ព្រឹកថ្ងៃទី ១៨ តុលា មាននិស្សិតជាង២០០រូបនៅគ្រប់ជំនាន់បានចូលរួមពិធីសំណេះសំណាលអំពីគុណធម៌សីលធម៌របស់នារីសម័យឧស្សាហូបនីយកម្មទំនើបកម្ម ដោយសម្ព័ន្ធសមាគមនារីត្រាវិញ សម្ព័ន្ធយុវជនខេត្តត្រាវិញ និងសាកលវិទ្យាល័យត្រាវិញសហការរៀបចំឡើង។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមរបស់លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង។
វាគ្មិន៣រូប (រាប់ពីឆ្វេង ១.លោក ឡឹម ហឺវ ភុក, ២. លោកស្រី ង្វៀន ធី មឺយ, ៣. លោកស្រី ថាច់ ធី យ៉ឹន) រួមផ្តោះប្តូរយោបល់ជាមួយនិស្សិតសាកលវិទ្យាល័យត្រាវិញ
ពិធីសំណេះសំណាលបានប្រព្រឹត្តិទៅនៅមហាសាល E21-105 នៃសាកលវិទ្យាល័យត្រាវិញ និស្សិតបានផ្តោះប្តូរជាមួយវាគ្មិនទាំង៣រូបដែលអញ្ជើញមកពីអង្គភាពទាំង៣រួមមាន៖ លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង លោកស្រី ង្វៀន ធី មឺយ អនុប្រធានសម្ព័ន្ធសមាគមនារីត្រាវិញនិងលោក ឡឹម ហឺវ ភុក អនុលេខាធិការនៃសម្ព័ន្ធយុវជនខេត្តត្រាវិញ។
នៅពិធីសំណេះសំណាល លោកស្រី ង្វៀន ធី មឺយ បានចែករំលែកអំពីតួនាទីសំខាន់ របស់នារីវៀតណាមក្នុងសម័យឧស្សាហូបនីយកម្ម - ទំនើបកម្មប្រទេសជាតិ។ លោកស្រីបានបង្ហាញ់អត្តចរិកទាំង៤ចំណុចរបស់នារីវៀតណាមនាបច្ចុប្បន្ននេះតាមសេចក្តីសម្រេចចិត្តរបស់បក្សគឺ ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់និងក្លាហានក្នុងកិច្ចការ។
អនុប្រធានសម្ព័ន្ធសមាគមនារីខេត្តឱ្យដឹងបន្ថែមថា៖ ក្រៅពីចរិយធម៌៖ ការងារនារី រូបសម្បត្តិ វាចារ សីលធម៌គុណចរិយា របស់បុព្វបុរសដែលបានរក្សាពីមុនមក រីឯនារីសម័យបច្ចុប្បន្ននេះគឺអាចរែកពុនបានការងារសង្គម។
ឆ្លើយបំភ្លឺសំណួរ៖ “ការកសាងអត្តចរិតទាំង៤ចំណុច ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់ ក្លាហានក្នុងកិច្ចការ សម្រាប់នារីវៀតណាមនាបច្ចុប្បន្ននេះមានអត្ថប្រយោជន៍អ្វី?” លោកស្រី ង្វៀន ធី មឺយចែករំលែកថា “នារីវៀតណាមនាបច្ចុប្បន្ននេះកំពុងរស់នៅក្នុងសង្គមវិវឌ្ឍន៍ អនុវត្តសមភាពភេទនឹងមានការផ្លាស់ប្តូរចរិយាធម៌ដែលស្ត្រីត្រូវមាន។ ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់ ក្លាហានក្នុងកិច្ចការ ជាគុណធម៌ទាំង៤ចំណុចយ៉ាងចម្បងនិងមិនអាចខ្វះបានរបស់នារីនាសម័យទំនើប។ ជួយឲ្យគេអាចហ្វឹតហាត់ដើម្បីតម្រូវទៅតាមសំណើររបស់សង្គម ចាប់យកឱកាសនិងឆ្លងផុតរាល់ឧបសគ្គដែលកំពុងប្រឈមជាមួយបញ្ហាអវិជ្ជមានរបស់សង្គមថ្មី”។
ពេលបាននិស្សិតសួរពីតួនាទីនិងវិធីសាស្ត្រហ្វឹតហាត់រវាងគុណធម៌និងចំណេះសម្រាប់នារីសម័យ លោក ឡឹម ហឺវ ភុក ចែករំលែក “គុណធម៌និងចំណេះ ជាកត្តា២ចំណុចត្រូវកសាងទន្ទឹមជាមួយគ្នា ព្រោះវាជាការចាំបាច់សម្រាប់ការអភិវឌ្ឍន៍និងអនុវត្តអត្តចរិតទាំង៤ចំណុច ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់ក្លាហានក្នុងកិច្ចការ”។
អនុលេខាធិការនៃសម្ព័ន្ធយុវជនខេត្តបានសង្កត់ធ្ងន់ថា៖ នារីសម័យបច្ចុប្បន្ន ជាពិសេសគឺនិស្សិតជាស្រីភេទ ត្រូវព្យាយាមសិក្សា ហ្វឹតហាត់ខ្លួនដើម្បីលើកកម្ពស់កម្រិតវិជ្ជាជីវៈ នារីណាដែលមានគ្រួសារ ត្រូវចេះចាត់ចែតរវាងការងារផ្ទះនឹងសង្គម ថែទាំនិងបង្រៀនកូន គោរពអ្នកធំ អត់ឱនឲ្យអ្នកតូច។ កសាងទំនាក់ទំនងបានល្អក្នុងសហគមន៍និងចេះរក្សាលើកកម្ពស់សុខភាព”។
នាឱកាសទិវានារីវៀតណាមថ្ងៃទី២០ តុលា សាកលវិទ្យាធិការីរង ថាច់ ធី យ៉ឹន បានជូនពរដល់នារី និស្សិតស្រី និងក្រុមគ្រួសារ មានសុខភាពល្អ ជោគជ័យក្នុងជីវិត។
ដាវី