រសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០១៧ កម្មវិធីប្រឹក្សាតម្រង់ទិសដៅទៅសិក្សានិងឱកាសធ្វើការងារនៅប្រទេសជប៉ុនបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាលនៃសាកលវិទ្យាល័យត្រាវិញ ទាក់ទាញបាននិស្សិតជាង២០០រូបចូលរួម។ កម្មវិធីនេះបានរៀបចំឡើងដោយសាកលវិទ្យាល័យត្រាវិញសហការជាមួយក្រុមហ៊ុនបណ្ដុះបណ្ដាធនធានមនុស្សហ្វាងហានិង វិទ្យាស្ថាន កាកេ។
ថ្លែងកថាផ្ដើមកម្មវិធី លោក ត្រឹង វ៉ាន់ ត្រុង អនុលេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជាសាកលវិទ្យាធិការរងបាននិយាយថា៖ បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតក្នុងតំណាក់កាលសមាហរណកម្មលើវិស័យជាច្រើនហេតុដូច្នេះឱកាសទៅសិក្សានិងធ្វើការនៅបរទេសត្រូវបានចាត់ទុកជាផ្លូវមួយដ៏ប្រសើសម្រាប់និស្សិតសិក្សារៀនសូត្រនិងកែលម្អខ្លួនអោយល្អប្រសើរ។
សាកលវិទ្យាធិការរងបានគិតថាឆ្លងកាត់កម្មវិធីនេះនឹងជួយអោយនិស្សិតមានពត៌មានបន្ថែមក៏ដូចជាបានអ្នកឯកទេសប្រឹក្សានិងចែករំលែកនៅបទពិសោធន៍ជាក់ស្ដែងអំពីកម្មវិធីទៅសិក្សានិងប្រកបការងារនៅប្រទេសជប៉ុន ទន្ទឹមនឹងនោះជួយអោយពួកប្អូនតម្រង់ទិសដៅក្នុងការសិក្សានិងត្រៀមខ្លួនអោយល្អទៅថ្ងៃអនាគត។
តំណាងក្រុមហ៊ុនហ្វាង ហា លោកស្រី ហោ ធី ង៉ុក ហា ប្រធានការិយាល័យសិក្សាបរទេសបានឧទ្ទេសនាមអោយប្អូនៗនិស្សិតអំពីកម្មវិធីប្រឹក្សាយោបល់ទៅសិក្សានិងឱកាសការងារសម្រាប់និស្សិត រួមមានគោលនយោបាយ និងបណ្ដាស្ដង់ដារដើម្បីចូលរួមកម្មវិធីនេះ។
ក្នុងឱកាសនេះ លោក ហោ តឹន វឹន នាយកតំណាងវិទ្យាស្ថានកាកេនៅវៀតណាមបានចែករំលែកបទពិសោធន៍សិក្សានិងធ្វើការនៅប្រទេសជប៉ុននិងប្រទេសអូស្ត្រាលីហើយដោះស្រាយបណ្ដាចម្ងល់របស់និស្សិតជាច្រើនរូប។
សុខ ខើយ