មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ទៅ​សិក្សា​បទពិសោធ​​ការ​ថែ​ទាំ​សុខ​ភាព​​មនុស្ស​មាន​វ័យ​ចាស់នៅ​ជប៉ុន

ថ្ងៃទី ២៨ តុលា ២០១៧ សាកលវិទ្យាល័យ​ត្រាវិញបានជូន​សាស្ត្រចារ្យ និង​និស្សិត​ចូ​ល​រួម​កម្មវិធី​សិក្សា​បទ​ពិសោធ​ការ​ថែសុខភាព​មនុស្ស​មាន​វ័យ​ចាស់​នៅ​មជ្ឈ​មណ្ឌល​ថែ​ទាំ​ Shikahara No Sato ចំ​ណុះ​សម្ពន្ធ​សុខុមាលភាព​Sanyou Fukushikai (SFSW) ជប៉ុន។

TVU-Nhat-Ban

ប្រ​​ធាន​សម្ពន្ធ​សុខុមាលភាព SFSW លោក​ Yoshimasa Tomiyama និង លោក Yoshio Fukui, នាយក​នៃ​មជ្ឈមណ្ឌល​ថែ​ទាំ Shikahara No Sato ទទួលស្វាគមន៍​និង​មាន​កាល​បរិច្ឆេទ​​សម្រាប់​គណៈប្រតិភូ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

សកម្មភាព​នេះ​ជា​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​នៃ​​អនុស្សរណៈ​ចុះ​ថ្ងៃទី​ ១៩ ធ្នូ ២០១៦ រវាង​ SFSW ជា​មួយ​នឹង​សាកលវិទ្យាល័យ​ត្រាវិញ។ ទន្ទឹម​នឹង​នោះ​សាកលវិទ្យាល័យ​ត្រាវិញ​ជា​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​និស្សិត​ជំ​នាញ​ផ្នែក​ថែ​ទាំ​ជំ​ងឺ​និង​ទទួល​កម្មវិធី​ថែ​ទាំ​សុខភាព​សម្រាប់​មនុស្ស​មាន​វ័យ​ចាស់​ពី​ភាគី​ជប៉ុន។

ភាគី SFSW នឹងទទួល​និស្សិត​ពី​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​កម្មវិធី​បំ​ប៉ន​បំ​​ណិន​វគ្គ​ខ្លី​អំពី​​បច្ចេកទេស​ថែ​ទាំ​មនុស្ស​មាន​វ័យ​ចាស់​ ម្យ៉ាង​វិញ​ទៀត​នឹង​ទទួល​និស្សិត​​មាន​មុខ​ជំ​នាញ​ថែ​ទាំ​ជំ​ងឺ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​គ្រប់​លក្ខណៈធ្វើ​ការ​នៅ​បណ្តា​មជ្ឈ​មណ្ឌលរបស់​ជប៉ុន។

នៅ​អង្គ​ជំ​នួប​ លោក Yoshimasa Tomiyama បញ្ជាក់​ថា​នឹង​ឧបត្ថម្ភ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​​ក្នុង​រយៈ​ពេល​សិក្សា​នៅ​ទី​នេះ​ និង​សង្ឃឹម​បណ្តា​និស្សិត​​ទាំង​នោះ​នឹង​ត្រៀម​លក្ខណៈ​ចាំ​បាច់​បំ​ផុត​ដើម្បី​មាន​ឱកាស​ធ្វើ​ការ​ងារ​នៅ​បណ្តា​មជ្ឈមណ្ដល​ថែ​ទាំ​សុខ​ភាព​ដែល​មាន​មនុស្ស​ចាស់​ចំ​ណុះ​សម្ពន្ធ​សុខុមាលភាព​ក្រោយ​​ពី​បញ្ចប់​ការ​សិក្សា។

ទន្ទឹម​នឹង​នោះ​ SFSW តែង​ស្វាគមន៍​ទទួល​បណ្តុះ​បណ្តាល​និង​ឧទ្ទេស​នាម​ការ​ងារ​សម្រាប់​និស្សិត​និងសង្ឃឹម​ថា​​មាន​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​មក​សិក្សា​បទពិសោធ​និង​ធ្វើ​ការ​ងារ​នៅ​ពេល​ខាង​មុខ។

នៅ​វគ្គ​សិក្សា​ និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ក្រេប​យក​នូវ​ចំ​ណេះ​វិជ្ជា​ សិក្សា​អំពី​វប្បធម៌​ជប៉ុន បង្កើន​​បំ​ណិន​ថែទាំ​មនុស្ស​មាន​វ័យ​ចាស់​ បច្ចេកទេស​ថែ​ទាំ​​​ជំ​នួយ​ស្មារតី​ និង​សរីរាង្គ​កាយ​ដើម្បី​មនុស្ស​ចាស់​មាន​សុខ​ភាព​ល្អនិង​មាំ​មួន​។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​គ្រូ​បង្រៀន​និង​និស្សិត​បង្កើន​បទពិសោធ​​ជំ​នាញ​ឯកទេស​និង​ស្វែង​រកការ​ងារ​​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា។

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ទៅ​សិក្សា​បទពិសោធ​​ការ​ថែ​ទាំ​សុខ​ភាព​​មនុស្ស​មាន​វ័យ​ចាស់នៅ​ជប៉ុន