សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​រក្សា​និង​កែលម្អ​ប្រព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​តាម​ស្តង់​ដា ISO 9001:2008

(TVU) – ថ្ងៃទី​ ១៥ កញ្ញា ២០១៧ អង្គ​ការ​​ Bureau Veritas Certifications វៀត​ណាម (BVC) អនុ​វត្ត​កម្មវិធី​ត្រួត​ពិនិត្យ​គុណ​ភាព​ដំ​ណាក់​កាល​ទី​ ២ ឆ្នាំ ២០១៧ ចំ​ពោះ​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​តាម​ស្តង់​ដា ISO 9001:2008 របស់​សាកលវិទ្យាល័យ​ត្រាវិញ។ នេះ​ជា​ឆ្នាំ ទី ១១ ​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​របស់​សាកលវិទ្យាល័យ​បាន​ទទួល​ស្គាល់។ 

iso 9001 - 2008

ក្រុម​ការ​ងារ​របស់ BVC រួម​មាន​សមាជិក​ ៣ រូប៖ លោក តាំង ខ្វា ធ្វើ​ជា​ប្រ​ធាន លោក ឡេ ទ្រី ឌឹក និង​លោក​ផាម ឌីញ ខាយ បាន​ត្រួត​ ពិនិត្យ​ការ​ងារទៅ​លើ​អង្គ​ភាព​១២​ ដែល​កំពុង​អនុវត្ត​ប្រ​ព័​ន្ធ​​គ្រប់​គ្រង​គុណ​ភាព​ ដើម្បី​បញ្ជាក់​ដំ​ណើរ​ការ​អនុវត្ត​តាម​ស្តង់​ដា​ ISO 9001:2008 កំពុង​អនុវត្ត​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

លោក​បណ្ឌិត ​ង្វៀន ទៀន យុង​ សាកលវិទ្យាធិការ​រង​បាន​ឱ្យ​ដឹង​ថា៖ ក្រោយ​ដំ​ណើរ​ការអនុវត្ត​ជាង​ ១០ ឆ្នាំ ចូល​ក្នុង​កិច្ច​ការ​គ្រប់​គ្រង​បណ្តុះ​បណ្តាល សាកលវិទ្យាល័យ​ត្រាវិញ​​បាន​បន្ត​រក្សា​ និង​កែ​លម្អ​សកម្មភាព​តាម​តម្រូវ​ការ​របស់​ស្តង់​ដា ISO តម្រូវ​ការ​​កំ​ណត់​ដោយ​ច្បាប់ បង្កើត​ច្បាប់​ និង​កំ​ណត់​ផ្ទៃ​ក្នុងរបស់​សាកលវិទ្យាល័យ​ត្រាវិញ។ ការ​អនុវត្ត​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​តាម​ស្តង់​ដា​ ISO 9001:2008 បាន​នាំ​មក​នូវ​ប្រ​សិទ្ធភាព​ក្នុង​​ការ​ធា​នា​គុណ​​ភាព​បណ្តុះ​​បណ្តាល​។

​រយៈ​ពេល​ត្រួត​ពិនិត្យ​ការ​ងារ​នៅ​បណ្តា​​អង្គ​ភាព ក្រុម​ការ​ងារ​បាន​ចែក​រំ​ឡែក​​បទ​ពិសោធ​មាន​ប្រ​យោជន៍​​ក្នុង​ការ​ពិនិត្យ​និង​គ្រប់​គ្រង​បណ្តា​សកម្មភាព​តាម​តម្រូវ​ការ​ស្តង់​ដា ជួយ​ដល់​សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​កែ​លម្អ​ប្រព័ន្ធ​គ្រប់​គ្រង​ លើក​កម្ពស់​ប្រសិទ្ធភាព​​ការ​ងារ ធា​នា​គុណ​ភាព​របស់​កិច្ច​ការ​គ្រប់​គ្រង​ រៀប​ចំ​បណ្តុះ​បណ្តាល​និង​ផ្គត់​ផ្គង់​សេវា​កម្ម។​

លោក​ស្រី​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការី​រង បាន​ជូន​ពរ​ដល់​អង្គ​ការ BVC និង​ក្រុម​ការ​ងារ​បាន​ចំ​ណាយ​ពេល​វេលា​បំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ កំ​ណត់​ការ​សម​ស្រប​របស់​ប្រព័ន្ធ​គ្រប់​គ្រងគុណ​ភាព​តាម​ស្តង់​ដា ម្យ៉ាង​វិញ​ទៀត​ក៏​ធា​នា​បណ្តា​សកម្មភាព​របស់​ប្រព័ន្ធ​និង​អនុវ​ត្ត​ការ​កែ​លម្អ​តាម​យោ​បល់​របស់​អ្នកឯក​ទេស​ ធ្វើ​ជា​មូល​ដ្ឋាន​ដើម្បី​ឆ្ពោះ​ប្រព័ន្ធ​ ISO 9001:2015 នៅ​ឆ្នាំ ២០១៨។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​រក្សា​និង​កែលម្អ​ប្រព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​តាម​ស្តង់​ដា ISO 9001:2008