និស្សិតសាកលវិទ្យាល័យត្រាវិញចូលរួម​ពិធីសំណេះសំណាលអំពី​គុណធម៌​សីលធម៌​របស់​នារី​សម័យ​ឧស្សាហូបនីយកម្ម - ទំនើបកម្ម

ព្រឹកថ្ងៃទី ១៨ តុលា មាននិស្សិតជាង២០០រូបនៅ​គ្រប់​ជំនាន់​បានចូលរួម​ពិធីសំណេះសំណាល​អំពី​គុណធម៌​សីលធម៌​របស់​នារី​សម័យ​ឧស្សាហូបនីយកម្មទំនើបកម្ម ដោយ​សម្ព័ន្ធសមាគមនារីត្រាវិញ​ សម្ព័ន្ធយុវជនខេត្ត​ត្រាវិញ និងសាកលវិទ្យាល័យត្រាវិញ​​សហការ​រៀបចំឡើង។ ក្នុង​ពិធីនេះមានការអញ្ជើញ​ចូលរួម​របស់លោក​ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង។

dien gia

វាគ្មិន៣រូប (រាប់ពី​ឆ្វេង ១.លោក ឡឹម ហឺវ ភុក, ២. លោកស្រី ង្វៀន ធី មឺយ, ៣. លោកស្រី ថាច់​ ធី យ៉ឹន) រួមផ្តោះប្តូរយោបល់ជាមួយនិស្សិត​សាកលវិទ្យាល័យត្រាវិញ​

ពិធី​សំណេះសំណាល​បាន​ប្រព្រឹត្តិទៅនៅ​មហាសាល E21-105 នៃសាកលវិទ្យាល័យត្រាវិញ និស្សិត​បាន​ផ្តោះប្តូរជាមួយ​វាគ្មិន​ទាំង​៣រូប​ដែលអញ្ជើញមកពី​អង្គភាពទាំង៣រួមមាន៖ លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង​ លោកស្រី ង្វៀន ធី មឺយ អនុប្រធាន​សម្ព័ន្ធសមាគមនារី​ត្រាវិញនិងលោក ឡឹម ហឺវ ភុក អនុលេខាធិការ​នៃ​​សម្ព័ន្ធយុវជនខេត្ត​ត្រាវិញ។

នៅ​ពិធី​សំណេះ​សំណាល​ លោកស្រី​ ង្វៀន ធី មឺយ បានចែករំលែក​អំពី​តួនាទី​សំខាន់​​ របស់នារី​វៀតណាមក្នុងសម័យ​ឧស្សាហូបនីយកម្ម - ទំនើបកម្មប្រទេសជាតិ​។ លោកស្រី​បានបង្ហាញ់​អត្តចរិកទាំង៤ចំណុចរបស់នារីវៀតណាម​នាបច្ចុប្បន្ន​នេះ​តាម​​សេចក្តី​សម្រេចចិត្តរបស់បក្សគឺ ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់និងក្លាហានក្នុងកិច្ចការ។

អនុប្រធាន​សម្ព័ន្ធ​សមាគម​នារីខេត្ត​ឱ្យ​ដឹង​បន្ថែម​ថា៖ ក្រៅពី​ចរិយធម៌៖ ការងារ​នារី រូបសម្បត្តិ វាចារ សី​លធម៌គុណចរិយា របស់​បុព្វបុរសដែល​បានរក្សាពីមុនមក រីឯនារីសម័យបច្ចុប្បន្ននេះគឺ​អាច​រែកពុនបាន​ការងារ​សង្គម។

ឆ្លើយបំ​ភ្លឺ​សំណួរ៖ “ការកសាង​អត្តចរិតទាំង៤ចំណុច ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់ ក្លាហានក្នុងកិច្ចការ សម្រាប់នារីវៀតណាម​នាបច្ចុប្បន្ន​នេះ​មាន​អត្ថប្រយោជន៍អ្វី?” លោកស្រី ង្វៀន ធី មឺយចែករំលែកថា “នារីវៀតណាម​​នាបច្ចុប្បន្ន​នេះ​កំ​ពុងរស់នៅ​ក្នុង​សង្គមវិវឌ្ឍន៍ អនុវត្តសម​ភាពភេទ​នឹងមាន​ការផ្លាស់ប្តូរ​ចរិយាធម៌​​​ដែល​ស្ត្រីត្រូវមាន​។ ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់ ក្លាហានក្នុងកិច្ចការ ជាគុណធម៌​ទាំង៤ចំណុចយ៉ាងចម្បងនិង​មិនអាច​ខ្វះ​បាន​​របស់នារី​នាសម័យទំនើប។ ជួយ​ឲ្យ​គេ​អាច​ហ្វឹត​​ហាត់​ដើម្បី​​តម្រូវទៅ​តាម​​សំណើររបស់សង្គម ចាប់យក​ឱកាស​និង​ឆ្លង​ផុតរាល់ឧបសគ្គ​ដែលកំពុង​ប្រឈមជាមួយបញ្ហា​អវិជ្ជមាន​របស់សង្គមថ្មី​​​”។

ពេលបាន​និស្សិត​សួរ​ពី​តួនាទី​​និង​វិធីសាស្ត្រ​ហ្វឹត​​ហាត់​រវាងគុណធម៌និង​ចំណេះ​​​សម្រាប់នារី​សម័យ លោក ឡឹម ហឺវ ភុក ចែករំលែក “គុណធម៌និងចំណេះ ជា​កត្តា​២​ចំណុច​ត្រូវកសាង​ទន្ទឹមជាមួយ​គ្នា ព្រោះ​វាជាការចាំបាច់​សម្រាប់ការ​អភិវឌ្ឍន៍និងអនុវត្ត​អត្តចរិត​​ទាំង៤ចំណុច ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់ក្លាហានក្នុងកិច្ចការ”។

អនុលេខាធិការ​នៃ​​សម្ព័ន្ធយុវជនខេត្ត​បានសង្កត់ធ្ងន់ថា​៖ នារីសម័យបច្ចុប្បន្ន ជាពិសេសគឺនិស្សិត​ជា​ស្រី​ភេទ ​ត្រូវ​ព្យាយាមសិក្សា ហ្វឹត​ហាត់ខ្លួន​​ដើម្បី​លើក​កម្ពស់​កម្រិតវិជ្ជាជីវៈ នារីណាដែលមាន​គ្រួសារ​ ត្រូវ​ចេះ​ចាត់ចែតរវាង​ការងារផ្ទះនឹងសង្គម ថែទាំនិងបង្រៀនកូន គោរពអ្នក​ធំ អត់ឱនឲ្យអ្នកតូច។ កសាង​ទំនាក់ទំនងបានល្អក្នុងសហគមន៍និង​ចេះ​រក្សាលើកកម្ពស់សុខភាព”។

នាឱកាស​ទិវានារីវៀតណាមថ្ងៃទី២០ តុលា សាកលវិទ្យាធិការី​រង ថាច់ ធី យ៉ឹន​ បានជូនពរ​ដល់នារី​ និស្សិត​ស្រី និង​ក្រុមគ្រួសារ​ មានសុខភាពល្អ ជោគជ័យក្នុងជីវិត។

dai-bieu

  ដាវី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញចូលរួម​ពិធីសំណេះសំណាលអំពី​គុណធម៌​សីលធម៌​របស់​នារី​សម័យ​ឧស្សាហូបនីយកម្ម - ទំនើបកម្ម