សាកលវិទ្យាល័យ​ត្រាវិញ៖ បើក​វគ្គ​សិក្សា​ថ្មី​កំ​រិត​អនុបណ្ឌិត​​លើក​ទី ១ ឆ្នាំ ២០១៧

ថ្ងៃទី ៩ សី​ហា ឆ្នាំ ២០១៧ នៅសាល​ប្រជុំ​ធំ​នៃ​​ទី​ស្នាក់​ការ​កណ្តាល​សាកលវិទ្យាល័យ​ត្រាវិញ លោក​បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ ​រីក​រាយ​ស្វាគមន៍​និង​ជូន​ពរ​សិក្ខាកម្ម​ចំ​នួន ២៤៧ រូប​ទើប​ប្រ​ឡើង​ជាប់​​អនុបណ្ឌិត​ និង​ឈានចូល​វគ្គ​សិក្សា​ថ្មី នៅ​ចំ​ពោះ​មុខអ្នក​​តំ​ណាង​គណៈកម្មាធិការ​អចិន្ត្រៃ​បក្ស​ខេត្ត​ ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ស្ថាប័ន មន្ទីរ​ខេត្ត ក្រុម​ប្រឹក្សា​សាកលវិទ្យាល័យ​ គណៈកម្មការ​ អាណាព្យាបាល សាស្ត្រាចារ្យ​ជា​អ្នក​ឯកទេសដែល​​កំពុង​ប្រ​កប​​ការ​ងារ​​និង​បង្ហាត់​បង្រៀន​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

IMG 5705

តំ​ណាង​ការិយាល័យបណ្តុះ​បណ្តាល​ក្រោយ​បរិញ្ញា​បាន​ឱ្យ​ដឹង​ថា៖ លទ្ធផល​ប្រ​ឡង​ជ្រើស​រើស​លើក​នេះ​មាន​សិក្ខាកម្ម​ចំ​នួន ២៤៧ រូប ចំ​ណុះ​វិស័យ​​សេដ្ឋកិច្ច ច្បាប់ និងវិស័យ​​បច្ចេកទេសនិង​បច្ចេកវិទ្យា។

លោក​បណ្ឌិត ផាម ទៀត ខាញ់​ គួសបញ្ជាក់​ថា៖ លទ្ធផល​ទទួល​បាន​ខាង​លើ​គឺ​មក​ពី​ការ​ខិត​ខំ​ព្យាយាម​របស់​បេក្ខសិស្ស​ ដែល​បាន​ទំ​នុក​ចិត្ត​ជ្រើស​រើស​សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​ការ​សិក្សា​ ដើម្បី​ពង្រឹង​សមត្ថភាព បន្ថែម​​ចំ​ណេះ​វិជ្ជា បំ​ណិន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ឆ្លើយ​តប​តម្រូវ​ការ​នា​ពេល​បច្ចុប្បន្ន​និង​ការ​ងារ​ទៅ​ពេល​អនាគត។

លោក​ថ្លែង​បន្ថែម​ថា៖​ សិក្សា​ស្រាវជ្រាវ​អនុបណ្ឌិត​ទាម​ទារ​អ្នក​សិក្សា​ត្រូវ​មាន​សមត្ថភាព​គិត​ពិចារណា​​ខ្ពស់​ជា​ច្រើន​ចំ​ពោះ​កំ​រិត​បរិញ្ញាបត្រ។​ បណ្តា​សារណា​ស្រាវជ្រាវ​របស់​លោក​អ្នក​ គឺ​សុទ្ធ​សឹង​ជា​គំ​និត​ថ្មី ទោះ​បី​ការ​ស្រាវជ្រាវ​នោះ​ជា​ទ្រឹស្តី​ ឬ​ស្រាវជ្រាវ​អនុវត្ត​សឹង​តែ​គិត​ដល់​ការ​​បង្កើត​ចេញ​សមិទ្ធិផល​ជាក់​ស្តែង​​ផ្សារ​ភ្ជាប់​ជំ​នាញ​ឯកទេស​បម្រើ​ឱ្យ​វិជ្ជាជីវៈ​របស់​ខ្លួន។

សិក្ខា​កម្ម​ ង្វៀន ធី ហ្វាង អាន​ រិក​រាយ​ថ្លែង​ឱ្យ​ដឹង​ថា៖ ទោះ​ជា​ខ្ញុំ​បាន​ឆ្លង​កាត់​ការ​ប្រ​ឡង​ដ៏​លំ​បាកក៏​ប៉ុន្តែ​ខ្ញុំ​នូវ​មាន​ការ​ព្រួយ​បារម្មណ៍ ចំ​ពោះ​ការ​សិក្សា​ថ្មីខាង​មុខ​នេះ។​

តំ​ណាង​ឱ្យ​សិក្ខាកម្ម​ទាំង​ឡាយ មិត្ត​ ង្វៀន ធី ហុង ស្វៀន ថ្លែង​អំ​ណរ​គុណ​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ និង​បង្កលក្ខណ​ងាយ​ស្រួល​របស់​សាកលវិទ្យាល័យ​ក្នុង​រយ​ពេល​រំលឹក​មេរៀន​ត្រៀម​ប្រ​ឡង​និង​ប្តេជ្ញា​ចិត្ត​អនុវត្តល្អ​នៅ​ភារកិច្ច​សិក្សា ក្រេប​យក​ចំ​ណេះ​វិជ្ជា​ និង​ព្យាយាម​សិក្សា​រួម​ចំ​ណែក​កសាង​ខឿន​អប់រំ​ និង​ថែ​រក្សា​ប្រ​ពៃណី​ដ៏​ល្អ​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ដែលធ្លាប់​ទទួល​បាន​កន្លង​មក។

thu-khoa-khai-giang-sau-dai-hoc-2017

hoc-vien-Nguyen-Thi-Hong-Xuyen-khai-giang-sau-dai-hoc-2017

dai-bieu-khai-giang-sau-dai-hoc-2017

khai-giang-sau-dai-hoc-2017

 

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ៖ បើក​វគ្គ​សិក្សា​ថ្មី​កំ​រិត​អនុបណ្ឌិត​​លើក​ទី ១ ឆ្នាំ ២០១៧