សាកលវិទ្យាល័យត្រាវិញ​ស្វាគមន៍​និស្សិត​ថ្មីនិង​បើក​បវេសនកាលឆ្នាំ​សិក្សា ២០១៧-២០១៨

នៅ​​ថ្ងៃ​ទី ២៧ សីហា ឆ្នាំ ២០១៧ ខាង​មុខ​នេះ សាកលវិទ្យាល័យ​ត្រាវិញ​នឹង​រៀប​ចំ​ទទួល​ស្វាគមន៍​និស្សិត​ថ្មី​និង​ប្រា​រព​ពិធី​​បវេសនកាល​ឆ្នាំ​សិក្សា ២០១៧ - ២០១៨​ នៅ​សាល​ប្រជុំ​ធំ​ចំ​ណុះ​សាកល​វិទ្យាល័យ​ត្រាវិញ។​ មាន​និស្សិត​ សាស្ត្រាចារ្យ​​ អ្នក​ឯកទេស​ អាណាព្យាបាល​ព្រម​ទាំង​សហគ្រិន​អ្នក​តំ​ណាង​​នៅ​បណ្តា​ស្ថាប័ន​នានា​ក្នុង​ខេត្ត​ជាង ១៥០០ នាក់​អញ្ជើញ​ចូល​រួម។

khai-giang-nam-hoc-2017

ថ្ងៃ​បវេសនកាល​ជិត​មក​ដល់​ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​តែងតែ​​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ដល់​មហាវិទ្យាល័យ​ចំ​ណុះ​​រៀប​ចំ​សកម្មភាព​ជា​ច្រើន​ បង្កើត​បរិយាកាស​ដើម្បី​ឱ្យ​និស្សិត​ស​ចូល​រួម។

ឆ្នាំ​នេះ​ ​មហាវិទ្យាល័យទាំង​ឡាយ​​បន្ត​រក្សា​ប្រ​ពៃ​ណី​នោះ​​រិត​តែ​ប្រ​សើរ​ថែម​ទៀត​ មហាវិទ្យាល័យ​ជា​ច្រើន​រៀប​ចំ​វេទិកា​ជួបជុំ​និស្សិត​ ​សំ​ណេះ​សំ​ណាល ចែក​រំ​ឡែក​បទ​ពិសោធ​រវាង​និស្សិត​ថ្មី​និង​អតី​ត​និស្សិត​ជោគ​ជ័យ​ក្នុង​ការ​ងារ​ សកម្មភាព​ដោះ​ដូរ​សិល្បៈ​។ល។ ម្យ៉ាង​វិញ​ទៀត​មហាវិទ្យាល័យ​មួយ​ចំ​នួន​បង្កើត​សម័យ​ប្រឡង​ដើម្បី​ទាក់​ទាញ​និស្សិត​ចូល​រួម ក្នុង​នោះ​មាន​មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេក​វិទ្យា រៀប​ចំ​សម័យ​ប្រឡង​ «គំនិត​​ច្នៃ​ប្រឌិត​រចនាទេសភាព​បរិវេណ​ជុំ​វិញ​​មហាវិទ្យាល័យ» និង​សម័យ​ប្រឡង​ «គំនិតផ្តើម​អាជីព​ក្នុង​និស្សិត​»​ដោយ​មជ្ឈមណ្ឌល​ជំ​នួយ​យុវជន​ផ្តើម​អាជីព​​សហការ​ជា​មួយ​បណ្តា​មហាវិទ្យាល័យ​រៀ​ប​ចំ​ឡើង។

ជា​ពិសេស​ ក្នុង​ថ្ងៃ​បវេ​សនកាល សាកលវិទ្យាល័យ​ត្រាវិញ​ប្រ​គល់​ជូន​អាហារូបករណ៍​ដល់​និស្សិត​ចំ​នួន​ជាង​ ១០០ ចំ​ណែក​ រួម​មាន​អាហារូបករណ៍​ទាំង​មូល​ និង​អាហារូបករណ៍​ជំ​រឿន​ការ​សិក្សា​ដល់​និស្សិត​សង្វាត​​ក្នុង​ការ​សិក្សា  ដែល​ទទួល​បាន​មក​ពី​អ្នក​ឯកទេស​ជោគ​ជ័យ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ និង​មូល​និធិសប្បុរសធម៌បញ្ញា មូល​និធិ​អាហារូបករណ៍​របស់​សាស្ត្រាចារ្យ​ង្វៀន ធៀន ថាញ់។

ថ្ងៃ​បវេសនកាល​គួស​បញ្ជាក់​នៅ​ដំ​ណាក់​កាល​អភិវឌ្ឍ​ថ្មី​ រក្សា​ប្រពៃណី​ដ៏​ល្អ​ ​នៃ​​សិស្ស​និស្សិត​លោក​គ្រូ​អ្នក​គ្រូសាកលវិទ្យាល័យ​ត្រាវិញ​​ និង​ជា​កំ​ណត់​កាល​សំ​ខាន់​ចំ​ពោះ​និស្សិត​ថ្មី ពួក​គេ​នឹង​ត្រៀម​ឈាន​ចូល​ទីលាន​លត់​​ដំ​ថ្មី ម្ចាស់​ការ​លើ​​ខ្លួនឯង​ និង​យ៉ាង​​សកម្ម​។

ហ្វិញ សាង