ក្រុមហ៊ុន TSURUTA JITSUGYOU ជប៉ុនបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 11 កញ្ញា 2017
- ចុចដង៖ 449
ថ្ងៃទី ២៩ សីហា ២០១៧ លោក ត្រឹង វ៉ាន់ ទ្រុង សាកលវិទ្យាធិការរងបានទទួលនិងជួបពិភាក្សាជាមួយក្រុមហ៊ុន TSURUTA JITSUGYOU (ជប៉ុន) ជុំវិញកិច្ចការជ្រើសរើសនិស្សិតទៅសិក្សានិងបំពេញការងារនៅប្រទេសជប៉ុន។
លោក Tsuruta Tai Chi នាយកនៃក្រុមហ៊ុន TSURUTA JITSUGYOU ឱ្យដឹងថា៖ កិច្ចការជ្រើសនិស្សិតទៅសិក្សានិងធ្វើការនៅប្រទេសជប៉ុនគឺដើម្បីពង្រឹងចំណងសហការ ដោះដូរវប្បធម៌រវាងប្រទេសវៀតណាម និងជប៉ុន។ លោកសង្ឃឹមថា កិច្ចពិភាក្សានេះនឹងផ្តល់ឱកាសជាច្រើនដល់និស្សិតសាកលវិទ្យាល័យត្រាវិញបានទៅសិក្សានិងប្រកបការងារមានប្រាក់កម្រៃខ្ពស់។
លោក Tsuruta Tai Chi ក៏បានណែនាំនូវពត៌មានដែលពាក់ព័ន្ធអំពីការដាក់ពាក្យទៅសិក្សា ប្រកបការងារ គោលនយោបាលអាទិភាព ការស្នាក់នៅ របស់និស្សិត។
លោកត្រឹង វ៉ាន់ ទ្រុងថ្លែងអំណរគុណដល់លោក Tsuruta Tai Chi ក៏ដូចក្រុមហ៊ុនបាននាំមកនូវពត៌មានដ៏មានតម្លៃសម្រាប់និស្សិតបានសិក្សានិងធ្វើការនៅជប៉ុន។
លោកក៏ថ្លែងថា ក្នុងរយកាលកន្លងទៅ និស្សិតសាកលវិទ្យាល័យត្រាវិញក៏បានចូលរួមកម្មវិធីនេះដែរដោយគ្រប់វិស័យនៅប្រទេសជប៉ុន។
ឆ្លងតាមកិច្ចសំណេះសំណាលនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញសង្ឃឹមក្រុមហ៊ុនTSURUTA JITSUGYOU នឹងបន្តសហការយូរអង្វែង ដើម្បីបង្កលក្ខណងាយស្រួលដល់និស្សិតបានទៅបន្តការសិក្សានិងប្រកបការងារនៅប្រទេសជប៉ុននៅថ្ងៃអនាគត។
ហ្វិញ សាង