ក្រុម​ហ៊ុន TSURUTA JITSUGYOU ជប៉ុន​បំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ថ្ងៃទី ២៩ សីហា ២០១៧ លោក ត្រឹង វ៉ាន់ ទ្រុង សាកលវិទ្យាធិការរង​បាន​ទទួល​និង​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​ TSURUTA JITSUGYOU  (ជប៉ុន) ជុំ​វិញ​កិច្ច​ការ​ជ្រើស​រើស​និស្សិត​ទៅ​សិក្សា​និង​បំពេញ​​ការ​ងារ​នៅ​ប្រ​ទេស​ជប៉ុន។

Tiep-doan-Nhat

លោក​ Tsuruta Tai Chi នាយក​នៃ​ក្រុម​ហ៊ុន​ TSURUTA JITSUGYOU ឱ្យ​ដឹង​ថា៖ កិច្ច​ការ​ជ្រើស​និស្សិត​ទៅ​សិក្សា​និង​ធ្វើ​ការ​នៅ​ប្រ​ទេស​ជប៉ុន​គឺ​ដើម្បីពង្រឹង​ចំ​ណង​សហការ​ ដោះ​ដូរ​វប្បធម៌​រវាង​ប្រ​ទេស​វៀត​ណាម និង​ជប៉ុន។ លោក​សង្ឃឹម​ថា​ កិច្ច​ពិភាក្សា​​នេះ​នឹង​​ផ្តល់​ឱកាស​ជា​ច្រើន​ដល់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ទៅ​សិក្សា​និង​ប្រ​កប​ការ​ងារ​មាន​ប្រាក់​កម្រៃ​ខ្ពស់។

លោក​ Tsuruta Tai Chi ក៏​បាន​ណែ​នាំ​នូវ​ពត៌មាន​ដែល​ពាក់​ព័ន្ធ​អំពី​ការ​ដាក់​ពាក្យ​ទៅ​សិក្សា ប្រ​កប​ការ​ងារ គោលនយោបាលអាទិភាព ការ​ស្នាក់​នៅ របស់​និស្សិត។

លោក​ត្រឹង​ វ៉ាន់​ ទ្រុង​ថ្លែង​អំ​ណរ​គុណ​ដល់​លោក​​ Tsuruta Tai Chi ក៏ដូច​ក្រុម​ហ៊ុន​បាន​នាំ​មក​នូវ​ពត៌មាន​ដ៏​មាន​តម្លៃ​សម្រាប់​និស្សិត​បាន​សិក្សា​និង​ធ្វើ​ការ​នៅ​ជប៉ុន។

លោក​ក៏​ថ្លែង​ថា ក្នុង​រយ​កាល​កន្លង​ទៅ និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ក៏​បាន​ចូល​រួម​​កម្មវិធី​នេះ​ដែរ​ដោយ​គ្រប់​វិស័យ​នៅ​ប្រទេស​ជប៉ុន។

ឆ្លង​តាម​កិច្ច​សំ​ណេះ​សំ​ណាល​នេះ ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ​សង្ឃឹម​ក្រុម​ហ៊ុន​TSURUTA JITSUGYOU នឹង​បន្ត​សហការយូរ​អង្វែង​ ដើម្បី​បង្កលក្ខណ​ងាយ​ស្រួល​ដល់​និស្សិត​បាន​ទៅ​បន្ត​ការ​សិក្សា​និង​ប្រ​កប​ការ​ងារ​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អនាគត។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រុម​ហ៊ុន TSURUTA JITSUGYOU ជប៉ុន​បំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ