សាកលវិទ្យាល័ត្រាវិញ​ អបអរសាទរទិវានារីវៀតណាម ២០ តុលា

ខួបអនុស្សាវរីយ៍​៨៧ឆ្នាំទិវានារីវៀតណាម (២០/២០/១៩៣០ - ២០/១០/២០១៧) ដើម្បីអបអរសាទរ​ព្រឹត្តិការណ៍នេះ នៅសាកលវិទ្យាល័យត្រាវិញ​បានរៀបចំ​ឡើង​សកម្មភាពជាច្រើន។

cong doan

ពិនិត្យនិងស្ទង់មើល​ជំងឺ​មហារីក​ដោយអត់គិតថ្លៃសម្រាប់ស្ត្រីខេត្តត្រាវិញ។

ក្នុងពីថ្ងៃ​ទី១៩ និងទី២០​ តុលា សាកលវិទ្យាល័ត្រាវិញ​សហការជាមួយ​សមាគមនារីខេត្ត​បានរៀបចំឡើងការពិនិត្យ​និងស្ទង់មើលជំងឺមហារីក​ដោយ​អត់គិតថ្លៃ​សម្រាប់ស្ត្រីខេត្តត្រាវិញ។ 

 ក្នុង​ការ​ពិនិត្យ​លើកនេះ​មាន​ស្ត្រីចំនួន២០០​រូបក្នុង​​​អាយុចាប់​ពី​៤៥ឆ្នាំ​ បាន​ពិនិត្យ​ជំងឺ​ដោយ​វិធី​សាស្ត្រ​ស្ទង់មើលជំងឺ​មហារីក​អត់គិតថ្លៃ។​ ជាមួយ​នឹង​បណ្តា​បច្ចេកទេសធ្វើ​តេស្តផ្សេងៗដូចជា Pap smear ឆ្លុះអេកូនិងថត​សុដន់។

cong doan 1

ពិធី​សំណេះសំណាលស្តី​ពីគុណធម៌សីលធម៌​​នារី​​សម័យ​ឧស្សាហូបនីយកម្មទំនើបកម្ម

និស្សិត​ជាង​២០០​រូប​នៃ​សាកលវិទ្យា​ល័យត្រាវិញ​បានចូលរួម​ពិធី​សំណេះ​សំណាលស្តីពីគុណធម៌សីលធម៌​​នារី​​សម័យ​ឧស្សាហូបនីយកម្មទំនើបកម្ម ដោយ​សម្ព័ន្ធសមាគមនារីត្រាវិញ​ សម្ព័ន្ធយុវជនខេត្ត​ត្រាវិញ និងសាកលវិទ្យាល័យត្រាវិញ​​សហការ​រៀបចំឡើង។

នៅទីនេះ បណ្តានិស្សិត​បាន​ផ្តោះប្តូរ​យោបល់ជាមួយ​នឹង​វាគ្មិន​ទាំង​៣រូប​រួមមាន​៖ លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង លោកស្រី ង្វៀន ធី មឺយ អានុប្រធាន​សម្ព័ន្ធសមាគមនារីត្រាវិញនិងលោក ឡឹម ហឺវ ភុក អនុលេខា​ធិការ​នៃ​សម្ព័ន្ធយុវជនខេត្ត​ត្រាវិញ។

រាល់និស្សិតបាន​វាគ្មិនទាំង​៣រូប​ចែករំលែក​នៅ​បញ្ហាដែល​​ទាក់ទង​ដល់​តួនាទី​របស់​នារី​ក្នុង​សង្គម​នាបច្ចុប្បន្ន​។ ទន្នឹមនឹងឆ្លើយ​តប​បណ្តា​សំណួរ​របស់​និស្សិត៖ ការ​កសាង​អត្តចរិកទាំង៤ចំណុច​គឺ ជឿជាក់ គោរពខ្លួនឯង ស្មោះត្រង់ ក្លាហានក្នុងកិច្ចការសម្រាប់​នារីវៀតណាមនា​បច្ចុប្បន្ន​​។

dien gia

ជួបជុំ​អបអរសាទរ​ទិវានារីវៀតណាម

ស្ថិត​នៅក្នុង​បណ្តា​សកម្មភាព​នេះ នៅថ្ងៃទី ២០ តុលា សហជីពមូលដ្ឋាន​របស់សាលា​បាន​រៀបចំ​ពិធី​ជួបជុំ​អំណរ​ថ្ងៃ​ទិវានារីវៀតណាម ជាមួយ​នឹង​សកម្មភាព​ជូនពរ​ដល់បងប្អូននារីស្ត្រី​ ជូន​អំណោយដល់​បុគ្គលិកគ្រូបង្រៀនស្រី​និងបង្ហាញ់​ធ្វើ​ម្ហូប “ចៃយ៉ផ្កា៦ពណ៍”។

 លោក ត្រឹង វ៉ាំង ត្រុង អនុលេខា​ធិការ​អចន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្ស សាកលវិទ្យា​ធិការរង​បាន​អញ្ជើញចូលរួម​និង​ជូនពរ​ទិវានារីវៀតណាម។ ជំនួសមុខ​សាលា លោកបានផ្ញើពាក្យអរគុណ​ដល់​បុគ្គលិកគ្រូបង្រៀនគ្រប់ៗរូប អ្នក​ធ្វើការ​ជាស្ត្រី ដែលបាន​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍន៍របស់​សាកលវិទ្យា​ល័យត្រាវិញក្នុងរយៈ​ពេលកន្លង។ សាកលវិទ្យា​ធិការរងផ្ញើ​ពាក្យ​ជូន​ពរ​ដល់ក្រុម​គ្រួសារ​ បុគ្គលិក​គ្រូបង្រៀន​ស្រីគ្រប់ៗរូប​របស់សាលា​តែងមានសេចក្តីសុខ​សប្បាយ​និង​សុភមង្គល។

ឱកាសនេះ សហជីពសាលាបាន​ជូនអំណោយ​ដល់​អ្នក​ធ្វើការ​ជាស្ត្រី​ដែល​មាន​ស្ថានភាពលំបាក​និង​បង្ហាញ់​អោយក្លាយជា​​ស្ត្រីដ៏អស្ចារ្យ​សម្រាប់បងប្អូននារីស្ត្រី។

លោកស្រី ក្វាច់ ធី វ៉ូ ហ្វេ ប្រធាន​សហជីពមូលដ្ឋាន​​​អោយ​ដឹង​ថា ទន្ទឹន​នឹងបណ្តា​សកម្មភាពទាំងនោះ បណ្តា​សហជីព​​ បណ្តា​ក្រុម​សហជីព​​ក្រោមចំណុះ ក៏​បានរៀបចំ​សកម្មភាពជាច្រើន​នៅ​អង្គភាពចូលរួមប្រស្រ័យ​អនុស្សាវរីយ័៨៧ឆ្នាំ​ថ្ងៃ​បង្កើត​សម្ព័ន្ធ​សមាគម​នារីវៀតណាម ២០/២០/២០៣០ - ២០/១០/២០១៧ ទន្ទឹមនឹងអបអរសាទរ​ជោគជ័យ​មហាសន្និបាត​សហជីព​មូលដ្ឋាន​សាកលវិទ្យាល័យត្រាវិញ អណត្តិ ២០១៧ - ២០២២។

cong doan 2

ដា​វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័ត្រាវិញ​ អបអរសាទរទិវានារីវៀតណាម ២០ តុលា