អង្គ​សិក្ខា​សាលា​​​វិទ្យា​សាស្ត្រ​​ស្តី​អំពី​​​អនុវត្តបណ្ដា​កម្ម​វិធី​​បច្ចេកវិទ្យា​និង​បណ្ដា​ផលិតផល​មាន​​សកម្ម​ជីវសាស្ត្រ​ដើម្បី​​ចិញ្ចឹម​បង្កង​​និង​ផលិត​សរីរាង្គ​

វិទ្យា​និង​បណ្ដា​ផលិតផល​មាន​​សកម្ម​ជីវសាស្ត្រ​ដើម្បី​​ចិញ្ចឹម​បង្កង​​និង​ផលិត​សរីរាង្គ​ដោយ​​មន្ទីរ​​​​វិទ្យា​​សាស្ត្រ​​និង​​​បច្ចេកវិទ្យា​​សហការ​ជា​មួយ​​វិទ្យា​ស្ថាន​​វិទ្យា​សាស្ត្រ​និងបច្ចេក​វិទ្យា​​វៀតណាម​​និង​​សាកល​វិទ្យា​ល័យ​ត្រា​​វិញ​​វរៀប​​ចំ​​ឡើង​។

ong-Dong-Van-Lam

កិច្ចប្រ​ជុំ​ទាក់​ទាញភ្ញៀវ​​កិត្តិយស​​​​ជាង​​​២០០​រូប​​​ ​រួម​​មាន​​អ្នក​​​វិទ្យា​​សាស្ត្រ​​ ​​​ សហគ្រាស​​ ​បណ្ដា​​មន្ទីរ​វិទ្យាសាស្ត្រ​​និង​​បច្ចេក​វិទ្យា​ក្នុង​​​តំ​បន់​​​វាល​​រាប​ទន្លេ​គឺវ​​ឡុង​​ បណ្ដាកសិដ្ឋាន​​​និង​​​និស្សិត​ចំ​ណុះ​​មុខ​​​វិជ្ជា​​មក​​ចូល​​រួម។

មក​​ចូល​​រួម​​និង​​ថ្លែង​កថា​​បើក​​កិច្ច​ប្រ​ជុំ​​​ ​លោក​ ដុង​ វ៉ាន់​​​ ឡឹម​ ​លេខា​ធិ​ការ​រង​នៃ​គណៈ​កម្មា​ធិការ​បក្សខេត្ត​​ ​និង​ជា​ប្រ​ធាន​គណៈកម្មាធិ​ការ​ប្រជា​ជន​ខេត្ត​ត្រា​វិញ​​សង្កត់​​ធ្ងន់​​ថា​៖ ​ចំ​​ពោះ​​ខេត្ត​​ត្រា​វិញ​​ ​​ថ្នាក់​ដឹក​នាំខេត្ត​​​​​​នឹង​​រួម​​​ដំ​ណើរ​​ជា​​​មួយ​​អ្នក​​វិទ្យា​​សាស្ត្រ​​ជានិច្ច​​ ​ ​​ ហើយ​តែង​​ផ្តល់​ឱកាស​​​លើ​វិស័យ​ស្រាវជ្រាវ​​​​វិទ្យា​​សាស្ត្រ​និង​​បច្ចេក​វិទ្យា​​​អភិវឌ្ឍ​​ល្អ​បំ​​ផុត​ ស្ថេរភាព​ និង​ទាន់​សម័យ​។​

ក្នុង​អង្គ​វេទិកា​ ​មាន​អត្ថបទចំ​នួន​​​​៧ ដែល​​បាន​​​​ធ្វើ​​បទ​​​បង្ហាញ​ជុំ​​​វិញ​​បញ្ហា៖ ​បណ្ដា​​វិធានការ​​ប្រើ​​ប្រាស់​ផលិតផល​​​អតិសុខុមជាតិ​​ក្នុង​ការ​សម្អាត​បរិស្ថាន​ចិញ្ចឹម​បង្ក​ង​; ​វិធានការ​​ចិញ្ចឹម​​បង្កង​​​បាន​​និរន្ដរភាព​; គម្រោង​​ចិញ្ចឹម​​បង្កង​​ជើង​​ស​​ដោយ​​មិន​​ប្រើ​អង់ទីប៊ីយ៉ូទិកនិងសារធាតុគីមី; អនុវត្តន៍​បច្ចេកវិទ្យា​ Nano ​ក្នុង​​ការ​​ដាំ​ដុះ​​និង​​​ចិញ្ចឹម​ជលផល; ជុំ​វិញ​​​បច្ចេកវិទ្យា​​និង​ផលិតផល​ជីវ​សាស្ត្រ​​ដើម្បី​​ផលិត​​សរីរាង្គ​; វាយ​តម្លៃ​សមត្ថភាព​ប្រើ​ប្រាស់​សត្វល្អិតនិង​សារធាតុ​នៃ​រុក្ខជាតិ​ដែល​មាន​ប្រយោជន៍​ដើម្បី​បង្ការ​សត្វ​កញ្ចែបង្កើត​ជម្ងឺ​ដល់​ដើម​​ដូង​នៅ​ខេត្ត​ត្រា​វិញ; របាយការណ៍​បូក​សរុប​​មុខ​​ជំ​​​នាញ​​​ជល​វប្បកម្ម​​ ​ផលិតសរី​រាង្គ​​នៅ​​ខេត្ត​​ត្រាវិញ​។ ​​ក្រៅ​​ពី​​​នោះ​​នៅ​មាន​​ អត្ថ​បទ​​មួយ​​ចំ​​នួន​​​ដែ​ល​​បានចុះ​ផ្សាយ​នៅ​កម្រង​ក្រាំង​មាស​​នៃអង្គ​​សិក្ខា​សាលា។

ធ្វើ​​បទ​​បង្ហាញ​​​ក្នុង​​កិច្ច​ប្រ​ជុំ​លោក​​ វ៉​​ វ៉ាន់​​​​ ​ដឹក​​ ​វិទ្យាស្ថានបច្ចេកវិទ្យាគីមី​​​ថ្លែង​​​​ថា៖ចិញ្ចឹម​បង្កង​និរន្តរភាព​​គឺ​​ការ​រីក​ចំ​រើនសម​​​ស្រប់​​​​នូវ​តម្រូ​វ​​ការ​​បច្ចុប្បន្ន និង​គ្មាន​ផល​​​​ប៉ះ​​ពាល់​​នូវ​​​តម្រូវ​​ការចិញ្ចឹម​​​ជំ​នាន់​​ក្រោយ​​ ​នាំមក​​​ប្រសិទ្ធ​ភាព​​សេដ្ឋ​​កិច្ច​​​​ ​​ ​សង្គមកិច្ច​ ​​មាន​សមភាព​​​​និង​ការ​ពារ​បរិស្ថាន​។

លោក​សាស្តាចារ្យ​​​​ ​ង្វៀន​​ ដិញ​​ ​កុង​ ​អនុប្រ​ធាន​​វិទ្យាស្ថាន​​​វិទ្យា​​សាស្ត្រ​​និង​​​បច្ចេកវិទ្យា​​វៀត​ណាម​​ថ្លែង​ថា៖​ ​​កិច្ច​ប្រ​ជុំ​​លើក​នេះ​​​​ ​​​គឺ​ជា​​ឱកាស​​​ដើម្បី​​យើង​​ទាំង​អស់​គ្នា​ចូល​​​រួម​​ ​​ពិភាក្សា​ ​​​​ដើម្បី​​ផ្ដល់​​​ពត៌មាន​​​វិទ្យា​​សាស្ត្រ​និង​​បច្ចេក​វិទ្យា​​​ ​បង្កើត​​​​ទី​លាន​​អោយ​​បណ្ដា​​សហគ្រាស​​ ​​​ទី​ភ្នាក់​ងារ​គ្រប់​​គ្រង​រដ្ឋ​​​ចែ​ក​រំ​លែក​បទ​ពិសោធន៍​​ក្នុង​​​​សម្ម​ភាព​​​​ស្រាវ​​ជ្រាវ​​​និង​​​ដោះ​ដូរ​​វិទ្យា​​សាស្ត្រ​​ បច្ចេកវិទ្យា។​

បណ្ឌិត​​ ​ង្វៀន​​ ​ធៀន​ ​​ងៀ​​ ​នាយក​រង​​មន្ទី​រ​​​​វិទ្យា​​សាស្ត្រ​និង​​បច្ចកវិទ្យា​​ត្រា​វិញ​​ ​​មាន​​ការ​ពេញ​​ចិត្ត​​យ៉ាង​​ខ្លាំង​​ចំ​​ពោះ​​​​​​អត្ថបទ​​ទាំង​អស់ដែល​​បាន​ធ្វើ​​បទ​​បង្ហាញ​​នៅ​​ក្នុង​អង្គ​សិក្ខា​សាលា។​ ​លទ្ធ​ផល​​ទទួល​​បាន​​និង​​​ការ​​​​ផ្ដល់​​មតិ​យោ​បល់​​ទាំង​អស់​នៃ​​​​បណ្ដា​​អ្នក​​វិទ្យា​សាស្ត្រ​​គឺ​មាន​សារសំ​ខាន់​ណាស់​។ មន្ទីរ​​​វិទ្យា​​សាស្ត្រ​និង​​បច្ចេកវិទ្យា​​​ត្រា​វិញ​​មាន​​​​មូលដ្ឋាន​​វិទ្យា​សាស្ត្រ​​ដើម្បី​​​កំ​​ណត់​ទិស​ដៅ​​​ក្នុង​​​វិស័យ​​អភិវឌ្ឍ​​និង​​​​ជំ​​រុញ​​​​​​សកម្មភាព​​​អនុវត្ត​​​​បណ្តា​វិធាន​ការ​បច្ចេកវិទ្យា​​ ទម្រង់​​​ដែលមាន​​ប្រ​សិទ្ធ​ភាពដាក់​ចូល​ក្នុង​តថភាព​ពិត​ជាក់​ស្តែង។​

tham-luan-tai-hoi-thao

 

សុខ​ ខើយ