សិក្ខា​សាលា​ស្តី​អំពី​ អភិវឌ្ឍ​ទម្រង់​​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយតូចឧបត្ថម្ភ​អ្នក​ក្រី​ក្រ​នៅ​ត្រាវិញ

ព្រឹក​ថ្ងៃ​ទី​១៩ តុលា​ សាកលវិទ្យាល័យ​ត្រាវិញ​សហការ​ជា​មួយ​សាកលវិទ្យាល័យ​ហិរញ្ញវត្ថុ​ទី​ក្រុង​ហូជីមិញ​ រៀប​ចំ​កម្មវិធី​សិក្ខា​សាលា​ស្តី​អំពី អភិវឌ្ឍ​ទម្រង់​ហិរញ្ញ​វត្ថុ​ទ្រង់​ទ្រាយ​តូច​​ឧបត្ថម្ភ​អ្នក​ក្រី​ក្រ​នៅ​ត្រាវិញ​។

hoithao tvu-001

អង្គ​សិក្ខា​សាលា​មាន​អ្នក​ចូល​រួម​ជាង​ ១០០​រូប​និង ​​​អត្ថបទ​ចំ​នួន​១៧ ដែល​អ្នក​តំ​ណាង​មក​ពី​​បណ្តា​ស្ថាប័ន​ អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រួម​ស្ថាបនា។

សាស្ត្រាចារ្យ​ បណ្ឌិត ទ្រឹម ធី ស្វឹន ហឿង ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​ធនាគារ​នៃ​សាកលវិទ្យាល័យ​ហិរញ្ញ​វត្ថុ​ទី​ក្រុង​ហូជីមិញ​ បញ្ជាក់​នូវ​តួ​នា​ទី តម្លៃ​នៃ​ផល​វិជ្ជមាន​ និង​លើក​ឡើង​វិធាន​ការ​មួយ​ចំ​នួន​សម្រាប់​ អភិវឌ្ឍ​ទម្រង់​ហិរញ្ញវត្ថុ​ទ្រង់​ទ្រាយ​តូច​ឧបត្ថម្ភ​អ្នក​ក្រី​ក្រ​នៅ​ត្រាវិញ។

លោក​ស្រី​ឱ្យ​ដឹង​ថា៖​ អភិវឌ្ឍ​ទម្រង់​ហិរញ្ញវត្ថុ​ទ្រង់​ទ្រាយ​តូច​ឧបត្ថម្ភ​អ្នក​ក្រី​ក្រ​​ជា​យុទ្ធសាស្ត្រ​សំ​ខាន់​ដើម្បី​លើក​ស្ទួយ​អ្នក​ក្រី​ក្រ​ជា​ស្ថេរភាព​។ នៅ​វៀត​ណាម​អភិវឌ្ឍ​ហិរញ្ញវត្ថុ​​ទ្រង់​ទ្រាយ​តូច​ជា​ទិស​ដៅ​អភិវឌ្ឍ​របស់​រដ្ឋា​ភិបាល​។ ទម្រង់​នេះ​បាន​អនុវត្ត​​នៅ​តាម​ភូមិ​ស្រុក​ និង​ក្លាយ​ជា​ប្រ​ព័ន្ធបណ្តក់​ទុន​សម្រាប់​អ្នក​ក្រី​ក្រ​។​ ហេតុ​ដូច្នោះ​ទិស​ដៅ​នៃ​អង្គ​សិក្ខា​សាលា​នេះ​ជា​ការ​ស្រាវជ្រាវ​ស្ថាន​ភាព​ពិត​ហិរញ្ញវត្ថុ​​ទ្រង់​ទ្រាយ​តូច​នៅ​ត្រាវិញ​ដើម្បី​មាន​វិធាន​ការ​អភិវឌ្ឍ​សក្តានុពល​ទុន​រួម​ចំ​ណែក​ដោះ​ស្រាយ​ភាព​ក្រីក្រ​ស្ថេ​រភាព។

លោក​​ ទឺ មីញ​ ឌីន​ ប្រ​ធាន​ការិយាល័យ​ជំនួយ​សង្គម​នៃ​មន្តីរ​ពលកម្ម​យោធិន​ពិការ​និង​សង្គម​ខេត្ត​ត្រាវិញ​បាន​លើក​ឡើង​លទ្ធផល​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ពិត​ តម្រូវ​ការ​របស់​អ្នក​ក្រី​ក្រ​និង​ដាក់​ចេញ​វិធាន​ការ​កាត់​បន្ថ័យ​ភាព​ក្រី​ក្រ​ស្ថេ​រភាព​តំ​ណាក់​កាល ២០១៧-២០១៨។

លោក​ឱ្យ​ដឹង​បន្ថែម​ថា៖​ ការ​ខិត​ខំ​របស់​ស្ថាប័ន​នា​នា​ក្នុង​កិច្ច​ការ​អនុវត្ត​កាត់​បន្ថ័យ​ភាព​ក្រី​ក្រ​ទទួល​បាន​លទ្ធផល​សំ​ខាន់​ ជំ​រុញ​ទឹក​ចិត្ត​ដល់​កិច្ច​ការ​កាត់​បន្ថ័យ​ភាព​ក្រី​ក្រ​នៅ​ត្រាវិញ។

លោក​ស្រី​ ថាច់ ធី​ យ៉ឺន សាកលវិទ្យាធិការី​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ថ្លែង​ថា៖ អង្គ​សិក្ខា​សាលា​នេះ​ជា​វេទិកា​ប្រ​មូល​ផ្តុំ​អ្នក​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​​ជា​ច្រើន ដើម្បី​ដោះ​ដូរ​យោ​បល់​ឈាន​ទៅ​រក​ដំ​ណោះ​ស្រ័យ​មាន​ប្រ​សិទ្ធិភាព​សម្រាប់​កិច្ច​ការ​កសាង​និង​អភិវឌ្ឍ​ទម្រង់​ហិរញ្ញវត្ថុ​ទ្រង់​ទ្រាយ​តូច​​ដល់​អ្នក​ក្រី​ក្រ​នៅ​ត្រាវិញ។

លោក​ស្រី​សង្ឃឹម​ថា បណ្តា​ការ​លើក​ឡើង​របស់​អ្នក​វាគ្មិន​ជា​គំ​និត្យ​ស្ថាបនា​ដើម្បី​ជំ​នួយ​ដល់​យើង​ខ្ញុំ​ក្នុង​ការ​កសាង​ទម្រង់​ហិរញ្ញវត្ថុ​ទ្រង់​ទ្រាយ​តូច​សម្រាប់​អ្នក​ក្រី​ក្រ​នៅ​ខេត្ត​ត្រាវិញ​មាន​ប្រសិទ្ធិភាព។

hoithao tvu-002

ហិ្វញ​សាង