និស្សិតសាកលវិទ្យាល័យត្រាវិញមានឱកាសក្លាយជាបុគ្គលិកសក្តានុពលរបស់ធនាគារ សាកមបាញ់

(TVU) - ថ្ងៃទី ​១៣​ តុលា ២០១៧​ មជ្ឈមណ្ឌល​បម្រើ​សេវា​ពលកម្មបាន​សហការជាមួយ​ធនាគារ Sacombank សាខា​ត្រាវិញ​​រៀប​ចំ​ ទិវា​ជ្រើស​រើស​បុគ្គលិក​សក្តានុពល​Sacombank ឆ្នាំ​២០១៨។ លទ្ធផល​មាន​បេក្ខជន ៤៧ លើ ៦៥ រូប​បាន​ឈាន​ចូល​វគ្គ​សម្ភាស​លើក​ទី​ ២។ ​

Sacombank-tuyen-dung-03

បណ្ណា​បេក្ខជន​គឺ​ជា​និស្សិត​ឆ្នាំ​ទី ៤ នៃ​មុខ​ជំ​នាញ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ គ្រប់​គ្រង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​អភិបាល​ការិយាល័យ។ នៅ​ទិវា​ការ​ងារ និស្សិត​ទាំង​ឡាយ​បាន​ដោះ​ដូរ​យោបល់ ជុំ​វិញ​លក្ខខ័ណ្ឌ​ដើម្បី​ក្លាយ​ជា​បុគ្គលិក​សក្តានុពល​ ក៏​ដូចនា​​ទី​ការ​ងារ​នៅ ​Sacombank។

មាន​ប្រ​សាសន៍​នៅ​អង្គ​ប្រ​ជុំ លោក​ស្រី ថាច់ ធី យ៉ឹន​ សាកលវិទ្យាធិការីរងថ្លែង​ថា៖ ទិវា​ការ​ងារ​បាន​បើក​ឱកាស​ជា​ច្រើន​សម្រាប់​និស្សិត ជា​ពិសេស​និស្សិត​ឆ្នាំ​ទី ៤ ដែល​ពួក​គេ​កំពុង​ស្វែង​រក​ទី​កន្លែង​សម្រាប់​ទៅ​កម្មសិក្សាក៏​ដូច​ជា​ឱកាស​ការ​ងារ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។ លោក​ស្រី មាន​ទំ​នុក​ចិត្ត​ថា​ទិវា​ការ​ងារ​នេះ​ ​ពួក​គេនឹង​មាន​ឱកាស​ក្លាយ​ជា​បុគ្គលិក​សក្តានុពល​របស់​ Sacombank។

លោក​ស្រី ហា ធី មី យ៉ាវ នាយិកា​រង​នៃ ​Sacombank ថ្លែង​អំ​ណរគុណ​ដល់​សាកលវិទ្យាល័យ​ត្រាវិញ​បាន​បង្កលក្ខណងាយ​ស្រួល​សម្រាប់ ​Sacombank​ រៀប​ចំ​កម្មវិធី​ជ្រើស​រើស​បុគ្គលិក​សក្តានុពល​របស់​ Sacombank ឆ្នាំ ២០១៨ ដល់​និស្សិត​ និង​សង្ឃឹម​ថា​ស្វែង​រក​បាន​និស្សិត​ជា​ច្រើន​ក្នុង​ទិវា​ការ​ងារនេះ។

មិត្ត​ ​ត្រឹង ​ធី យ៉េម ទៀន និស្សិត​ឆ្នាំ​ទី​៤​ ឱ្យ​ដឹង​ថា៖​ ពួក​ខ្ញុំ​រីក​រាយ​ដែល​បាន​ចូល​រួម​កម្មវិធី​នេះ​ ផ្តល់​ព័ត៌មាន​មាន​ប្រយោជន៍ជា​ច្រើន​ ចំ​ណុច​ថ្មីៗ និង​សំ​ខាន់​ពេល​ក្លាយ​ជា​បុគ្គលិក​សក្តានុពល​នៅ​ Sacombank។ ខ្ញុំ​​ត្រៀម​ចាប់​ផ្តើម​ការ​ងារ​នៅ​ថ្ងៃ​ទី​មួយ ពេល​ដែល​បាន​ក្លាយ​ជា​បុគ្គលិក​នៅ​ទី​នោះ។

ឱកាស​នេះ​ Sacombank​ សាខាត្រាវិញ​ជូន​អាហារូបការណ៍​ ០៣​ ចំណែក​ដល់​និស្សិត​ផង​ដែរ។

Sacombank-tuyen-dung-04

 

ហ្វិញ​សាង