វិទ្យា​ស្ថាន​អភិវឌ្ឍ​​ធន​ធានមនុស្ស

វិទ្យា​ស្ថាន​អភិវឌ្ឍ​​ធន​ធានមនុស្ស៖ ជាអង្គ​ភាព​ ​ចំណុះ​សាកលវិទ្យា​ល័យ​ត្រាវិញ មាន​មុខ​ងារ​ស្រាវ​ជ្រាវ​ បណ្តុះ​បណ្តាលបំ​ប៉ន់​​វិជ្ជាបម្រើ​សេវាកម្ម ​ជំ​នួយ​បច្ចេកទេស រួម​បំណែក​ក្នុង​ការ​អភិវឌ្ឍន៍​​ធន​ធាន​មនុស្ស​ដល់​សហគមន៍។

 សព្វ​ថ្ងៃ វិទ្យា​ស្ថានទ​ទួល​ភារកិច្ច រៀប​ចំ​​​បណ្តុះ​បណ្តាលបណ្តា​កំ​រិត​សិក្សាតាម​ទំ​រង់​​រៀន​បន្ត​ឡើង  រៀន​បណ្តើរ​ធ្វើ​ការ​បណ្តើរ រៀន​ពី​ចម្ងាយតាម​ប្រព័ន្ធ​អេឡិច​ត្រូ​និក។

សិក្សាបែប​បន្តឡើង៖

ជា​ទំ​រង់​បណ្តុះ​បណ្តាលអនុញ្ញាត្តិយក​លទ្ធ​ផល​សិក្សា​របស់​និស្សិត​ដើម្បី​សិក្សា​បន្ត​ឡើង​ ដោយ​មិន​ចំ​ណាយ​ពេល​វែង​ ថវិការ​​ច្រើន​ឡើយ។​  បច្ចុប្បន្ន​​សាលា​មាន​កម្ម​វិធី​បណ្តុះ​បណ្តាលរៀន​បន្ត​ឡើង ពី​មធ្យម​សិក្សា​ជំ​នាញឡើង​ទៅ​​បរិញ្ញា​រង ​ពី​កំ​រិតបរិញ្ញា​រង​ឡើងទៅ​​បរិញ្ញាបត្រ​នៅ​គ្រប់​​វិស័យ​។

ចូល​រួម​​សិក្សា​ក្នុង​ទំ​រង់​រៀន​បណ្តើរ​ធ្វើ​ការ​បណ្តើរ សិស្ស​ដែល​មាន​សញ្ញា​បត្រ​​មធ្យម​សិក្សានឹង​ធ្វើ​ការ​ប្រឡង ចំ​ពោះ​បេក្ខសិស្ស​​បញ្ចប់​កំ​រិត​បរិញ្ញា​បត្រមាន​អាទិភាព​ជ្រើស​រើស។

ចូល​រួម​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ និងសិក្សា​ពី​ចម្ងាយ៖ ​​​​និស្សិត​មិន​​ចាំ​​បាច់​ឆ្លង​កាត់​​ដំ​ណាក់​កាល​ប្រឡង​ គ្រាន់​តែ​ធ្វើ​ការ​ជម្រើស​​បណ្ណោះ​​​​​​ និស្សិត​​ធ្វើ​ម្ចាស់​ការ​ក្នុង​ការ​ស្វែង​រក​ពត៌មាន​ មេរៀន​ ឯកសារ ប្រើ​​ប្រាស់​ពេលវេលា​​​​ ថវិការ​បាន​សមស្រប។ ​ក្នុង​​រយៈ​ពេល​សិក្សា និស្សិត​នឹង​បាន​គ្រូ​បង្រៀន​ណែ​នាំ​​ដោយ​វិធី​ផ្សេង​ជា​ច្រើន បើក​វគ្គ​ប្រ​ជុំ​និស្សិតតាមកាល​កំ​ណត់​ ដើម្បី​រំ​លឹក​មេរៀន ហាត់​ប្រឡង​រាល់​វិញ្ញាសា (​គ្រូ​បង្រៀនបង្ហាត់​បង្រៀន​នៅ​លើ​ថ្នាក់​​ រំ​លឹក​មេរៀន​ ២០% ដល់​៣០%​ ក្នុង​​មួយ​វិញ្ញា​សា)។​ ពេល​វេលា​ហាត់​ប្រឡង តែង​បាន​អាទិភាព រៀប​ចំ​​​បង្ហាត់​នៅ​ថ្ងៃ​សៅរ៍និង​អាទិត្យ​ក្នុង​មួយ​សប្តាហ៍។ សាលា​​បាន​អនុញ្ញាត្តិ​បណ្តុះ​បណ្តាលវិស័យ៖

១.កំរិត​បរិញ្ញា​៖​ មុខ​ជំ​នាញ​ច្បាប់ សេដ្ឋកិច្ច គណិតវិទ្យា កសិកម្ម គ្រប់​គ្រង​ពាណិជ្ជកម្ម អភិបាល​ការិយាល័យ ថវិការ​ធនាគារ ភាសា​អង់​គ្លេស អប់​រំ​មតេយ្យ​ ពត៌មានវិទ្យា  គរុកោសល្យអក្សរសាស្រ្ត វប្បធម៌​បណ្តា​ជន​ជាតិ​ភាគ​តិច​នៅ​វៀត​ណាម។

២.​​រៀន​បន្ត​ឡើង​ពី​មធ្យម​សិក្សាទៅបរិញ្ញា​បត្រ​​រង និង​បរិញ្ញាបត្រ​៖មុខជំ​នាញ ​ច្បាប់ សេដ្ឋកិច្ច គណិតវិទ្យា កសិកម្ម អប់​រំ​មតេយ្យ​ ពត៌មានវិទ្យា គ្រប់​គ្រង​ការិយាល័យ។

សាលាបាន​បង្កើត​ បន្ទប់​ផ្គត់​ផ្គង់​រាល់​ឯកសារ សៀវ​ភៅ​ពុម្ព ថាស់ បន្ទប់​ងនុវត្ត​មាន​កុំ​ព្យូ​ទ័រ​ជា​កន្លែង​បង្កើនអនុសារណា​ ថត​ចម្លង​ខ្លឹម​សារ​បង្ហាត់​បង្រៀន​ជា​រូប​ភាព​​ បង្ក​លក្ខណៈ​ស្រួល​ក្នុង​ការ​សិក្សា​និង​ស្រាវ​ជ្រាវ។

ទន្ទឹម​នឹង​កិ្ចច​ដាក់​ពង្រាយ​កម្ម​វិធី​បណ្តុះ​បណ្តាលរយៈ​ពេល​វែង វិទ្យា​ស្ថាន​មាន​​បើក​វគ្គ​បង្រៀន​បើក​រថ​យន្ត កំ​រិត A1 ​(​លិខិត​អនុញ្ញាត្តិ​លេខ ០១/GP – SGTV នៃ​មន្ទី​រចរាចរណ៍ ព្រម​ទាំង​បើក​វគ្គ​សិក្សា​មាន​រយៈ​ពេល​ខ្លី (​លិខិត​បញ្ជាក់​​សកម្មភាព​បង្ហាត់​បង្រៀន​​មុខ​របរ​លេខ 1082/ GCNĐKDN នៃ​មន្ទីរ​ពលកម្ម​យោធិនពិការនិង​សង្គម​ខេត្ត​ត្រាវិញ)។

វិទ្យា​ស្ថាន បាន​ទ​ទួល​សញ្ញា​បត្រ​​ប្រកាស​​ធ្វើ​សកម្មភាព​វិទ្យា​សាស្រ្ត បច្ចេកវិទ្យា​​លេខ   18 GCN – SKHCN ​នៃ​មន្ទីរ វិទ្យា​សាស្រ្ត​បច្ចេកវិទ្យា​ខេត្ត​ត្រាវិញ។ រៀប​ចំ​ស្រាវ​ជ្រាវ​ ផលិត​សេវាកម្ម អនុវត្តសមទ្ធិផល​វិទ្យា​សាស្រ្ត​ បច្ចេកវិទ្យានៅ​គ្រប់​​​​វិស័យ​ក្នុង​និង​ក្រៅ​ប្រទេស។​​ ​

វិទ្យា​ស្ថាន​អភិវឌ្ឍន៍ធន​​ធានមនុស្ស​ នៃសាកលវិទ្យា​ល័យ​ត្រាវិញ សូម​ថ្លែង​អំ​ណរ​គុណ​ដល់ ​ស្ថាប័ន​ អង្គភាព​ ដែល​​បាន​សហការ ជួយ​ទំ​នុក​បំ​រុង​ក្នុង​ពេល​កន្លង រយៈ​ពេល​ខាង​មុខ​នេះ សង្ឃឹម​ថា​និង​ទ​ទួល​បាន ការ​គាំទ្រ និង​សហការ​របស់​ស្ថាប័ន អង្គភាព​ ដើម្បី​លើក​កម្ពស់​​គុណ​ភាព​ បម្រើសេវាកម្ម ផ្គត់​ផ្គង់​បច្ចេកវិទ្យា​ទំ​នើប​ ក្នុង​តម្រូវ​ការរបស់​សង្គម សម​តាម​បាវចនៈ​«ដើម្បី​ការ​អភិវឌ្ឍន៍​របស់​សហគមន៍»។

ទីតាំង​របស់​អ្នក៖ ទំព័រដើម មហាវិទ្យាល័យ - វិទ្យាស្ថាន វិទ្យា​ស្ថាន​អភិវឌ្ឍ​​ធន​ធានមនុស្ស