សិក្ខាសាលាស្តីអំពី អភិវឌ្ឍទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយតូចឧបត្ថម្ភអ្នកក្រីក្រនៅត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 25 តុលា 2017
- ចុចដង៖ 729
ព្រឹកថ្ងៃទី១៩ តុលា សាកលវិទ្យាល័យត្រាវិញសហការជាមួយសាកលវិទ្យាល័យហិរញ្ញវត្ថុទីក្រុងហូជីមិញ រៀបចំកម្មវិធីសិក្ខាសាលាស្តីអំពី អភិវឌ្ឍទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយតូចឧបត្ថម្ភអ្នកក្រីក្រនៅត្រាវិញ។
អង្គសិក្ខាសាលាមានអ្នកចូលរួមជាង ១០០រូបនិង អត្ថបទចំនួន១៧ ដែលអ្នកតំណាងមកពីបណ្តាស្ថាប័ន អ្នកស្រាវជ្រាវវិទ្យាសាស្ត្ររួមស្ថាបនា។
សាស្ត្រាចារ្យ បណ្ឌិត ទ្រឹម ធី ស្វឹន ហឿង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យធនាគារនៃសាកលវិទ្យាល័យហិរញ្ញវត្ថុទីក្រុងហូជីមិញ បញ្ជាក់នូវតួនាទី តម្លៃនៃផលវិជ្ជមាន និងលើកឡើងវិធានការមួយចំនួនសម្រាប់ អភិវឌ្ឍទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយតូចឧបត្ថម្ភអ្នកក្រីក្រនៅត្រាវិញ។
លោកស្រីឱ្យដឹងថា៖ អភិវឌ្ឍទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយតូចឧបត្ថម្ភអ្នកក្រីក្រជាយុទ្ធសាស្ត្រសំខាន់ដើម្បីលើកស្ទួយអ្នកក្រីក្រជាស្ថេរភាព។ នៅវៀតណាមអភិវឌ្ឍហិរញ្ញវត្ថុទ្រង់ទ្រាយតូចជាទិសដៅអភិវឌ្ឍរបស់រដ្ឋាភិបាល។ ទម្រង់នេះបានអនុវត្តនៅតាមភូមិស្រុក និងក្លាយជាប្រព័ន្ធបណ្តក់ទុនសម្រាប់អ្នកក្រីក្រ។ ហេតុដូច្នោះទិសដៅនៃអង្គសិក្ខាសាលានេះជាការស្រាវជ្រាវស្ថានភាពពិតហិរញ្ញវត្ថុទ្រង់ទ្រាយតូចនៅត្រាវិញដើម្បីមានវិធានការអភិវឌ្ឍសក្តានុពលទុនរួមចំណែកដោះស្រាយភាពក្រីក្រស្ថេរភាព។
លោក ទឺ មីញ ឌីន ប្រធានការិយាល័យជំនួយសង្គមនៃមន្តីរពលកម្មយោធិនពិការនិងសង្គមខេត្តត្រាវិញបានលើកឡើងលទ្ធផលត្រួតពិនិត្យស្ថានភាពពិត តម្រូវការរបស់អ្នកក្រីក្រនិងដាក់ចេញវិធានការកាត់បន្ថ័យភាពក្រីក្រស្ថេរភាពតំណាក់កាល ២០១៧-២០១៨។
លោកឱ្យដឹងបន្ថែមថា៖ ការខិតខំរបស់ស្ថាប័ននានាក្នុងកិច្ចការអនុវត្តកាត់បន្ថ័យភាពក្រីក្រទទួលបានលទ្ធផលសំខាន់ ជំរុញទឹកចិត្តដល់កិច្ចការកាត់បន្ថ័យភាពក្រីក្រនៅត្រាវិញ។
លោកស្រី ថាច់ ធី យ៉ឺន សាកលវិទ្យាធិការីរងនៃសាកលវិទ្យាល័យត្រាវិញថ្លែងថា៖ អង្គសិក្ខាសាលានេះជាវេទិកាប្រមូលផ្តុំអ្នកស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន ដើម្បីដោះដូរយោបល់ឈានទៅរកដំណោះស្រ័យមានប្រសិទ្ធិភាពសម្រាប់កិច្ចការកសាងនិងអភិវឌ្ឍទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយតូចដល់អ្នកក្រីក្រនៅត្រាវិញ។
លោកស្រីសង្ឃឹមថា បណ្តាការលើកឡើងរបស់អ្នកវាគ្មិនជាគំនិត្យស្ថាបនាដើម្បីជំនួយដល់យើងខ្ញុំក្នុងការកសាងទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយតូចសម្រាប់អ្នកក្រីក្រនៅខេត្តត្រាវិញមានប្រសិទ្ធិភាព។
ហិ្វញសាង