សាកលវិទ្យាល័យ​ត្រាវិញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៧ - ២០១៨

ថ្ងៃទី ២៧ កញ្ញា ២០១៧ កង​ជួរ​គ្រូ​បង្រៀន​និង​សិស្សានិស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​រីក​រាយ​ស្វាគមន៍​និស្សិត​ថ្មី​និង​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៧ - ២០១៨ និងមាន​អ្នក​តំ​ណាងនៃ​ស្ថាប័ន​រដ្ឋ​ គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ជា​ដៃ​គូ លោក​គ្រូ​អ្នក​គ្រូ​និង​សិស្សា​និស្សិត​ថ្មី​ រួម​មាន​ជាង ១​៧០០ រូប​អញ្ជើញ​ចូល​រួម។

PGS.TS-Pham-Tiet-Khanh

លោក សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត​ ខាញ់សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ថ្លែង​សន្ទរកថា

លោក​បណ្ឌិត ង្វៀន ទៀន​ យុង​ សាកលវិទ្យាធិការរង​មាន​សន្ទរកថា​ផ្តើម​ នូវ​សារ​លិខិត​ជូន​ពរ​របស់​ប្រធាន​គណកម្មាធិការ​ប្រជាជន​ខេត្ត​ត្រាវិញ ផ្ញើ​ជូន​កង​ជួរ​គ្រូ​បង្រៀន​និង​សិស្សា​និស្សិត​​នា​ឱកាស​បើក​បវេសនកាល។

លោក​សាស្ត្រាចារ្យ បណ្ឌិត​ ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ រីក​រាយ​ស្វាគមន៍​ភ្ញៀវ​កិត្តិ​យស​ជិត​ឆ្ងាយជា​ដៃ​គូ​ និង​ជូនពរ​ដល់​និស្សិត​ទើប​តែ​ជាប់​ថ្មី​បាន​ទុក​ចិត្ត​ជ្រើស​រើស​យក​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​ដំ​ណើរ​បំ​ពេញ​ចំ​ណេះ​វិជ្ជា​ ឈាន​ទៅ​រកការ​ជោគ​ជ័យ​នៅ​​ថ្ងៃ​​អនាគត។

លោក​ថ្លែង​ថា៖ ក្នុង​ឆ្នាំ​សិក្សា​កន្លង​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​បាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច​ដូច​ជា កិច្ច​ការ​ជ្រើស​រើស​និស្សិត សកម្មភាព​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ផ្ទេរ​ជូន​​បច្ចេកវិទ្យា បង្កើន​​លទ្ធភាព​កង​ជួរ​គ្រូ​បង្រៀន រក្សា​បាន​គុណ​ភាពបណ្តុះ​បណ្តាល​​ និង​សហប្រតិបត្តការ​អន្តរជាតិបាន​​លើក​កម្ពស់។ល។

ឆ្នាំ​សិក្សា ២០១៧ - ២០១៨ សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​អនុវត្ត​យន្តការ​ម្ចាស់​ការ​នៅ​គ្រប់​វិស័យ​ យក​ចិត្ត​​ទុក​ដាក់​ខ្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល និង​អភិវឌ្ឍ​ធន​ធាន​មនុស្ស អនុវត្ត​មាន​ប្រសិទ្ធភាព​រាល់​សកម្មភាព​ដែល​បាន​ដាក់​ចេញ។

TVU-Lễ-khai-giảng-2017-Sinh-vien-phat-bieu

 មិត្ត ត្រឹង ង៉ុក មីញ ធូ ប្តេជ្ញា​ចិត្ត​ចំពោះ​លោក​គ្រូ​អ្នក​គ្រូ​នៅ​ថ្ងៃ​បវេសនកាល

តំ​ណាង​ឱ្យ​និស្សិត​ជាង ២០ ម៉ឺន​រូប​ មិត្ត ត្រឹង ង៉ុក មីញ ធូ ថ្នាក់​បរិញ្ញាបត្រឱ​សថអេ ២០១៧ ថ្លែង​ថា៖ យើង​ខ្ញុំ​ប្តេជ្ញា​ចិត្ត​នឹង​ខិត​ខំ​សិក្សា​បាន​ល្អ​ប្រ​សើរ លើក​កម្ពស់​ស្មារតី​ធ្វើ​ជា​ម្ចាស់​ការ​ និង​សកម្ម​ក្នុង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ឈាន​មុខ​ ស្មគ្រចិត្ត​ដើម្បី​សហគមន៍​ លត់​ដំ​បំ​ណិន​ក្លាយ​ជា​អ្នក​រឹង​មាំ។

ឱកាស​នេះ​ម្ចាស់​ឧបត្ថម្ភ​បាន​ជូន​អាហារូបការណ៍​ដល់​និស្សិត​ចំ​នួន ១៦៥ រូបទឹក​ប្រាក់​សារុបជាង​៥០០ លាន​ដុង។ លោក បណ្ដិត ង្វៀន ទៀន យុង ថ្លែង​អំ​ណរ​គុណ​ដល់​ទឹក​ចិត្ត​របស់​សប្បុរស​ជន​ទាំង​ឡាយ​បាន​ជួយ​ចែក​រំ​ឡែក​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិស័យ​អប់រំ​ដើម្បី​បុព្វហេតុ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​សម្រាប់​កសាង​ប្រ​ទេស​ជាតិក៏​ដូច​បាន​រួម​ចំ​ណែក​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​រយៈពេល​កន្លង​មក។

TVU-Lễ-khai-giảng-2017-thu khoa  a khoa

លោក សាកលវិទ្យាធិការ​ ផាម ទៀត​ ខាញ់ ជូន​បាច់​ផ្កា​ដល់​អាណាព្យាបាល និង​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ថ្មី​ជាប់​ចំ​ណាត់​ថ្នាក់​ឯក និង​ទោ

និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​បាន​អាហារូបករណ៍​ជាច្រើន​

TVU-Lễ-khai-giảng-2017--HB-Nguyen-Thien-Thanh

TVU-Lễ-khai-giảng-2017-HB-Mang-luoi-GD-Canada-Viet-Nam

TVU-Lễ-khai-giảng-2017-HB-Quy-tu-thien-tri-tue

TVU-Lễ-khai-giảng-2017-HB-Nguyen-Thanh-Chim

TVU-Lễ-khai-giảng-2017-HB-Vu-Ngoc-Con

TVU-Lễ-khai-giảng-2017-HB-toan-phan-GS-Vĩnh-Phát

TVU-Lễ-khai-giảng-2017-HB-Nguyen-Thi-Cam

TVU-Lễ-Khai-giảng-tinh-nguyen-vien-chup-chung-dai-bieu

TVU-Lễ-khai-giảng-2017-02

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៧ - ២០១៨