ថ្ងៃទី ៩ សីហា ឆ្នាំ ២០១៧ នៅសាលប្រជុំធំនៃទីស្នាក់ការកណ្តាលសាកលវិទ្យាល័យត្រាវិញ លោកបណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការ រីករាយស្វាគមន៍និងជូនពរសិក្ខាកម្មចំនួន ២៤៧ រូបទើបប្រឡើងជាប់អនុបណ្ឌិត និងឈានចូលវគ្គសិក្សាថ្មី នៅចំពោះមុខអ្នកតំណាងគណៈកម្មាធិការអចិន្ត្រៃបក្សខេត្ត ថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន មន្ទីរខេត្ត ក្រុមប្រឹក្សាសាកលវិទ្យាល័យ គណៈកម្មការ អាណាព្យាបាល សាស្ត្រាចារ្យជាអ្នកឯកទេសដែលកំពុងប្រកបការងារនិងបង្ហាត់បង្រៀននៅសាកលវិទ្យាល័យត្រាវិញ។
តំណាងការិយាល័យបណ្តុះបណ្តាលក្រោយបរិញ្ញាបានឱ្យដឹងថា៖ លទ្ធផលប្រឡងជ្រើសរើសលើកនេះមានសិក្ខាកម្មចំនួន ២៤៧ រូប ចំណុះវិស័យសេដ្ឋកិច្ច ច្បាប់ និងវិស័យបច្ចេកទេសនិងបច្ចេកវិទ្យា។
លោកបណ្ឌិត ផាម ទៀត ខាញ់ គួសបញ្ជាក់ថា៖ លទ្ធផលទទួលបានខាងលើគឺមកពីការខិតខំព្យាយាមរបស់បេក្ខសិស្ស ដែលបានទំនុកចិត្តជ្រើសរើសសាកលវិទ្យាល័យត្រាវិញបន្តការសិក្សា ដើម្បីពង្រឹងសមត្ថភាព បន្ថែមចំណេះវិជ្ជា បំណិនស្រាវជ្រាវវិទ្យាសាស្ត្រឆ្លើយតបតម្រូវការនាពេលបច្ចុប្បន្ននិងការងារទៅពេលអនាគត។
លោកថ្លែងបន្ថែមថា៖ សិក្សាស្រាវជ្រាវអនុបណ្ឌិតទាមទារអ្នកសិក្សាត្រូវមានសមត្ថភាពគិតពិចារណាខ្ពស់ជាច្រើនចំពោះកំរិតបរិញ្ញាបត្រ។ បណ្តាសារណាស្រាវជ្រាវរបស់លោកអ្នក គឺសុទ្ធសឹងជាគំនិតថ្មី ទោះបីការស្រាវជ្រាវនោះជាទ្រឹស្តី ឬស្រាវជ្រាវអនុវត្តសឹងតែគិតដល់ការបង្កើតចេញសមិទ្ធិផលជាក់ស្តែងផ្សារភ្ជាប់ជំនាញឯកទេសបម្រើឱ្យវិជ្ជាជីវៈរបស់ខ្លួន។
សិក្ខាកម្ម ង្វៀន ធី ហ្វាង អាន រិករាយថ្លែងឱ្យដឹងថា៖ ទោះជាខ្ញុំបានឆ្លងកាត់ការប្រឡងដ៏លំបាកក៏ប៉ុន្តែខ្ញុំនូវមានការព្រួយបារម្មណ៍ ចំពោះការសិក្សាថ្មីខាងមុខនេះ។
តំណាងឱ្យសិក្ខាកម្មទាំងឡាយ មិត្ត ង្វៀន ធី ហុង ស្វៀន ថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ និងបង្កលក្ខណងាយស្រួលរបស់សាកលវិទ្យាល័យក្នុងរយពេលរំលឹកមេរៀនត្រៀមប្រឡងនិងប្តេជ្ញាចិត្តអនុវត្តល្អនៅភារកិច្ចសិក្សា ក្រេបយកចំណេះវិជ្ជា និងព្យាយាមសិក្សារួមចំណែកកសាងខឿនអប់រំ និងថែរក្សាប្រពៃណីដ៏ល្អរបស់សាកលវិទ្យាល័យត្រាវិញដែលធ្លាប់ទទួលបានកន្លងមក។
ហ្វិញ សាង