និស្សិត​​ឆ្នាំ​​៤​នៃ​​មហាវិទ្យា​​ល័យ​​បច្ចេកទេស​​និង​​បច្ចេក​វិទ្យាលត់​ដំ​បំ​ណិន​ដំ​ឡើង​​កម្ម​វិធី​ PLC FX3U របស់​ ​Mitsubishi

នៅ​​ខែ​​សី​ហា​​​កន្លង​​ហើយនេះ​​​ ​​បន្ទប់​អនុវត្តន៍​ស្វ័យប្រវត្តិ ​Mitsubishi (C31.203) ​​ដែល​​បាន​ឧបត្ថម្ភ​​ដោយ​​​​ក្រុម​ហ៊ុន​Mitsubishi Electric វៀត​ណាម​ នៅ​​ទី​ស្នាក់​ការ​​កណ្ដាល​​នៃ​សាកលវិទ្យា​ល័យ​​ត្រា​វិញ​​បាន​​រៀប​ចំ​ឡើង​​​​កម្ម​វធី​​ហ្វឹក​ហាត់​ លត់​ដំ​បំ​ណិន​ដំ​ឡើង​កម្មវិធី​ PLC FX3U របស់​ Mitsubishi – ​ក្រោម​ប្រ​​ធាន​បទ​ Analog​​   ​​ ​បណ្ដាញ​ ​CC-link​ ​និង​បណ្ដា​កម្ម​វិធី​ទាំង​អស់​​ដែល​ទាក់ទង​​ដល់​ឧស្សាហកម្ម​, ​ដោយ​​កង​ជួរ​​គ្រូ​​បង្រៀន​​មហា​វិទ្យា​​ល័យ​​បច្ចេកទេស​​​និង​​បច្ចេកវិទ្យា​​ព្រម​ទាំង​​​អ្នក​​ឯកទេស​​ដែល​មក​ពី​​ Setsuyo Astec Corp.ធ្វើ​ការ​ហ្វឹក​ហាត់​បណ្ដុះ​​បណ្ដាល​​ដោយ​​ផ្ទាល់។ ​​នេះ​​គឺ​​ជា​​លើក​ហ្វឹក​​ហាត់​​បន្ទាប់​​ពី​​វគ្គ​​ដែល​ជោគ​​ជ័យ​មុន​ៗ​នេះ​។

PLC-2

វគ្គ​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​បែង​ចែក​ជាពីរ​ដំណាក់​កាល។ ​ដំ​ណាក់​កាល​​ទី១​ ​គឺហ្វឹក​ហាត់​ដោយ​​​គ្រូ​បង្រៀន​នៃ​មហាវិទ្យាល័យ​​​បច្ចេកទេស​និង​​បច្ចេក​វិទ្យា​​​​​អោយ​​និស្សិត​អនុវត្តន៍​​ផ្ទាល់​នៅ​លើ ​KIT​​ ​FX3U   និស្សិត​​ណែ​នាំ​ដំ​ឡើង​​កម្មវិធី​​​មូល​​ដ្ឋាន​ជាមួយ​FX3U​​ ​គួប​ផ្សំ​​នឹង​​​​កម្ម​វិធី​​​ ​​HMI នៅលើ GOT ​1000 ជាមួយ GT Designer​ ​3។​ ​រី​ឯ​​​​ដំ​ណាក់​កាល​​ទី​២​​​និស្សិត​​ទាំង​អស់​បាន​​អ្នក​ឯកទេស​​​​ ​លោក​​ ដូ​​ ​ថាញ់​ ​តិន​​ ​​ដែល​​មក​ពី​​​ការិយា​ល័យ​​ ​Setsuyo​ ​Astec ​Corp. នៅ​​ទី​​ក្រុង​​ហូ​ជី​មិញ​​បង្រៀន​​​​នៅ​​កំ​រិត​​ខ្ពស់​​ជា​​មួយ​ប្រ​ធាន​បទ​​ ​ដោះ​​ស្រាយ​​​ រូប​សញ្ញា​​​​ ​analog​ ​ ​បណ្ដាញ​​ ​CC-link ​ព្រម​ទាំង​បណ្ដា​​កម្ម​វិធី​ឧស្សាហ​កម្ម​​​​​។

​​        នៅ​ក្នុង​វគ្គ​ហ្វឹក​​ហាត់​បណ្ដុះ​បណ្ដាល​ ​លោក​​ហ្វិញ​ កុង ខោយ ​​ថ្លែងថា៖​ ​ថ្នាក់​ដឹក​នាំ​នៃ​ ​​មហាវិទ្យា​ល័យ​​បច្ចេកទេស​​និង​​បច្ចេក​វិទ្យា​​​អរ​គុណ​​​ចំ​​ពោះ​​ការ​​ឧបត្ថម្ភ​​​នៃ​​ការិយា​ល័យ​​ Setsuyo Astec ​ ​នៃ​ក្រុម​ហ៊ុន​​ MEVN ​​និង​​លោក​​ ដូ​ ថាញ់ ​តិន​។​​ ​ គាត់​បាន​និយាយ​ថាវគ្គ​បណ្តុះ​បណ្តាល​នេះ​​បាន​​សម្រេច​ជោគ​ជ័យ​​​បន្ត​ពី​វគ្គ​មុន​ៗ ​ ​ជា​ពិសេស​ជួយ​អោយ​​និស្សិត​​​​​​ក្រេប​ជញ្ជក់​បាន​ចំ​​ណេះ​ដឹង​​ព្រម​​ទាំង​បំ​ណិន​​មុន​ពេល​បញ្ចប់​​ការ​សិក្សា​​  ​មក​​ដល់​ពេល​នេះ​​​​​​មាននិស្សិត​​ជាង ​​១០០រូប​ បាន​​អនុវត្ត​​ផ្ដាល់​នៅ​លើ​ KIT​​ នេះ​​   ​ដោយ​​ឆ្លង​​តាម​រយៈ​ពេល​​សិក្សា​​បណ្ដា​វិញ្ញា​សា ​ដំ​ឡើង​កម្ម​វិធី​ ​ PLC ​ ​ការ​​ដំ​ឡើង​កម្ម​វិធី​​ PLC ​កំ​រិត​ខ្ពស់​​ ​ការ​​ដំ​ឡើង​កម្ម​វិធី​គ្រប់​គ្រង​​ HMI ។ ​នេះ​​គឺ​​ជា​​​​សម្ម​ភាព​មួយ​​ដែល​​មិន​អាច​​ដក​ចេញ​​​ពី​កម្ម​វិធី​សិក្សា​​ ​ហើយ​​វា​​នឹង​បាន​​ទទួល​​ការ​​យក​​​ចិត្ត​​ទុក​ដាក់​​អំ​​ពី​​អ្នក​​គ្រប់​គ្រង​​ ​ដើម្បី​​លើក​កម្ពស់​​​​​បរិ​មា​ណ​​​ភាព​ ​​​និង​ចំ​នួន​អ្នក​ប្រើ​ប្រាស់​​ និង​​ពង្រីក​​​គម្រោង​​នេះ​​​នៅ​​ពេល​ខាង​មុខ។​

លោក​​ហ្វិញ​កុង​​ខោយ​​​បាន​អោយ​ដឹង​​បន្ថែម​៖ ​​ថ្នាក់​ដឹក​នាំ​​មហាវិទ្យា​ល័យ​​​បាន​​​​ប្ដេជ្ញា​​យ៉ាង​​ខ្ពស់​​​ក្នុង​​ការ​​ជំ​រុញ​​​និង​​ពង្រីក​​​បណ្ដា​​សំណុំ​បែប​បទ​​រ​វាង​​​សាលា​ជា​មួយ​​សហគ្រាស​​ដើម្បី​​លើក​​​​កំ​ពស់​​គុណ​ភាព​​បណ្ដុះ​​បណ្ដាល​​​ឆ្ពោះ​​ទៅ​​ដល់​​ការ​​ពិ​និត្យ​គុណ​​ភាព​​​ហើយ​​ផ្គត់​ផ្គង់ដល់​​សហគមន៍​ខាង​ក្រៅ។​​ពិសេស​​គឺ​​ចាប់​អារម្ម​ណ៍​​​គុណ​ភាព​​​បណ្ដា​គ្រឿង​​​សម្ភារៈ​ដែល​​បាន​​វិនិយោគ​និង​​ឧបត្ថម្ភ​​​​ដើម្បី​​ធ្វើ​​ម្ចាស់​​​​ការ​បច្ចេកទេស​​​​និង​​ពង្រីក​ធន​ធាន​មនុស្ស​​ដោយ​ការ​​​អនុវត្តន៍​​​​​បណ្ដា​គម្រោង​ដោះ​ដូរ​​បច្ចេកទេស​​និង​​​ស្រាវ​ជ្រាវ​​​វិទ្យា​សាស្ត្រ។​

មិត្ត ​ឡេ​វ៉ាន់​មិញ​​ខា​​និស្សិត​​ឆ្នាំ​​ទី​៤ សិក្សា​​​មុខ​​វិជ្ជា​​​បច្ចេក​វិទ្យា​​អគ្គិសនី​​​- អេឡិចត្រូនិក​​​បាន​អោយ​ដឹង​​ថា៖ ​​វគ្គ​​​បណ្ដុះ​​បណ្ដាល​នេះ​​ពិត​​ជា​មាន​​​ប្រ​យោជន៍​​ណាស់​​ចំ​​ពោះ​​និស្សិត​​យើង​ខ្ញុំ​​ ​    ​​​វា​​បាន​​ជួយ​អោយ​យើង​ខ្ញុំ​បាន​​ជួប​​ផ្ទាល់​នឹង​អ្នក​​ឯកទេស​​​ Mitsubishi​ ​ហើយ​​​​យល់​ច្បាស់​ពី​ កម្ម​វិធី​ ​PLC FX3U ​​​និង​បណ្ដា​​កម្ម​វិធី​​ផ្សេង​ៗទៀត​។ យើង​ខ្ញុំ​សង្ឃឹម​ថា​​​មហាវិទ្យា​​ល័យ​​នឹង​​បន្ត​ការ​​បណ្ដុះ​​បណ្ដា​នេះ​​​ដើម្បី​​ពួក​ខ្ញុំ​​​អនុវត្ត​​​ដោះ​ស្រាយ​ analog ​បាន​ច្រើន​ថែម​ទៀត​ ​​ព្រោះ​​​ចំ​ណុច​​​​​ល្អ​​តែ​​វា​​ពិ​បាក​​ក្នុង​​វគ្គ​សិក្សា​​របស់​​ពួក​ខ្ញុំ។

យោង​​ទៅ​តាម​​របាយ​​​ការណ៍​​​​អំ​​ពី​​សមត្ថភាព​​​ធ្វើ​​ម្ចាស់​​​ឧបករណ៍​​​និង​​ដោះ​​ដូរ​​បច្ចេក​វិទ្យា​​ទៅ​​តាម​​វគ្គ​​បណ្ដុះ​​បណ្ដាល​ ​លោក ​​ង្វៀន​ ​​ថាញ់​ ​តឹន​ ​គ្រូ​បង្រៀន​នៃ​​​​មហា​​​វិទ្យាល័យ​បច្ចេកទេស​​និង​​បច្ចេក​វិទ្យា​បាន​​អោយ​​ដឹង​​ថា៖ ​​ដេប៉ា​តឺ​ម៉ង​​​​នា​ពេល​បច្ចុប្បន្ន​​​ ធ្វើ​ម្ចាស់​​បាន​​បច្ចេកទេស​​និង​​ឧបករណ៍​ហើយ​ ​   ​ពិសេស​គួប​ផ្សំ​​​​នឹង​​បណ្ដា​​សម្ភារៈ​​ដែល​មាន​​នៅ​​ដេប៉ា​តឺ​ម៉ង​​​​​​​​​បាន​​បើក​​បណ្ដា​វគ្គ​​បណ្ដុះ​​បណ្ដាល​​ដើម្បី​​​ដោះ​​ដូរ​បច្ចេក​ទេស​​ដំ​ឡើង​​​កម្ម​វិធី​​​មក​ខាង​​ក្រៅ​​​ផ្គត់​ផ្គង់​ដល់​អ្នក​ដែល​មាន​​តម្រូវ​​ការ​។​

ទាក់​ទង​​ដល់​​សកម្ម​ភាព​​​​ជំ​នួយ​​បណ្ដុះ​​បណ្ដាល​​​​​ឯកទេស​​ លោក​​ ​ដូរ​​ ថាញ់​ តីន​​​មាន​​ប្រ​សាសន៍​​ថា​៖ ​​​ក្នុង​​រយៈ​ពេល​ខាង​មុខ​​​យើង​​​ខ្ញុំ​​​នឹង​​​បន្ត​​ជួយជំ​នួយ​​​បណ្ដា​វគ្គ​​បណ្ដុះ​បណ្ដា​​ល​និង​​ដោះ​​ដូរ​​​បច្ចេក​ទេស​របស់​ Mitsubishi អោយ​​សាកល​វិទ្យា​​ល័យ​​ត្រា​វញ​ ​ព្រម​ទាំង​​​ដៃ​​គូ​​​របស់​​សាលា​​ណា​​ដែល​មាន​​តម្រូវ​ការ។

PLC-1

 

សុខ ខើយ