មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទីX អណត្តិ ២០១៧-២០២២ បានបញ្ចប់ជោគជ័យដោយស្ថាពរ

(យុវជនខេត្តត្រាវិញ) ដូច​​បានរាយការណ៍ អង្គមហាសន្និបាតបានរៀបចំឡើងក្នុង០២ថ្ងៃគឺថ្ងៃទី០៩និងថ្ងៃទី១០ខែតុលានៅមជ្ឈមណ្ឌលសន្និសីទរបស់ខេត្ត។ មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទីX អណត្តិ ២០១៧-២០២២ បានបញ្ចប់ជោគជ័យដោយស្ថាពរ។ លោក​ ង្វៀន អាញ់ ត្វឹង លេខាធិការ​មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក​ស្រី​សឺន ធី អាញ់​ ហុង អនុលេខាធិការ​នៃ​គណៈកម្មាធិការ​បក្សខេត្ត បានអញ្ជើញចូលរួមនិងធ្វើជាអធិបតីក្នុងអង្គប្រជុំ។ អញ្ជើញចូលរួម​អង្គប្រជុំមាន​​ថ្នាក់ដឹកនាំបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការមជ្ឈិមរណសិរ្យមាតុភូមិវៀតណាមខេត្តត្រាវិញ ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក ស្ថាប័ន អង្គការមហាជន​ខេត្ត ថ្នាក់ដឹកនាំបណ្តាសម្ព័ន្ធយុវជនខេត្ត​ក្នុងតំបន់វាលរាបទន្លេគឺវឡុង។ល។ និងអ្នក​តំ​ណាងពេញសិទ្ធមាន២៤៦/២៤៩អ្នកដំណាងអោយ​៤៤.៨៣៥កម្មាធិការ សមាជិកយុវជនទូទាំងខេត្ត។

1

ថ្នាក់ដឹកនាំខេត្តថតរូបទុកអនុស្សាវរីយ៍ជាមួយនឹងគណៈប្រតិបត្តិសម្ព័ន្ធយុវជនអាណត្តិXទើបជាប់ឆ្នោត

រំលឹកមកដំណាក់កាល០៥ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតសម្ព័ន្ធនីតិកាលទីIX អណត្តិកាល ​២០១២-២០១៧ កិច្ចការសម្ព័ន្ធនិងចលនាកុមារមានការផ្លាស់ប្តូរជាវិជ្ជមាន។ ក្នុងអាណត្តិកាលយុវជនខេត្តត្រាវិញគៀងគរបានជាង៤៣ពាន់លានដុង សម្រាប់​អនុវត្តរាល់សកម្មភាព​ស្ម័គ្រចិត្តដើម្បីជីវភាពក្នុងសហគមន៍។ កសាងសំណង់យុវជនថ្នាក់ខេត្តបាន១៩សំណង់ សំណង់យុវជនថ្នាក់ស្រុកបាន១២៨សំណង់ និង៣.២៤០សំណង់ជាចំណែកនៃយុវជនថ្នាក់មូលដ្ឋានមានតម្លៃសរុបជាង១០០ពាន់លានដុង។ សកម្មភាពយុវជនត្រាវិញឆ្ពោះទៅ​កោះសមុទ្រ ៥៣សកម្មភាពជាមួយថវិការជាង ១,៣ពាន់លានដុង។ សកម្មភាពចូលរួមកសាងជនបទថ្នី​មាន៤៦៣សកម្មភាព ជាមួយថវិការចំនួនជាង ៨៣ពាន់លានដុង។ សកម្មភាពចូលរួមកសាងទីក្រុងមានអរិយធម៌ចំ​នួន​១៧៣ កន្លែង។ សកម្មភាពថ្ងៃសៅរ៍ស្ម័គ្រចិត្តនិងថ្ងៃអាទិត្យបៃតង មានការទាក់ទាញសមាជិកយុវជនជិត​៤១៥.០០០​​រូប​​ចូលរួម។ ចំនួនសមាជិកជិត៣០០.០០០រូបបានប្រឹក្សា បង្ហាញ់ទិសដៅអាជីព បង្ហាញ់ការងារនិងបានបង្រៀនអាជីព ក្នុងនោះចំនួនសមាជិកយុវជនដែលមានការងារចំនួន៧១.០០០រូប។ ក្នុងអាណត្តិកាលមានប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រនិងគំនិតច្នៃប្រឌិតរបស់យុវជនចំនួន​៤៤០​ប្រធានបទជាមួយថវិការជាង១១ពាន់លានដុង។ ឆ្លងតាមការនោះ ក៏បានអភិវឌ្ឍន៍សម្ព័ន្ធយុវជនជាង៦៣.៥០០កន្លែង មាន​យុវជន​​ជាង៧០.០០០រូប​ និងកុមារជាង៨២.០០០រូបចូល​រួម​។​ ពិសេសមានសម្ព័ន្ធយុវជនគំរូបានបញ្ចូលបក្សចំនួន៦.៨៩៣រូប។

ពេលនោះ អាចសន្និដ្ឋានថា សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញនីតិកាលទីIX អាណត្តិកាល​២០១២​-​២០១៧ បានឆ្លើយតបតម្រូវ​ការ​របស់មហាជន។ សំណើរពីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសុវត្ថិភាពយោធានិងសុវត្ថិភាព​របស់ខេត្ត។

លើកកំពស់សមិទ្ធផលដែលទទួលបាន មានពាក្យស្លោកដើម្បីសកម្មភាពគឺ “សាមគ្គី -សកម្ម -ច្នៃប្រឌិត - សមហរណកម្ម- អភិវឌ្ឍ”។ មហាសន្និបាតបានលើកឡើង១១បទដ្ឋានសំខាន់និងដំណោះ​ស្រាយជាច្រើនដើម្បីផ្តោតទៅលើការដាក់ពង្រាយអនុវត្តក្នុងអាណត្តិកាល២០១៧-២០២២ ជាមួយនឹង​គោល​ដៅរួម កសាង​​វ័យកុមារខេត្តត្រាវិញឲ្យមានឧត្តមគតិអំពីបដិវត្តន៍ សម្បូរចិត្តស្រឡាញ់ប្រទេសជាតិ មានសីលធម៌ របៀបរស់នៅដ៏បរិសុទ្ធ យោងមុខ គំរូរនិងគោរពច្បាប់ បង្កើនភាពយល់ដឹងក្នុងការទទួលខុសត្រូវ មានគំនិតវិជ្ជមាន ម្ចាស់ការ  ប្រឌិតថ្មី ម្ចាស់វិទ្យាសាស្ត្រ ប្រឹងប្រែងអនុវត្តឲ្យបានសម្រេច​ភារកិច្ចក្នុងសិក្សា ពលកម្មផ្តើមអាជីព។ល។ រួមចំណែកធ្វើឲ្យខេត្តត្រាវិញក្លាយ​ជាខេត្តដែលមានការអភិវឌ្ឍយ៉ាងល្អក្នុងតំបន់វាលរាបទន្លេគឺវឡុង។ 

លោក​ ង្វៀន អាញ់ ត្វឹង និងលោក​ស្រី​សឺន ធី អាញ់ ហុង លើកសរសើរស្នាដៃរាល់ថ្នាក់ក្រសួងសម្ព័ន្ធនិងចលនាយុវជនខេត្តដែលទទួលបានក្នុងអាណត្តិកាល​កន្លង។ ស្នាដៃទាំងនោះក៏បានរួមចំណែក​យ៉ាងវិជ្ជមានក្នុងអនុវត្តរាល់បទដ្ឋាន សេចក្តីសម្រេច​ចិត្តរបស់គណៈប្រតិបត្តិការ​​មជ្ឈិមសម្ព័ន្ធ​យុវជនកុម្មុយនិស្តហូជីមិញក៏ដូចជាអនុវត្ត​​បានល្អពីភារកិច្ចនយោបាយរបស់បក្ខភាគខេត្ត កសាងមាតុភូមិ​ត្រាវិញកាន់តែអភិវឌ្ឍឡើង។

ក្នុងអាណត្តិកាលថ្មី លោក​ ង្វៀន អាញ់ ត្វឹងនិងលោក​ស្រី​ សឺន ធី អាញ់ ហុង ចាប់អារម្មណ៍បណ្តាថ្នាក់ក្រសួងសម្ព័ន្ធយុវជន​ពីខេត្តដល់ដូលដ្ឋានត្រូវជាម្ចាស់ការផ្លាស់ប្តូររបៀបគិត របៀបធ្វើ ដើម្បីសមស្របនឹងនិន្នាការសមហរណកម្ម។ បន្តដាក់ពង្រាយអនុវត្តឲ្យមានប្រសិទ្ធិភាពរាល់ចលនាយុវជន​ក្នុងការកសាងនិងការពារមាតុភូមិ ត្រូវរួម​គិត រួម​ធ្វើ រួមទទួលខុសត្រូវ។ ផ្តោតលើការកសាងសម្ព័ន្ធបានរឹងមាំពីនយោបាយ គំនិត រៀបចំនិងដំណើរការ។ រាល់ថ្នាក់ក្រសួងសម្ព័ន្ធយុវជន​​ត្រូវស្រាវជ្រាវបណ្តាប្រភេទអង្គការឲ្យបានសំបូរបែប ដើម្បីទាក់ទាញយុវជនចូលរួម ធ្វើសកម្មភាពឲ្យមានប្រសិទ្ធិភាព​ កែច្នៃបែបផែន ខ្លឹមសារនិងទ្រង់ទ្រាយប្រមូលយុវជន។ ត្រូវជាម្ចាស់ការធ្វើសេនាធិការសម្រាប់បណ្តាថ្នាក់គណៈកម្មាធិការបក្ស អាជ្ញាធរដឹកនាំ​ដាក់ពង្រាយ​អនុវត្តល្អរាល់សេចក្តីសម្រេចចិត្ត គោលនយោបាយដែលទាក់ទងដល់យុវជន។

ចំពោះបណ្តាថ្នាក់គណៈកម្មាធិការបក្សនិងអាជ្ញាធរតំបន់ក្នុងខេត្ត លោក​ស្រី​ សឺន ធី អាញ់ ហុង សំណើរឲ្យបន្តបង្កើន​ដឹកនាំ កំណត់ទិសដៅ​បង្កលក្ខណៈ​ងាយស្រួលឲ្យ​បណ្តាថ្នាក់ក្រសួងសម្ព័ន្ធយុវជន​ក្នុងខេត្តធ្វើសកម្មភាព បណ្តាមន្ទីរ ស្ថាប័ន ផ្នែក អង្គការមហាជនខេត្តត្រូវ​បន្ត​សហការ​ធ្វើសកម្មភាពជាមួយសម្ព័ន្ធយុវជន បង្ក​កម្លាំងផ្សំដើម្បីសម្រេចភារកិច្ចនយោបាយរបស់ស្រុក អង្គភាពឲ្យបានល្អ។

ឱកាសនេះ លោក​ ង្វៀន អាញ់ ត្វឹង ផ្តល់ជូនគ្រឿងអនុស្សាវរីយ៍ “ដើម្បីយុវជនជំនាន់ក្មេង” របស់មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញដល់បណ្តាកម្មាភិបាល សមាជិកដែលមាន​ការលះបង់ជាច្រើនសម្រាប់​សម្ព័ន្ធយុវជនក្នុងរយៈពេលកន្លង ជូនលិខិតសរសើរចំនួន១៩ចំ​ណែក​ដល់សមូហភាព ៥ និងឯកជន១៤រូប។ លោក​ស្រី​ សឺន ធី អាញ់ ហុង ជូនរបាំងសំពត់ដែលមានឃ្លាអក្សារថា “យុវជនវ័យក្មេងខេត្តត្រាវិញសាមគ្គី សកម្ម ច្នៃ​ប្រប្រឌិត សមហរណកម្ម និងអភិវឌ្ឍ” ដល់គណៈកម្មាធិការសម្ព័ន្ធយុវជនខេត្ត។ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញជួនលិខិតសរសើរចំនួន១៤ ចំ​ណែក​ដល់សមូហភាព១៤ដែលមានស្នាដៃដ៏ឆ្នើមក្នុងកិច្ចការសម្ព័ន្ធ​យុវជន​និងចលនាកុមារព្រមទាំងគំរូរូបភាពដ៏ល្អក្នុងអភិវឌ្ឍសេដ្ឋកិច្ចអាណត្តិកាលកន្លង។

ពិសេស មហាសន្និបាត​ក៏បានសម្រេច​ជ្រើសតាំងគណកម្មាធិការសម្ព័ន្ធយុវជនខេត្តនីតិកាលទីXអាណត្តិកាល២០១៧-២០២២ រួមមានសមាជិក ៣៩ រូប ក្នុងនោះសមាជិកជាគណៈអចិន្ត្រៃយ៍ ១៣ រូប។ លោក​ស្រី​ ហ្វិញ ធី ហាំង ង៉ា បានជាប់ឆ្នោតសារ​ជា​ថ្មីជាលេខាធិការ​នៃ​សម្ព័ន្ធ​យុវជនខេត្តត្រាវិញ​ នីតិកាលទីX អសកាលណត្តិ២០១៧ - ២០២២; ជ្រើសតាំងជាអនុលេខាធិការ​ ៣រូបគឺលោក​៖ ត្រឹង ទ្រី កឿង, វ៉ មិញ ញ៉ឹក និងឡឹម ហឺវ ភុក; ជ្រើសតាំងសមាជិកពិនិត្យមាន០៧រូប។ លោក​ ត្រឹង ទ្រី កឿង បានជ្រើសតាំងជាអ្នកដឹកនាំសមាជិកពិនិត្យ។ មហាសន្និបាតក៏បានជ្រើសតាំង​អ្នកដំណាងពេញសិទ្ធិ១០រូបនិងអ្នកដំណាងជំនួសចូលរួមមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទីXI អាណត្តិកាល ២០១៧ - ២០២២ ចំនួន០១រូប។

 53

 អ្នកដំណាងបោះឆ្នោតគណកម្មាធិការសម្ព័ន្ធយុវជនខេត្តនីតិកាលទី X

 4

 លោក​ ង្វៀន អាញ់ ត្វឹង លេខាធិការ​នៃ​គណប្រតិបត្តិមជ្ឈិមបក្សជូន​គ្រឿងអនុស្សាវរីយ៍“ដើម្បីយុវជនជំនាន់ក្មេង” ដល់​បណ្តាឯកជន​ដែលបានលះបង់យ៉ាងច្រើនសម្រាប់កិច្ចការសម្ព័ន្ធនិងចលនាកុមារ

 

ដា​វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទីX អណត្តិ ២០១៧-២០២២ បានបញ្ចប់ជោគជ័យដោយស្ថាពរ