អង្គ​សិក្ខា​សាលា​ស្តី​អំ​ពី​ការ​អភិរក្ស​និង​លើក​​កម្ពស់​តម្លៃ​វប្បធម៌​ប្រ​ពៃណី​នៃ​​បណ្តា​ជន​ជាតិ​

ព្រឹក​ថ្ងៃទី​​ ២៨ តុលា​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​សហការ​ជា​មួយ​មហា​វិទ្យាល័យ​គរុកោសល្យ​នៃ​សាកលវិទ្យាល័យ​ថាយ​ង្វៀន រៀប​ចំ​អង្គ​សិក្ខា​សាលា​វិទ្យាសាស្ត្រ​ស្តី​អំពីការ​ អភិរក្ស​និង​លើក​កម្ពស់​តម្លៃ​វប្បធម៌​ប្រ​ពៃណី​នៃ​បណ្តា​ជន​ជាតិ​នៅ​​តំ​បន់​ភូមិ​ភាគតី​ណាម​បូ ក្នុង​ស្ថានភាព​សមាហរណកម្ម។ អង្គ​សិក្ខាសាលា​ប្រព្រឹត្ត​ឡើង​នៅ​ទី​ស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

chu-toa

អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​ជាង​ ១០០ រូប​ មក​ពី​សាកលវិទ្យាល័យ​ទាំង​ពីរ​ 

មាន​ប្រ​សាសន៍នៅ​អង្គ​សិក្ខា​សាលា លោក​ វ៉ ហ្វាង​ ខាយ​ សាកលវិទ្យាធិការ​រង​គួស​បញ្ជាក់​ថា៖ វប្បធម៌​ប្រពៃណី​របស់​បណ្តា​ជន​ជាតិ​ជាកេរ្តិ៍មរតកសំ​ខាន់​​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​ថែម​ទៀត​ក្នុង​ខឿន​វប្បធម៌​វៀត​ណាម​ក្នុង​ស្ថានភាព​សមាហរណកម្ម។ ការ​ថែ​រក្សា​ លើក​កម្ពស់​អត្ត​សញ្ញាណ​វប្បធម៌​ជាតិក្នុង​នោះ​មាន​តម្លៃ​វប្ប​ធម៌​ប្រពៃណី​បណ្តា​ជន​ជាតិ​តី​ណាម​បូ​ក្នុង​សមាហរណកម្ម​គឺ​ជា​សារសំ​ខាន់​ដើម្បី​រុក​រកប្រ​ភព​ធន​ធាន​អក្សរ​សីល្ប៍ ជំ​រុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រ​ទេស​ជាតិ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​ បណ្តា​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ជា​ឱកាស​ដើម្បី​អង្គ​សិក្ខា​សាលា​រួម​វិភាគ​​ចែម​រំ​ឡែក​នូវ​ចំ​ណុច​ខ្វះ​ខាត់​ក្នុង​ការ​ស្រាវជ្រាវ​ក្នុង​រយៈ​ពេល​ខាង​មុខ។

សាស្ត្រ​ចារ្យ​​ បណ្ឌិត​ ង៉ូ ធី ថាញ់ ក្វី​ អនុប្រធាន​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សង្គម​សាស្ត្រ​និង​មនុស្ស​សាស្ត្រ​តំ​បន់​ភ្នំថ្លែង​ថា៖ អភិរក្ស​បណ្តា​តម្លៃ​វប្បធម៌​ និង​ឃ្លាំង​តម្លិះ​វិជ្ជាប្រជា​ប្រីយ៍ជា​ការ​​ចាំ​បាច់ក្នុង​ស្ថានភាព​​បណ្តា​ជន​ជាតិ​សាប​រលាប​បន្តិច​ម្តងៗ​គ្មាន​អ្នក​ណា​បន្ត​វេន។

លោកស្រី​វាយ​តម្លៃ​ខ្ពស់​បណ្តា​បទ​អន្តរាគមន៍​ស្តី​អំពី​តួ​នាទី ​វិធាន​ការ​អភិរក្ស​និង​លើក​កម្ពស់រម្លៃ​វប្បធម៌ ​ដែល​បាន​រៀប​រាប់​ក្នុង​ប្រ​ធាន​បទ​ស្រាវជ្រាវ ក៏ដូច​បាន​​បក​ស្រាយ​ក្នុង​អង្គ​សិក្ខាសាលា។

dai-bieu-tham-du

ហ្វិញ​ សាង