និស្សិតសាកល​វិទ្យាល័យ​ត្រាវិញ៖ ផ្ញើសារនៃ​ការ​ប្រើ​ប្រាស់​​ថាមពល​ប្រិត​សំ​ច័យ​និង​ប្រសិទ្ធិភាព

(TVU) – ថ្ងៃទី ១២ តុលា ២០១៧​ សម្ព័ន្ធ​យុវជននៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ សហការ​នឹង​មន្ទីរឧ​ស្សា​ហកម្ម​និង​ពាណិជ្ជកម្ម​ត្រាវិញរៀប​ចំ​ឡើង​សម័យ​ប្រឡង​ស្វែង​យល់​ការ​ប្រើ​ប្រាស់​ថាម​ពល​ដោយ​ប្រិត​សំ​ច័យ​ និងប្រសិទ្ធិភាព​ឆ្នាំ ២០១៧។ សម័យ​ប្រឡង​បាន​​ទាក់​ទាញ​ក្រុម​ចូល​រួមប្រកួត​ចំ​នួន​ ៨ ក្រុម និង​អ្នក​គាំ​ទ្រ​ជាង​២០០​រូប​មក​ពី​សាខា​សមាគម​និស្សិត​ចំ​ណុះ​សម្ព័ន្ធ​យុវជន នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

tiet-kiem-nang-luong-05

អញ្ជើញ​ចូល​រួម​បើក​វគ្គ​ប្រ​កួតមាន​លោក ហ្វិញ វ៉ាន់ មឺយ ម៉ោក អនុ​លេខាធិការ​នៃ​គណកម្មាធិការ​បក្ស​សាកលវិទ្យាល័យ​ត្រាវិញ លោក ត្រឹង ក្វួក ទ្វឹន នាយក​នៃ​មន្ទីរឧ​ស្សា​ហកម្ម​និង​ពាណិជ្ជកម្ម​ត្រាវិញ​ និង​ជា​គណរៀប​ចំ​សម័យ​ប្រ​ឡង​ និង​អ្នក​ស្រី ហូ ធី ទ្វិ ហាំង លេខាធិការ​នៃ​សម្ព័ន្ធ​យុវជន​សាកលវិទ្យាល័យ​ត្រាវិញ។

សម័យ​ប្រឡង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​ ស្វាហាប់​ បណ្តា​ក្រុម​ឆ្លង​កាត់ការ​ប្រ​ឡង​​៤ លើក (ឧទេ្ទសនាម យល់​ចិតគ្នា​ ឆ្លើយ​សំ​នួរ និង​សម្តែង​ឈុត​ឆាក​ខ្លី)។ លទ្ធផល​ទទួល​បាន​គឺ សាខា​សមាគម​និស្សិត​ស្រុក​កូវ​ង៉ាន​ទទួល​បាន​លេខ​​ ១ ទីវ​កឹងលេខ ២ និង​ក្លិបបរិច្ចាគ​ឈាម​ស្មគ្រ​ចិត្ត​​ទទួល​បាន​លេខ​ ៣។

មាន​ប្រសាសន៍​បើក​សម័យ​ប្រឡង លោក ត្រឹង ក្វួក ទ្វឹន ថ្លែង​ថា៖ សម័យ​ប្រឡង​នេះ​ យើង​ខ្ញុំ​ជឿ​ជាក់​ថា​ក្រុម​និស្សិត​ទាំង​ឡាយ​បង្ហាញ​បាន​ទេពកោសល្យ និង​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន ប្រ​កប​ដោយ​ខ្លឹម​សារ នូវ​​សារៈ​សំ​ខាន់​នៃ​ការ​ប្រើ​ប្រាស់​ថាម​ពល​ដោយ​ប្រិត​សំ​ច័យ​និង​មាន​ប្រសិទ្ធិភាព។

លោក​គូស​បញ្ជាក់​ថា៖ យើង​រាល់​គ្នា​មាន​សំ​ណាង​ ដែល​មានថាម​ពល​ប្រើ​ប្រាស់​​គ្រប់គ្រាន់​​ក្នុង​ការ​ផលិតនិង​ប្រើ​ប្រាស់​​​ប្រ​ចាំ​ថ្ងៃ។ ទន្ទឹម​នឹង​នោះ​នូវ​មាន​គ្រួ​សារ​ជា​ច្រើន​នៅ​តំ​បន់​ដាច់​ស្រ​យាល​ តំ​បន់​ភ្នំ កោះ​សមុទ្រ​ពុំ​ទាន់​មាន​អគ្គិសនី​គ្រប់​គ្រាន់​នៅ​ឡើយ។ ជាក់​ស្តែង​គឺ​នៅ​ខេត្ត​ត្រាវិញ​ បច្ចុប្បន្ន​​គ្រួ​សារទើប​តែ​មាន​​អគ្គិសនី​ប្រើ​ប្រាស់​ចំ​នួន ៣៤០០គ្រួ​សារ ជាប់​អត្រា ៩៨,៦២%។

មិត្ត​ ង្វៀន គីវ មី ឡី និស្សិត​គរុកោសល្យ មក​ពី​ក្លិប បរិច្ចាគ​ឈាមស្មគ្រ​ចិត្ត​រីក​រាយ​ឱ្យ​ដឹង​ថា៖ ទោះ​ជា​ក្រុម​យើង​ខ្ញុំ​មាន​ពិន្ទុះ​ទាប​ជាង​ក្រុម​ទាំង​ពីរ​ឯក​ទៀត ក៏​ប៉ុន្តែ​យើង​ខ្ញុំ​រីក​រាយ​​បញ្ចេញ​អស់​សមត្ថភាព​ សម្តែង​បាន​ល្អ​ប្រ​សើរ នាំ​នៅ​សារ​សំ​ខាន់​ដល់​មនុស្ស​ទាំង​ឡាយ​កំពុង​ប្រើ​ប្រាស់​អគ្គិសនី។

មិត្ត ថាច់ ផាត បក្ខជន​ទទួល​បាន​រង្វាន់​ប្រ​សើរ​ មក​ពី​សាខា​សមាគម​និស្សិត​ស្រុក​កូវ​ង៉ាននិយាយ​ថា៖ សម័យ​ប្រឡង​មាន​សារៈសំ​ខាន់​ណាស់ ជោគ​ជ័យ​នៃ​សម័យ​ប្រឡង​គឺ​បាន​នាំ​សារ​មួយ​ដ៏​ច្បាស់​ថា៖ ប្រិត​សំ​ច័យ​អគ្គិសនី​គឺ​ប្រិត​សំ​ច័យ​នូវកាក់​ប្រាក់​​​របស់​ខ្លួន​និង​គ្រួ​សារ។

អ្នក​ស្រី ហូ ធី​ ទ្វិ ហាំង លេខាធិការ​នៃ​សម្ព័ន្ធ​យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​រីក​រាយ​ថ្លែង​ថា៖​ បណ្តា​ក្រុម​ចូល​រួម​ប្រឡង​ថ្ងៃ​នេះ​បញ្ចេញ​សមត្ថភាព​បាន​ល្អ​ប្រ​សើរ មាន​ទេព​កោសល្យ និង​ច្នៃ​ប្រឌិត​ខ្ពស់​ ទាក់​ទាញ​អ្នក​ទស្សនា​និង​គណ​មេប្រ​យោគ នាំ​មក​នូវ​ឱកាស​សិក្សា​មាន​ប្រ​យោជន៍​និង​សម្រេច​បាន​វត្ថុ​បំ​ណង​និង​ខ្លឹម​សារ​នៃ​សម័យ​ប្រឡង​នេះ។

tiet-kiem-nang-luong-03

tiet-kiem-nang-luong-01

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកល​វិទ្យាល័យ​ត្រាវិញ៖ ផ្ញើសារនៃ​ការ​ប្រើ​ប្រាស់​​ថាមពល​ប្រិត​សំ​ច័យ​និង​ប្រសិទ្ធិភាព