ដំ​ណើរ​​ដោះ​ដូរ​វប្បធម៌និង​​ស្វែង​យល់​ព្រះរាជាណាចក្រ​កម្ពុជា

បន្ត​ការ​ជោគ​ជ័យ​នៃ​កម្មវិធី​រៀន​ភាសា​អង់​គ្លេស​រដូវ​វិស្សមកាល​នៅ​ឯបរទេស​ឆ្នាំ​២០១៧ វិទ្យាស្ថាន​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​រៀប​ចំ​កម្មវិធី​សិក្សា​វគ្គ​ខ្លី​នៅ​បរទេស​ក្រោម​ប្រ​ធាន​បទ​ស្វែង​យល់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ឱកាស​បុណ្យ​ឯករាជ្យជាតិកន្លង​ទៅ។

visit angkor wat

គណៈ​កម្មការ​រៀ​ប​ចំ​បាន​ឱ្យ​ដឹង​ថា៖ ខ្លឹម​សារ​នៃ​ដំ​ណើរ​ទស្សនកិច្ច​នេះ​រួម​មាន​សិក្សា និង​ស្វែង​យល់​ខឿន​វប្បធម៌​ប្រាសាទ​អង្គរ​វត្ត របៀប​កម្ពុជា​អភិរក្ស​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វប្បធម៌។ កម្មវិធី​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​៤ថ្ងៃ​រួម​មាន​សិក្ខា​កម្ម​ចំ​នួន​១៩ រូប។

ជា​ពិសេស​ក្នុង​ដំ​ណើរ​ទស្សនា​លើក​នេះ​មាន​សិក្ខា​កម្ម​ជន​ជាតិ​បារាំង​ ២ រូប ជន​ជាតិ​ពីលីពីន​ ៤ រូប​ និង​ជន​ជាតិ​វៀត​ណាម​​ ១៣ រូប ប្រ​ការ​នេះ​ធ្វើ​ឱ្យ​ការ​ដោះ​ដូរ​វប្បធម៌​មាន​ភាព​ចម្រុះ​រវាង​បណ្តា​ប្រ​ទេស។

ក្នុង​ដំ​ណើរ​ទស្សនកិច្ចនេះ​ បណ្តា​សិក្ខាកម្ម​មាន​ឱកាស​ទស្សនា​នៅ​សាកលវិទ្យាល័យ​ស្វាយ​រៀង​ ជា​សាកលវិទ្យាល័យ​មួយ​ក្នុង​ចំ​ណោម​សាកលវិទ្យាល័យរដ្ឋ​​មាន​កិត្តិសព្ទ​នៅ​កម្ពុជា​និង​​មាន​ចំ​ណង​មិត្តភាព​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ។

គណប្រតិភូ​ក៏​បាន​ស្វែង​យល់​ខឿន​វប្បធម៌​​ដែល​មាន​អាយុ​កាល​យូរ​អង្វែងរបស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដូច​ជា​​ប្រាសាទ​អង្គរ​វត្ត អង្គរ​ធំ និង​ប្រាសាទ​បាយ័ន សុទ្ធ​សឹង​ជា​​​បេតិកភ័ណ្ឌ​ពិភព​លោក​ ​ស្នាម​​ប្រវត្តិសាស្ត្រ​នៃ​ប្រ​ជាជន​ម្ចាស់​ស្រុក​ដាក់​នៅ​សរមន្ទីរ​វត្ថុធាតុ​ក៏​បាន​រក្សាល្អ ម៉្យាង​វិញ​ទៀត​បាន​ទស្សនា​ផ្ទាល់​នូវ​​ការ​រីក​ចម្រើន​រាជធានី​ភ្នំ​ពេញ​នៃ​កម្ពុជា។

Svay Rieng University

បញ្ចប់​ដំ​ណើរ​ទស្សនកិច្ច​ ក្រៅ​ពី​បាន​​ឆ្លងកាត់បទពិសោធន៍សិក្ខាកម្ម​ទាំង​ឡាយ​ថែម​ទាំង​បាន​ទទួល​លិខិត​បញ្ជាក់​ពី​​វិទ្យាស្ថាន​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រ​គល់​ជូន។

វិទ្យាស្ថាន​អភិវឌ្ឍ​ធនធាន​មនុស្ស​បាន​ឱ្យ​ដឹង​ថា កម្មវិធី​នឹង​បន្ត​អនុវត្ត​ដើម្បី​នាំ​មក​ឱកាស​សម្រាប់​សិក្ខាកម្ម​សិក្សា​រៀន​សូត្រ​ និង​ទស្សនា​នៅ​បណ្តា​ប្រទេស​​ទូទាំង​ពិភព​លោក។ នៅ​ពេល​វេលា​ខាង​មុខ​វិទ្យាស្ថាន​នឹង​បើក​កម្មវិធី​ «សិក្សា​ទម្រង់កសិកម្ម​បច្ចេកទេស​ទំ​នើប​»​នៅ​ប្រទេស​ថៃ និង​កម្មវិធី​«សិក្សា​ទម្រង់​អប់រំ​ទំ​នើប​នៅ​បណ្តា​សាកលវិទ្យាល័យ​តៃវាន់» នាចុងឆ្នាំ​២០១៧ ​នេះ។

ព័ត៌មាន​លម្អិត​សូម​ទំ​នាក់​ទំ​នង​មក​លេខ​ទូរសព្ទ (0294) 3855 959, 0982 291 207.

Email:  អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ដំ​ណើរ​​ដោះ​ដូរ​វប្បធម៌និង​​ស្វែង​យល់​ព្រះរាជាណាចក្រ​កម្ពុជា