កក់ក្ដៅ​ជា​មួយ​​រាត្រី​សិល្បៈ​អំ​ណរ​បុណ្យ​សែន​ដូន​តា​​​ឆ្នាំ​​២០១៧​

ថ្ងៃ​ទី​១៧​ ​ខែ​កញ្ញា​ ​​ឆ្នាំ​​២០១៧​​​​នៅ​​​សាល​​​ធំ​​​នៃ​​មហាវិទ្យា​ល័យ​​​ភាសា​ - វប្ប​ធម៌​ -  ​វិចិត្រ​សិល្បៈ​​ខ្មែរ​​ណាម​​បូ​​​បាន​ចាត់​តាំង​​កម្ម​វិធី​​​​​​សិល្បៈ​​អំ​​ណរ​​បុណ្យ​​សែន​ដូន​តា​​ឆ្នាំ​​២០១៧​ ​របស់​​​​បង​​ប្អូន​​ជន​រួម​ជាតិ​​ខ្មែរ​ណាម​​បូ​​។​

Sene Dol-ta

​​កម្ម​វិធី​សិល្បៈ​​​មាន​​ការ​ចូល​រួម​​របស់​​លោក​​ស្រី​​​ ​​ថាច់​​ ធី​​ ​យ៉ឹន​​ ​​ដែល​​ជា​​សាកល​វិទ្យា​ធិ​ការីរង​​​​ ​​លោក​​ ឡឹម​ ក្វាង​​ ​​វិញ​ ​​​ព្រឹទ្ធ​បុរស​រង​​នៃ​​មហា​វិទ្យា​​​​ល័យ​​​ភាសា​ -​ ​ វប្ប​ធម៌ - ​​ ​វិចិត្រ​​សិល្បៈ​​ខ្មែរ​ណាម​​បូ​ ​​រួម​​​ជា​​​​មួយ​​កង​​​ជួរ​​គ្រូ​​បង្រៀន​​​ ​ និស្សិត​ចំ​ណុះ​​មហា​វិទ្យា​​ល័យ​​​ ​និង​​​​និស្សិត​​​​កម្ពុ​ជា​។

លោក​ស្រី​​​ ​ថាច់​​ ​ធី​​យ៉ឹន​ ​​​​សាកល​វិទ្យា​​ធិ​ការី​​រង​​​​​​បាន​​​​ថ្លែង​​កថា​​​ជូន​​ពរ​​​​​​​បុណ្យ​​សែន​​ដូន​តា​​​ដល់​​​​​កង​​ជួរ​​គ្រូ​បង្រៀន​​ និង​​និស្សិត​ទាំង​​អស់​ដែល​ជា​​​ជន​​​រួម​​ជាតិ​​ខ្មែរ។ ​​ទន្ទឹម​​នឹង​​នោះ​​​​​ ​សាកល​វិទ្យា​ធិ​ការី​​​​រង​​ក៏​​មិន​​ភ្លេច​​​​​​​​រំ​​​​លឹក​​និង​​បញ្ញាក់​​ស្មារតី​​​​ដល់​​​​​​និស្សិត​​ទាំង​​អស់​​អោយ​​​​ខិត​​ខំ ​ប្រឹង​ប្រែង​​​​​រៀន​​សូត្រ​​ ​​​លើក​​កម្ពស់​​​ចំ​​ណេះ​​​វប្ប​ធម៌​​ជន​ជាតិ​ ​​ដើម្បី​​​ចូល​​រួម​​​ថែ​រក្សា​​និង​​​ពង្រឹង​​ពង្រីក​​នូវ​​វប្បធម៌​​ប្រ​ពៃ​ណី​​របស់​​ជន​រួម​​ជាតិ​​ខ្មែរ។ 

​កម្ម​វិធី​​សិល្បៈ​​​​បាន​​​​​ផ្ដើម​ឡើង​​ក្នុង​​បរិយាកាស​​សប្បាយ​​រីក​រាយ​​និង​កក់​ក្ដៅ​​ជា​​មួយ​​នឹងបណ្ដា​​​ឈុត​​​​​ ​សម្ដែង​​ ប្រគំ​ឧបករណ៍​តន្ត្រី​បុរាណ ទាំង​​១៤​ឈុត​ ​​​ដែល​​​បាន​​​​​​បក​ស្រាយ​​​​ដោយ​​​​​​​និស្សិត​​​ចំ​ណុះ​​មហា​វិទ្យា​ល័យ​​និង​​និស្សិត​កម្ពុ​​ជា​​​។ ​​ខ្លឹម​​សារ​​នៃ​​​ឈុត​​​ទាំង​​អស់​​​បាន​និយាយ​ឡើង​​អំពី​សេ​ច​​ក្ដី​​ស្នេហា​​មាតុ​ភូមិ​​ ​ ​ស្ងើច​សរសើរ​តម្លៃ​​ពលកម្ម​​ ​​។  ​បញ្ចប់​កម្ម​វិធី​​​សិល្បៈ​​​គឺ​​ជា​​ការ​​​​​ដោះ​ដូរ​សិល្បៈ​​​​​​កម្សាន្ត​​សប្បាយ​របស់​​និស្សិត​​ទាំង​អស់​​ដែល​​មាន​​វត្តមាន​​នៅ​ទី​នោះ​។  ​​​​រាត្រី​​សិល្បៈ​​​រៀប​​ចំ​​ឡើង​​ដើម្បី​​​ផ្សព្វ​​ផ្សាយ​​​​​ ​​រក្សា​​ ​និង​ពង្រឹង​​ពង្រីក​​​នូវ​​សម្រស់​​​​វប្បធម៌​​​ខ្មែរ​​​​ចំ​​ពោះ​​​សិស្ស​និស្សិត​​ ​និង​​កង​​ជួរ​​គ្រូ​បង្រៀន​​ ​   ​គណៈ​​​ដឹក​នាំ​​​ទាំង​​អស់​នៃ​​សាកល​វិទ្យា​ល័យ​ត្រាវិញ។​ ​ ​​​នេះ​​ក៏​​ជា​​ទី​​លាន​​​កម្សាន្ត​​ដ៏​មាន​​ប្រ​យោជន៍​ ​​​ជួយ​​​បង្កើត​បង្កើន​បំ​ណិន​​ ​ទេព​កោលស្យ​​​ដល់​និស្សិត​ ​​​ ​បង្កើត​បរិស្ថាន​​ទំ​នាក់​ទំ​នង​​​​វប្បធម៌​​រវាង​​និស្សិត​​វៀត​​​ណាម​​និង​​និស្សិត​​កម្ពុជា​។ 

មិត្ត​ ​តាំង​​ ​​វិរ​សិដ្ឋ​ ​​​និស្សិត​​កម្ពុជា​​​ចំ​ណុះ​​មហាវិទ្យា​ល័យ​​ពេទ្យ​- ឱសថ​​ថ្លែង​​ថា​៖ “​​នេះ​​គឺ​​ជា​​លើក​ទី​៣​​​​​  ​​ខ្ញុំ​​ចូល​រួម​​​កម្ម​វិធី​​សិល្បៈ​​​​ដោយ​មហាវិទ្យា​ល័យ​​ភាសា​​​ - វប្បធម៌​​ ​- វិចិត្រ​​សិល្បៈ​​ខ្មែរ​​ណាម​​បូ​រៀប​ចំ​​ឡើង   ​​បរិយាកាស​នៃ​​រាត្រី​​សិល្បៈ​​​​សែន​សប្បាយ​​ ​ខ្ញុំ​​​ពិត​ជា​ពេញ​ចិត្ត​​នឹង​​ការ​​​​សម្ដែង​​​របស់​និស្សិត​​វៀត​ណាម​ណាស់។ ​​​កម្ម​វិធី​​សិល្បៈ​​​ដូច​​ជា​ការលើក​ទឹក​​ចិត្ត​​មួយ​ជូន​​ចំ​​ពោះ​​និស្សិត​កម្ពុជាទទូល​​បុណ្យ​សែន​ដូន​តា​​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ។​” 

 សុខ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កក់ក្ដៅ​ជា​មួយ​​រាត្រី​សិល្បៈ​អំ​ណរ​បុណ្យ​សែន​ដូន​តា​​​ឆ្នាំ​​២០១៧​