និស្សិតផ្នែក​បសុពេទ្យជាមួយ​វគ្គសិក្សា​ខ្លី​នារដូវវិស្សមកាលនៅ​សាកលវិទ្រាល័យ Gadjah Madaឥណ្ឌូនេស៊ី

ពី​ថ្ងៃ​ទី១៧ដល់ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៧​ សាកលវិទ្យាល័យ​Gadjah Mada, ឥណ្ឌូនេស៊ីបានជំនួយ​ឲ្យ​និស្សិត​ផ្នែក​បសុពេទ្យ​មហា​វិទ្យា​ល័យ​កសិកម្ម - ផលវប្បកម្មនៃសាកលវិទ្យាល័យត្រាវិញ​ចូលរួម​វគ្គ​សិក្សាខ្លី​ឆ្នាំ២០១៧នៅ​​សាកលវិទ្យាល័យGadjah Mada ឥណ្ឌូនេស៊ី។

hinh1

និស្សិត២រូបទៅ​​សិក្សា​នារដូវវិស្សមកាល​២សប្តាហ៍នៅសាកលវិទ្យាល័យGadjah Mada ឥណ្ឌូនេស៊ីគឺ បូយ វ៉ាន់​ ណាម និង ង្វៀន ហ្វាង ក្វី នៃផ្នែកចិញ្ចឹមសត្វ មហាវិទ្យាល័យកសិកម្ម​ផលវប្បកម្ម សាកលវិទ្យាល័យត្រាវិញ។

បូយ វ៉ាន់​ ណាម អោយដឹង​ថា​ពួក​ខ្ញុំ​​បាន​​ចូលរួ​មយ៉ាងសកម្ម​​នៃ​សកម្មភាព​ជា​ច្រើន​ដែល​ទាក់​ទង​ដល់​ផ្នែកជំនាញរបស់ខ្លួន​ សិក្សា​ពី​អត្តសញ្ញាណវប្បធម៌របស់​ឥណ្ឌូនេស៊ីនិង​បណ្តា​ប្រទេស​ផ្សេងៗ​នៅតំបន់អាស៊ីអាគ្នេយ៍។

ពិសេសគឺ​បាន​ទស្សនកិច្ចសិក្សាផ្ទាល់​មហាវិទ្យាល័យ​ចិញ្ចឹម​សត្វ បណ្តា​បន្ទប់​ពិសោធន៍​របស់​សាកលវិទ្យាល័យGadjah Mada ចូលរួម​ការ​ធ្វើបទបង្ហាញ់​ពី​ស្ថានភាពចិញ្ចឹម​សត្វ​របស់​តំបន់​អាស៊ីអាគ្នេយ៍និង​ពិភពលោកដោយ​មាន​ប្រធានបទ​ “លំដាប់តម្លៃ​សុវត្ថិភាព​អាហារ” “ការអភិវឌ្ឍន៍សត្វពាហនៈនិង​សុវត្ថិភាព​អាហារភូមា” “បច្ចេកវិទ្យា​ផលិត​ពូជសត្វ”“បចេ្ចវិទ្យា​វេចកញ្ចប់​ផលិតផល​សត្វ​ចិញ្ចឹម”“សន្តិសុខស្បៀងអាហារនៅកម្ពុជា” “ទេស្សចរណ៍កសិកម្ម” “ការ​ខិតទៅជិតទីផ្សារ ឃោសនាទំនិញ​របស់​ចិញ្ចឹម​សត្វពាហនៈ” “ការផ្លាស់ប្តូរ​អាកាសធាតុនិងមានការប៉ះទង្គិចរបស់​អាកាសធាតុដល់​សត្វចិញ្ចឹម”“ការ​អភិវឌ្ឍន៍ចិរភាព​របស់​ចិញ្ចឹម​សត្វពាហនៈ” ។ល។ បាន​បង្ហាញ់ដោយ​បណ្តា​គ្រូបង្រៀនមក​ពី​បណ្តា​សាកលវិទ្យាល័យរបស់​ ភូមា ថៃ ឥណ្ឌូនេស៊ី វៀតណាមនិងកម្ពុជា​។

ទន្ទឹមនឹងនោះ បណ្តា​និស្សិត​បាន​បង្ហាញ់​ទស្សនកិច្ចសិក្សាតំបន់​ចិញ្ចឹម​សត្វពាហនៈ​ធំ​និង​តំបន់​ពិសោធន៍​សត្វចិញ្ចឹមរបស់​សាកលវិទ្យាល័យGadjah Mada ក៏ដូចជា​សិក្សា​ពី​ឧបករណ៍មួយចំនួន​ក្នុង​ការ​ស្រាវជ្រាវនិងបង្រៀន ទម្រង់ការ​ដោះស្រាយ​នូវធាតុបញ្ចេញដូច​ជា រណ្តៅអប់ compos, biogas។ល។

ង្វៀន ហ្វាង ក្វី ចែករំលែក “ឆ្លង​តាម​ការ​ធ្វើ​ដំណើរនេះ ពួក​ប្អូន​បាន​ទស្សនា​កន្លែងទេសចរណ៍មួយ​ចំនួន​និង​ផ្តោះប្តូរ​វប្បធម៌ជាមួយ​និស្សិត​មកពី​បណ្តាប្រទេស​នៃ​តំបន់អាស៊ីអាគ្នេយ៍។ តាមរយៈនោះ ពួកប្អូន​ក៏បាន​ណែនាំ​យ៉ាង​ទូលំទូលាយ​ជាមួយនិស្សិតបរទេស​ពី​សាកលវិទ្យាល័យត្រាវិញ​ រួមចំណែក​រឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យត្រាវិញនិង​សាកលវិទ្យាល័យGadjah Mada និងបណ្តា​សកលវិទ្យាល័យ​នៃតំបន់​អាស៊ីអាគ្នេយ៍​”។

hinh3

ដា វី