សាកលវិទ្យាល័យត្រាវិញស្វាគមន៍និស្សិតថ្មីនិងបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 14 កញ្ញា 2017
- ចុចដង៖ 586
នៅថ្ងៃទី ២៧ សីហា ឆ្នាំ ២០១៧ ខាងមុខនេះ សាកលវិទ្យាល័យត្រាវិញនឹងរៀបចំទទួលស្វាគមន៍និស្សិតថ្មីនិងប្រារពពិធីបវេសនកាលឆ្នាំសិក្សា ២០១៧ - ២០១៨ នៅសាលប្រជុំធំចំណុះសាកលវិទ្យាល័យត្រាវិញ។ មាននិស្សិត សាស្ត្រាចារ្យ អ្នកឯកទេស អាណាព្យាបាលព្រមទាំងសហគ្រិនអ្នកតំណាងនៅបណ្តាស្ថាប័ននានាក្នុងខេត្តជាង ១៥០០ នាក់អញ្ជើញចូលរួម។
ថ្ងៃបវេសនកាលជិតមកដល់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញតែងតែយកចិត្តទុកដាក់ចង្អុលការដល់មហាវិទ្យាល័យចំណុះរៀបចំសកម្មភាពជាច្រើន បង្កើតបរិយាកាសដើម្បីឱ្យនិស្សិតសចូលរួម។
ឆ្នាំនេះ មហាវិទ្យាល័យទាំងឡាយបន្តរក្សាប្រពៃណីនោះរិតតែប្រសើរថែមទៀត មហាវិទ្យាល័យជាច្រើនរៀបចំវេទិកាជួបជុំនិស្សិត សំណេះសំណាល ចែករំឡែកបទពិសោធរវាងនិស្សិតថ្មីនិងអតីតនិស្សិតជោគជ័យក្នុងការងារ សកម្មភាពដោះដូរសិល្បៈ។ល។ ម្យ៉ាងវិញទៀតមហាវិទ្យាល័យមួយចំនួនបង្កើតសម័យប្រឡងដើម្បីទាក់ទាញនិស្សិតចូលរួម ក្នុងនោះមានមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យា រៀបចំសម័យប្រឡង «គំនិតច្នៃប្រឌិតរចនាទេសភាពបរិវេណជុំវិញមហាវិទ្យាល័យ» និងសម័យប្រឡង «គំនិតផ្តើមអាជីពក្នុងនិស្សិត»ដោយមជ្ឈមណ្ឌលជំនួយយុវជនផ្តើមអាជីពសហការជាមួយបណ្តាមហាវិទ្យាល័យរៀបចំឡើង។
ជាពិសេស ក្នុងថ្ងៃបវេសនកាល សាកលវិទ្យាល័យត្រាវិញប្រគល់ជូនអាហារូបករណ៍ដល់និស្សិតចំនួនជាង ១០០ ចំណែក រួមមានអាហារូបករណ៍ទាំងមូល និងអាហារូបករណ៍ជំរឿនការសិក្សាដល់និស្សិតសង្វាតក្នុងការសិក្សា ដែលទទួលបានមកពីអ្នកឯកទេសជោគជ័យនៅក្នុងនិងក្រៅប្រទេស និងមូលនិធិសប្បុរសធម៌បញ្ញា មូលនិធិអាហារូបករណ៍របស់សាស្ត្រាចារ្យង្វៀន ធៀន ថាញ់។
ថ្ងៃបវេសនកាលគួសបញ្ជាក់នៅដំណាក់កាលអភិវឌ្ឍថ្មី រក្សាប្រពៃណីដ៏ល្អ នៃសិស្សនិស្សិតលោកគ្រូអ្នកគ្រូសាកលវិទ្យាល័យត្រាវិញ និងជាកំណត់កាលសំខាន់ចំពោះនិស្សិតថ្មី ពួកគេនឹងត្រៀមឈានចូលទីលានលត់ដំថ្មី ម្ចាស់ការលើខ្លួនឯង និងយ៉ាងសកម្ម។
ហ្វិញ សាង