និស្សិតឆ្នាំ៤នៃមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាលត់ដំបំណិនដំឡើងកម្មវិធី PLC FX3U របស់ Mitsubishi
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 12 កញ្ញា 2017
- ចុចដង៖ 562
នៅខែសីហាកន្លងហើយនេះ បន្ទប់អនុវត្តន៍ស្វ័យប្រវត្តិ Mitsubishi (C31.203) ដែលបានឧបត្ថម្ភដោយក្រុមហ៊ុនMitsubishi Electric វៀតណាម នៅទីស្នាក់ការកណ្ដាលនៃសាកលវិទ្យាល័យត្រាវិញបានរៀបចំឡើងកម្មវធីហ្វឹកហាត់ លត់ដំបំណិនដំឡើងកម្មវិធី PLC FX3U របស់ Mitsubishi – ក្រោមប្រធានបទ Analog បណ្ដាញ CC-link និងបណ្ដាកម្មវិធីទាំងអស់ដែលទាក់ទងដល់ឧស្សាហកម្ម, ដោយកងជួរគ្រូបង្រៀនមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាព្រមទាំងអ្នកឯកទេសដែលមកពី Setsuyo Astec Corp.ធ្វើការហ្វឹកហាត់បណ្ដុះបណ្ដាលដោយផ្ទាល់។ នេះគឺជាលើកហ្វឹកហាត់បន្ទាប់ពីវគ្គដែលជោគជ័យមុនៗនេះ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ គឺហ្វឹកហាត់ដោយគ្រូបង្រៀននៃមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាអោយនិស្សិតអនុវត្តន៍ផ្ទាល់នៅលើ KIT FX3U និស្សិតណែនាំដំឡើងកម្មវិធីមូលដ្ឋានជាមួយFX3U គួបផ្សំនឹងកម្មវិធី HMI នៅលើ GOT 1000 ជាមួយ GT Designer 3។ រីឯដំណាក់កាលទី២និស្សិតទាំងអស់បានអ្នកឯកទេស លោក ដូ ថាញ់ តិន ដែលមកពីការិយាល័យ Setsuyo Astec Corp. នៅទីក្រុងហូជីមិញបង្រៀននៅកំរិតខ្ពស់ជាមួយប្រធានបទ ដោះស្រាយ រូបសញ្ញា analog បណ្ដាញ CC-link ព្រមទាំងបណ្ដាកម្មវិធីឧស្សាហកម្ម។
នៅក្នុងវគ្គហ្វឹកហាត់បណ្ដុះបណ្ដាល លោកហ្វិញ កុង ខោយ ថ្លែងថា៖ ថ្នាក់ដឹកនាំនៃ មហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាអរគុណចំពោះការឧបត្ថម្ភនៃការិយាល័យ Setsuyo Astec នៃក្រុមហ៊ុន MEVN និងលោក ដូ ថាញ់ តិន។ គាត់បាននិយាយថាវគ្គបណ្តុះបណ្តាលនេះបានសម្រេចជោគជ័យបន្តពីវគ្គមុនៗ ជាពិសេសជួយអោយនិស្សិតក្រេបជញ្ជក់បានចំណេះដឹងព្រមទាំងបំណិនមុនពេលបញ្ចប់ការសិក្សា មកដល់ពេលនេះមាននិស្សិតជាង ១០០រូប បានអនុវត្តផ្ដាល់នៅលើ KIT នេះ ដោយឆ្លងតាមរយៈពេលសិក្សាបណ្ដាវិញ្ញាសា ដំឡើងកម្មវិធី PLC ការដំឡើងកម្មវិធី PLC កំរិតខ្ពស់ ការដំឡើងកម្មវិធីគ្រប់គ្រង HMI ។ នេះគឺជាសម្មភាពមួយដែលមិនអាចដកចេញពីកម្មវិធីសិក្សា ហើយវានឹងបានទទួលការយកចិត្តទុកដាក់អំពីអ្នកគ្រប់គ្រង ដើម្បីលើកកម្ពស់បរិមាណភាព និងចំនួនអ្នកប្រើប្រាស់ និងពង្រីកគម្រោងនេះនៅពេលខាងមុខ។
លោកហ្វិញកុងខោយបានអោយដឹងបន្ថែម៖ ថ្នាក់ដឹកនាំមហាវិទ្យាល័យបានប្ដេជ្ញាយ៉ាងខ្ពស់ក្នុងការជំរុញនិងពង្រីកបណ្ដាសំណុំបែបបទរវាងសាលាជាមួយសហគ្រាសដើម្បីលើកកំពស់គុណភាពបណ្ដុះបណ្ដាលឆ្ពោះទៅដល់ការពិនិត្យគុណភាពហើយផ្គត់ផ្គង់ដល់សហគមន៍ខាងក្រៅ។ពិសេសគឺចាប់អារម្មណ៍គុណភាពបណ្ដាគ្រឿងសម្ភារៈដែលបានវិនិយោគនិងឧបត្ថម្ភដើម្បីធ្វើម្ចាស់ការបច្ចេកទេសនិងពង្រីកធនធានមនុស្សដោយការអនុវត្តន៍បណ្ដាគម្រោងដោះដូរបច្ចេកទេសនិងស្រាវជ្រាវវិទ្យាសាស្ត្រ។
មិត្ត ឡេវ៉ាន់មិញខានិស្សិតឆ្នាំទី៤ សិក្សាមុខវិជ្ជាបច្ចេកវិទ្យាអគ្គិសនី- អេឡិចត្រូនិកបានអោយដឹងថា៖ វគ្គបណ្ដុះបណ្ដាលនេះពិតជាមានប្រយោជន៍ណាស់ចំពោះនិស្សិតយើងខ្ញុំ វាបានជួយអោយយើងខ្ញុំបានជួបផ្ទាល់នឹងអ្នកឯកទេស Mitsubishi ហើយយល់ច្បាស់ពី កម្មវិធី PLC FX3U និងបណ្ដាកម្មវិធីផ្សេងៗទៀត។ យើងខ្ញុំសង្ឃឹមថាមហាវិទ្យាល័យនឹងបន្តការបណ្ដុះបណ្ដានេះដើម្បីពួកខ្ញុំអនុវត្តដោះស្រាយ analog បានច្រើនថែមទៀត ព្រោះចំណុចល្អតែវាពិបាកក្នុងវគ្គសិក្សារបស់ពួកខ្ញុំ។
យោងទៅតាមរបាយការណ៍អំពីសមត្ថភាពធ្វើម្ចាស់ឧបករណ៍និងដោះដូរបច្ចេកវិទ្យាទៅតាមវគ្គបណ្ដុះបណ្ដាល លោក ង្វៀន ថាញ់ តឹន គ្រូបង្រៀននៃមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាបានអោយដឹងថា៖ ដេប៉ាតឺម៉ងនាពេលបច្ចុប្បន្ន ធ្វើម្ចាស់បានបច្ចេកទេសនិងឧបករណ៍ហើយ ពិសេសគួបផ្សំនឹងបណ្ដាសម្ភារៈដែលមាននៅដេប៉ាតឺម៉ងបានបើកបណ្ដាវគ្គបណ្ដុះបណ្ដាលដើម្បីដោះដូរបច្ចេកទេសដំឡើងកម្មវិធីមកខាងក្រៅផ្គត់ផ្គង់ដល់អ្នកដែលមានតម្រូវការ។
ទាក់ទងដល់សកម្មភាពជំនួយបណ្ដុះបណ្ដាលឯកទេស លោក ដូរ ថាញ់ តីនមានប្រសាសន៍ថា៖ ក្នុងរយៈពេលខាងមុខយើងខ្ញុំនឹងបន្តជួយជំនួយបណ្ដាវគ្គបណ្ដុះបណ្ដាលនិងដោះដូរបច្ចេកទេសរបស់ Mitsubishi អោយសាកលវិទ្យាល័យត្រាវញ ព្រមទាំងដៃគូរបស់សាលាណាដែលមានតម្រូវការ។
សុខ ខើយ