ពិនិត្យ​និង​ទទួល​ស្គាល់គម្រោង​ចងក្រងវចនានុក្រម​ទ្វេភាសា​វៀត​-ខ្មែរ និង​ខ្មែរ-វៀត

ព្រឹក​ថ្ងៃទី ២៦ តុលា នៅ​រដ្ឋធានី​ហាណោយ លោក​អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ប៊ូយ វ៉ាន់ ហ្គា ប្រធាន​ក្រុម​​ប្រឹក្សា​ពិនិត្យ​និង​ទទួល​ស្គាល់​គម្រោង​ចង​ក្រង​វចនានុក្រម​ទ្វេ​ភាសា​វៀត​-ខ្មែរ និង​ខ្មែរ​-វៀត បាន​អញ្ជើញ​​ចូល​រួម​និង​ធ្វើ​ជា​អធិបតី​នៃ​អង្គ​ប្រ​ជុំ។

TVU tu dien

គម្រោង​ចង​ក្រង​នេះ​ជា​សមិទ្ធផល​មួយ​ដែល​រដ្ឋាភិបាល​ប្រគល់​ឱ្យ​​ក្រង​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​គ្រប់​គ្រង​​ និង​​ប្រ​គល់​​​សាកលវិទ្យាល័យ​ត្រាវិញ​ជា​អង្គ​ភាព​អនុវត្ត​ផ្ទាល់។ លោក​សាស្ត្រាចារ្យ បណ្ឌិត​ ផាម ទៀត​ ខាញ់​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ធ្វើ​ជា​ប្រ​ធានគម្រោង​ការ​។

គម្រោង​ចង​ក្រង​វចនានុក្រម​ ​បាន​ពិនិត្យ​និង​ទទួល​ស្គាល់​ជា​មូល​ដ្ឋាន​នៅ​ថ្ងៃទី ២០ ឧសភា ២០១៧។ ដល់​ថ្ងៃទី ១៣​ មិថុនា ២០១៧ ក្រុមចងក្រង​​​បាន​សម្រេច​ជា​ស្ថាពរ​​​ការ​កែ​សម្រួលនិង​ប្រគល់​ជូន​ក្រង​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​នូវច្បាប់​ព្រាង​មូល​ដ្ឋាន។

ដើម្បី​អនុវត្ត​ទៅ​តាម​បែប​ផែន​លំ​ដាប់​លំ​ដោយ ក្រុម​ចង​ក្រង​វចនានុក្រម​​បាន​អញ្ជើញ​​ក្រុម​អ្នក​ឯក​ទេស​មក​ពី​ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡានៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​រាជ​បណ្ឌិត្យសភាកម្ពុជា​មក​ដើម្បី​​ត្រួត​ពិនិត្យ មើល​​​​​សារ​ឡើង​វិញ​នូវ​មេពាក្យ ​ និង​កែ​សម្រួល​ន័យ ក៏​ដូច​ទ្រង់​ទ្រាយ​ខ្នាត់​​តូច​ និង​ខ្នាត់​ធំ​នៃ​ច្បាប់​ព្រាង​វចនានុក្រម។

នៅ​អង្គប្រ​ជុំ ​ថ្ងៃទី ២៦ តុលា បណ្តា​អ្នក​ឯក​ទេស​ សមាជិក​ក្រុម​ប្រឹក្សា​ បាន​ពិនិត្យ​សារ​ជា​ថ្មី និង​​រួម​​យោ​បល់​ស្ថាបនា​ដើម្បី​ធានា​បោះ​ពុម្ព​ប្រ​កប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់ និង​ប្រើ​ប្រាស់​ទូ​លំ​ទូ​លាយ។​ តំ​ណាង​ក្រុម​ចង​ក្រង​វចនានុក្រម​​ក៏​បាន​ទទួលនិង​កែ​សម្រួលតាម​​​មតិ​យោបល់​របស់​អ្នក​ឯក​ទេស​​។

សាស្ត្រាចារ្យ​ បណ្ឌិត ង្វៀន ស៊ី ទ្វឹន សមាជិក​នៃ​ក្រុម​ប្រឹក្សា​បាន​គួស​បញ្ជាក់​ថា៖ គម្រោង​​ចង​ក្រង​វចនានុក្រម​ អនុវត្ត​តាម​​បែប​ផែន​ត្រឹម​ត្រូវល្អ ប្រ​មូល​ផ្តុំ​អ្នក​ឯក​ទេស​ជា​ច្រើន​ យល់​ដឹង​ជ្រៅ​ជ្រះ​ផ្នែក​អក្សរ​សាស្ត្រ​ទ្វេ​ភា​សា​វៀត​-ខ្មែរ។ មាន​វិធី​សាស្ត្រប្រ​កប​ដោយ​​វិទ្យាសាស្ត្រ​ ​ស្វែង​យល់ ​​ស្រាវជ្រាវ​ស្ថាភាព​ពិត​​ទទួល​លំ​ដាប់​ថ្នាក់​ជា​វចនានុក្រម​ទំនេីប​ទាន់​សម័យ។

វត្ថុ​បំ​ណង​នៃ​គម្រោង​ការ​ជាក់​ស្តែង ឆ្លើយ​តប​តម្រូវ​ការ​របស់​អ្នក​សិក្សា ជា​ពិសេស​សម្រាប់​ជន​ជាតិ​ខ្មែរ​ណាម​បូ​ មាន​ជាង​ ១,៤ លាន​នាក់។ ម្យ៉ាង​វិញ​ទៀត​ គម្រោង​ចង​ក្រង​វចនានុក្រម​នេះ ​មាន​ចំ​ណុច​ថ្មី​គឺ​បញ្ចូល​មេពាក្យជា​ច្រើន​​លើ​វិស័យ​នយោបាយ ​សេដ្ឋកិច្ច​ វប្បធម៌ និង​បច្ចេកវិទ្យា។ 

សមិទ្ធផល​នៃ​គម្រោង​ការ​នេះ​​រួម​មាន៖ អត្ថបទ​ស្រាវជ្រាវ​ជំ​នាញ​ ៤ ក្បាល, ឯកសារ​អង្គ​សិក្ខាសាលា​វិទ្យាសាស្ត្រ ៣ ក្បាល, អត្ថបទ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផ្សាយ​នៅ​​ទស្សនាវដ្តី​វិទ្យាសាស្ត្រ ៣ ក្បាល, ច្បាប់​ព្រាង​វចនានុក្រម​វៀត​-ខ្មែរ និង​ខ្មែរ-វៀត​​ ២ ក្បាល (ក្នុង​មួយ​ក្បាល​មាន​មេពាក្យ ៤២ ០០០) វចនានុក្រម​លេខ​៖ ប្រើ​លើ​ទូរសព្ទ ប្រើ​លើ​កំ​ព្យូទ័របន្ទះ កំព្យូទ័រ និង​ប្រព័ន្ធអេឡិចត្រូ​និក។

លោក​អនុរដ្ឋមន្ត្រី ប៊ូយ​ វ៉ាន់ ហ្គា ប្រធាន​ក្រុម​ប្រឹក្សា​ពិនិត្យ​និង​ទទួល​ស្គាល់​គម្រោង​ការ​ បាន​វាយ​តម្លៃ​ខ្ពស់​ក្រុម​ចង​ក្រង​វចនានុក្រម​ សម្រេច​ទាន់​ផែន​ការនា​ខួប​អនុស្សាវរីយ៍ ៥០​ឆ្នាំ​ ទិវា​បង្កើតចំណង​មិត្ត​ភាព​វៀតណាម-​កម្ពុជា។

លោក​អនុរដ្ឋមន្ត្រី​ឱ្យ​ដឹង​ថា៖សាកលវិទ្យាល័យ​ត្រាវិញ​បាន​ខិត​ខំ​ក្នុង​ការ​អនុវត្តគម្រោង​ការ​ចង​ក្រង​​វចនានុក្រម​ទ្វេ​ភាសាវៀត-​ខ្មែរ និង​ខ្មែរ​-​វៀត ធានា​កំ​ណត់​តាម​ចង្អុល​ការ​របស់​ថ្នាក់​គ្រប់​គ្រង។​ លទ្ធផល​ទទួល​បាន​គឺ​ឆ្លើយ​តប​តម្រូវ​ការ​ស្រាវជ្រាវ​​នៃ​មហាជន​ទាំង​ឡាយ។លំ​ដាប់​ចង​ក្រង​វចនានុក្រម​តាម​វិធីសាស្ត្រ​ទំ​នើប​ ធានា​ចំ​នួន​និង​គុណ​ភាព​របស់​គម្រោង​ចង​ក្រង​វចនានុក្រម​នេះ។

លោក​អនុរដ្ឋមន្ត្រី​ ក៏​គួស​បញ្ជាក់​ថា៖ សាកលវិទ្យាល័យ​ត្រាវិញ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ នៅ​ខ្លឹម​សារ​និង​ទ្រង់​ទ្រាយ​របស់​វចនានុក្រម ត្រួត​ពិនិត្យ​មេពាក្យ​ខ្លឹម​សារ​និង​ន័យ​ ជៀស​វាងបណ្តា​ពាក្យ​រសើប បញ្ចូល​ពាក្យ​ថ្មី​ៗ​បន្ថែម​​ឱ្យ​ទាន់​សម័យ​ធានា​គុណ​ភាព​និង​វិទ្យាសាស្ត្រ​។

លោក​អនុរដ្ឋមន្ត្រី​ ក៏​ចង្អុល​ការ​ដល់​ក្រ​សួង​ផែន​ការ​និង​វិនិយោគ​ទុន​​ ប្រគល់ជូន​ថវិកា​គ្រប់​គ្រាន់​ដល់​​សាកលវិទ្យាល័យ​ត្រាវិញ​ដើម្បី​បោះ​ពុម្ព​វចនានុក្រម​ទាន់​ពេល​វេលា​នៅ​ក្នុង​​ឆ្នាំ​នា​ខួបអនុស្សាវរីយ៍​ទិវា​​បង្កើត​ចំ​ណង​មិត្ត​ភាព​វៀត​ណាម​និង​កម្ពុជា។

ហ្វិញ សាង