សហជីពមូលដ្ឋានសាកលវិទ្យាល័យត្រាវិញ៖ ប្រារព្ធ​ពិធីបុណ្យទ្រុង​ធូ(បុណ្យ​កុមារ)​ឆ្នាំ២០១៧

(TVU) – ថ្ងៃទី ២៩ កញ្ញា ២០១៧សហជីពមូលដ្ឋានសាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀបចំ​ពិធី​​​ជួបជុំបុណ្យកុមារ​ឆ្នាំ២០១៧នៅមហាសាល E21-105 ដោយមានការ​ចូល​រួម​របស់​ប្អូន​ៗកុមារជាង១០០រូប​ដែល​ជាកូនរបស់កង​បុគ្គលិក​គ្រូបង្រៀន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

Co-Thach-Thi-Dan-trao-qua

 លោកស្រី​ ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរងជូនរង្វាន់ដល់ប្អូនៗកុមារ

អញ្ជើញចូលរួមនៅសម័យជួបជុំ មានវត្តមានរបស់លោក​ង្វៀន​ជីញ អនុលេខា​នៃ​គណៈកម្មាធិការបក្ស លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរងនិងលោកស្រី ក្វាច់ ធី វ៉ូ ហ្វេ ប្រធាន​សហជីពមូលដ្ឋានសាកលវិទ្យាល័យត្រាវិញព្រមទាំងបណ្តា​លោក​គ្រូ​អ្នក​គ្រូ​និង​ប្អូនៗ​កុមារ។

ថ្លែង​ក្នុង​អង្គ​ជួបជុំ លោកស្រី ថាច់ ធី យ៉ឹន មានប្រសាសន៍ថា “សហជីពមូលដ្ឋានសាកលវិទ្យាល័យត្រាវិញតែងយកចិត្ត​ទុកដាក់ អំពីជីវភាពរស់នៅ ផ្តល់នៅ ស្មារតីដល់ភ្នាក់ងារ សមាជិកសហជីព ពិសេសគឺរៀបចំនៅសកម្មភាពប្រចាំឆ្នាំនាឱកាសបុណ្យកុមារ​។ រាត្រីជួបជុំបុណ្យទិវារកុមារនាឆ្នាំនេះ គឺដើម្បីផ្តល់ឱកាសដល់ប្អូនៗបានបង្ហាញ់ទេពកោសល្យ សិក្សាទៅវិញទៅមក ជាកន្លែងដ៏មានប្រយោជន៍ដល់ប្អូនៗក្នុងការទំនាក់ទំនង និងមានភាពរីករាយក្នុងការច្នៃប្រឌិត”។

ក្នុងសម័យជួបជុំនេះ ប្អូនៗបានចូលរួមលេងល្បែង​ប្រជាប្រិយ ទំនាក់ទំនងក្នុងការសំដែងសិល្បៈ និងរួមគ្នាភ្លក់នំលោកខែ។ ប្អូនៗនិមួយៗថែម​ទាំង​បាន​ទទួល​រង្វាន់ពីម្ចាស់​ឧបត្ថម្ភដូច៖ នំនិងគោម​ ពិសេសគឺ អាហារូបករណ៍ជាច្រើនចំណែក សម្រាប់ប្អូនៗដែល​មាន​លទ្ធផលល្អក្នុងការសិក្សាទៀតផង។

លោកស្រី ហ្វិញ ធី ម៉ី ថ្វឹន សមាជិកសហជីពរបស់សាលាឲ្យដឹងថា “ខ្ញុំតែងនាំកូនរបស់ខ្ញុំមកចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីឲ្យកូនខ្ញុំមានភាព​សប្បាយរីករាយ សិក្សាបទ​ពិសោធ​ទៅវិញទៅមក និងជំនួយឲ្យកូនជឿជាក់លើខ្លួនឯងពេលដែលបានទំនាក់​ទំនងជាមួយលោកគ្រូ អ្នកគ្រូនិងមិត្តភ័ត្ត។

នេះជាសកម្មភាពមួយដែលបានបង្ហាញ់នូវការយកចិត្តទុក​ដាក់ពីអ្នកដឹកនាំ ​ចំពោះ​លោកគ្រូ​ អ្នកគ្រូព្រមទាំងកម្មាភិបាលបុគ្គលិករបស់សាលា លើក​ទឹកចិត្តដល់​ស្មារតី​បុគ្គលិក​ក្នុងពេលប្រ​កប​ការ​ងារ ទើបទទួលបានការគាំទ្រពីសំ​ណាក់​សមាជិកនៃ​សហជីព។

ថ្ងៃទី៣០ ខែ តុលា ស្ថិតនៅក្នុងសកម្មភាពបុណ្យកុមារ​ឆ្នាំនេះ លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការី​រងក៏បានអញ្ជើញមកចូលរួមជូនពរបុណ្យ កុមារ​ នៅសាលាបថមសិក្សាហៀវត្រុង ឃុំហៀវត្រុង ស្រុកទីវកឹន ព្រមទាំងមានអាហាររូបករណ៍ជាច្រើនចំណែកសម្រាប់ជូនដល់ប្អូនៗកុមារ។

Tiet-muc-hat

ប្អូនៗកុមារច្រៀងជាមួយគ្នា ទំនាក់ទំនងសិក្សាទៅវិញទៅមកនិងរួមគ្នាអភិវឌ្ឍន៍

Tiet-muc-nhay-hien-dai

ប្អូនៗកុមារបង្ហាញ់ទេពកោសល្យច្នៃប្រឌិត

khong-khi-vui-tuoi

បរិយាកាសយ៉ាងកោះកក្នុងសម័យប្រជុំបុណ្យកុមារ​ឆ្នាំ២០១៧

ដា​វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សហជីពមូលដ្ឋានសាកលវិទ្យាល័យត្រាវិញ៖ ប្រារព្ធ​ពិធីបុណ្យទ្រុង​ធូ(បុណ្យ​កុមារ)​ឆ្នាំ២០១៧