ឱកាសទៅសិក្សា​និង​ប្រកប​​ការងារ​នៅ​ប្រទេសជប៉ុន​សម្រាប់និស្សិត​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​

រសៀល​ថ្ងៃ​​ទី​​១០​​ ខែ​​តុលា​​​ឆ្នាំ​២០១៧​​ កម្មវិធី​​​ប្រឹក្សា​​តម្រង់​ទិស​ដៅ​ទៅ​សិក្សា​​និង​ឱកាស​ធ្វើ​ការ​​ងារ​នៅ​ប្រទេស​ជប៉ុន​​​បាន​​រៀប​​ចំ​​​ឡើង​​នៅ​​ទី​​ស្នាក់​ការ​កណ្ដាល​​នៃ​​សាកលវិទ្យា​ល័យ​​ត្រា​វិញ​ ​​ទាក់​ទាញ​​​បាននិស្សិត​ជាង​២០០​រូប​ចូល​​​រួម​។​ ​​កម្ម​វិធី​​នេះ​​បាន​​រៀប​​ចំ​​​ឡើង​​ដោយ​​សាកល​វិទ្យា​ល័យ​​ត្រា​​វិញ​​​​សហការ​ជាមួយ​​ក្រុម​​​ហ៊ុន​​បណ្ដុះ​​បណ្ដា​​ធន​ធាន​​មនុស្ស​​ហ្វាង​​​ហា​និង​​​ វិទ្យា​ស្ថាន​ កាកេ​​។

IMG 98281-TVU

ថ្លែង​កថា​​ផ្ដើម​កម្ម​វិធី​ ​លោក​​ ​ត្រឹង​​ ​​វ៉ាន់​​​ ត្រុង​ អនុលេខាធិការ​​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​​បក្ស​  ​​និង​ជា​សាកល​វិទ្យា​ធិការរង​​បាន​​និយាយ​​ថា​៖​ ​បច្ចុប្បន្ន​​​ ​ពិភព​លោក​​កំ​​ពុង​​ស្ថិត​ក្នុង​​តំ​ណាក់​​កាល​សមា​ហរណ​កម្ម​លើ​​វិស័យ​​​ជា​​ច្រើន​​​ហេតុ​ដូច្នេះ​​ឱកាស​​​ទៅ​​សិក្សា​​និង​​​ធ្វើ​​ការ​នៅ​​​បរទេស​​​ត្រូវ​បាន​​ចាត់​ទុក​​ជា​​​ផ្លូវ​​​មួយ​​ដ៏​​ប្រ​​​សើ​សម្រាប់​​និស្សិត​​​សិក្សា​​រៀន​​សូត្រ​​និង​​កែ​លម្អ​ខ្លួនអោយ​​ល្អ​ប្រសើរ​។

សាកល​វិទ្យា​ធិការ​​រង​​បាន​គិត​​ថា​ឆ្លង​​​កាត់​កម្ម​វិធី​​នេះ​​នឹង​​ជួយ​​​អោយ​​​និស្សិត​​មាន​​​ពត៌មាន​​​បន្ថែម​​ក៏​​ដូចជា​បាន​​អ្នក​​ឯក​ទេស​​ប្រឹក្សា​​និង​ចែក​រំ​លែក​នៅ​​​បទ​​​ពិ​សោធន៍​​​ជាក់​​ស្ដែង​​អំ​​ពី​កម្ម​វិធី​​ទៅ​​សិក្សា​​និង​ប្រកប​​ការ​​ងារ​នៅ​​​ប្រ​ទេស​ជប៉ុន​  ​ទន្ទឹម​នឹង​នោះ​​ជួយ​អោយ​​ពួក​​ប្អូន​​តម្រង់​ទិស​​ដៅ​​​ក្នុង​​​ការ​​​សិក្សា​និង​​ត្រៀម​​ខ្លួន​​អោយ​​​ល្អ​​​ទៅ​​​​ថ្ងៃ​​អនាគត។

តំ​ណាង​​ក្រុម​​ហ៊ុន​​​ហ្វាង​ ហា​ ​លោក​​ស្រី​ ​​ហោ​ ធី​​ ង៉ុក​​ ហា​​ ​ប្រ​ធាន​​កា​រិយាល័យ​សិក្សា​បរទេស​​​បាន​​ឧទ្ទេសនាម​​​អោយ​​​​ប្អូន​​​ៗ​និស្សិត​​អំ​ពី​​កម្ម​វិធី​​ប្រឹក្សា​​​យោបល់​ទៅ​សិក្សា​និង​​​ឱកាស​ការ​​​ងារ​សម្រាប់​​និស្សិត​ ​រួម​មាន​គោល​នយោបាយ​ ​និង​​បណ្ដា​ស្ដង់​ដារ​ដើម្បី​​ចូល​​​រួម​​កម្ម​វិធី​​នេះ។​

ក្នុង​​ឱកាស​​នេះ​​ ​លោក​​ ​ហោ​ តឹន​ ​វឹន នាយក​​​តំ​​ណាង​​​វិទ្យា​ស្ថាន​​កាកេ​នៅ​​វៀត​ណាម​​បាន​​ចែក​​រំ​លែក​​បទ​ពិសោធន៍​​សិក្សា​​និង​​ធ្វើ​​ការ​​​នៅ​​ប្រ​​ទេស​​ជប៉ុន​​​និង​​ប្រ​ទេស​អូស្ត្រាលី​ហើយ​​​​ដោះ​​ស្រាយ​​បណ្ដា​ចម្ងល់​​​របស់​​និស្សិតជា​ច្រើន​រូប។

IMG 9875-TVU

IMG 9781-TVU

សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឱកាសទៅសិក្សា​និង​ប្រកប​​ការងារ​នៅ​ប្រទេសជប៉ុន​សម្រាប់និស្សិត​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​