បើក​សម័យ​ប្រ​ឡង សិក្សា​​ស្វែង​យល់ពី​​​សតិ​អារម្មណ៍ សីលធម៌ ឥរិយាបថ​ហូ​ជីមិញ

ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា​ គណៈ​កម្មា​ធិការ​បក្ស​សកលវិទ្យា​ល័យ​ត្រវិញ​ បើក​សម័យ​ប្រ​ឡងសិក្សា​​ស្វែង​យល់ពី​​​សតិ​អារម្មណ៍ សីលធម៌ ឥរិយាបថ​ហូ​ជីមិញ និង​ជ្រើស​រើស​គំ​រូ​ឆ្នើម​ក្នុង​ការ​សិក្សា​និងត្រាប់​តាម​គំ​រូ​សីលធម៌​របស់​ហូជីមិញ។

PGS-TS-Pham-Tiet-Khanh 600x450 f720f3749f0d343770ae82b8670e118c

ចូល​រួម​បើក​​សម័យ​ប្រ​ឡង​ ​មាន​លោក​ ​ត្រឹង វ៉ាន់ ប៊ូយ​ អនុប្រធានគណៈ​ ឃោសនាការ​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត លោក ផាម ​ទៀត ​កឿង អនុលេខាធិការ​បក្សនៃផ្នែកបណ្តា​​ស្ថា​ប័ន អ្នក​តំណាង​បណ្ដា​សាខា គណៈ​កម្មា​ធិការ​បក្សចំ​ណុះមន្ទីរខេត្ត គណៈកម្មាធិការ​សាកលវិទ្យាល័យ​ រួម​ជា​មួយ​បេក្ខជន​៤០​ រូប​ បណ្ដា​បក្ខជន​តំ​ណាង​អោយ​សាខា ចំណុះ​បក្ខភាគ​សាកល​វិទ្យាល័យ​ចូល​រួម​និងគាំ​ទ្រ​សម័យ​​ប្រ​ឡង។

មាន​ប្រសាសន៍​បើក​សម័យ​​ប្រឡង លោក​ ផាម ទៀត ខាញ់ លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​សាលានិង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​​ថ្លែង​ថា៖​ ប្រធាន ហូជីមិញ ​បាន​ទុក​មក​អោយ​យើងនៅ​​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស​វិសាល​ជា​មួយ​និងកេរ្តិ៍ដំណែលដ៏​ថ្លែ​ថ្លា​បំផុត​ នោះ​គឺ​ «សតិ​អារម្មណ៍ សីលធម៌​និង​ឥរិយាបថ​ហូជីមិញ»។

​សម័យ​ប្រ​ឡង​​នេះ​ លោក​​សង្ឃឹម​ថា​បក្ខ​ជន​និង​​និស្សិត​និមួយ​ៗ​ក្នុង​បក្ខ​ភាគ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​សកម្ម​អំពី​ស្មារតី​ក្នុង​ការហាត់ពត់​លត់​ដំសីលធម៌​របស់​ខ្លួន​ជា​ពិសេស​គឺ​លើក​កំពស់​ការ​យល់​ដឹង ​ភារកិច្ច​និង​ការ​ត្រួស​ត្រាយ គំរូ​របស់គណៈកម្មាធិការ អ្នក​ដឹក​នាំ ​ក្នុង​ការ​រៀន​សូត្រ​​និង​អនុវត្ត​តាម​​សតិអារម្មណ៍ សីលធម៌ ឥរិយាបថ​ហូជីមិញ ទន្ទឹម​នឹង​នោះបាន​ឃើញ​និងជ្រើស​រើស​បណ្តា​​គំរូ​ដ៏​ពិសេស​របស់​ឯកជន​ ស​មូ​ហ​ភាពក្នុង​ការ​រៀន​សូត្រ​ធ្វើតាម​ដើម្បី​អនុវត្ត​រួម​នឹង​ការ​បង្កើន​ភាព​ផ្សព្វ​ផ្សាយ​ក្នុង​​គណៈកម្មាធិការបក្សនិង​សង្គម។

បេក្ខ​ជន​ចូល​រួម​ក្នុង​ពិ​ធី​ប្រ​ឡង​គឺ​ជា​លេខា​ អនុលេខាចំណុះ​គណៈ​កម្មា​ធិការ​បក្សសាលា បេក្ខ​ជន​ត្រូវ​តែ​ឆ្លង​កាត់ដំ​ណាក់​កាល​ពីរ​យ៉ាងគឺ​ ឆ្លើយ​សំ​ណួរ​ទ្រឹស្ដី​​ដោយ​គណៈកម្មាធិការបានរៀបចំចាត់​តាំង​ឡើង  ក្នុង​នោះ​រួម​មានបណ្ដា​ខ្លឹម​សារ​អំ​ពី​ចំណេះ​ដឹង​ជា​មួយ​នឹង អត្ថបទទាក់​ទង​ដល់ផ្ដើម​គំនិត​និង​គោលនយោបាយ​របស់​បក្ស បណ្ដា​ចំ​ណេះ​ដឹង​អំ​ពី​សកម្មភាព​បក្ស បណ្ដា​ខ្លឹម​សារ​ទាក់​ទង​ដល់​សតិ​អា​រម្មណ៍ សីល​ធម៌​ហូជីមិញ​ ការ​បង្ហាញ់​​គំរូជាក់​ស្ដែង​របស់អង្គ​ភាព​ដែល​បាន​អនុ​វត្ត​និង​ធ្វើ​តាម​​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​។ សម័យ​​ប្រ​ឡង​បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ ថ្ងៃ​ទី​៣-​៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

​គណៈចាត់តាំង​បាន​ឱ្យ​ដឹង​ថា ​សម័យ​ប្រ​ឡង​នេះ​គឺ​បាន​សិក្សា​អំពី​​ជីវភាព​​​នយោបាយ​មួយ​ដែល​ស៊ី​ជម្រៅ​ដើម្បីយល់​ជ្រួត​ជ្រាប​និង​អនុវត្ត​តាមបទ​​បញ្ជា​ លេខ​០៥-​CT/ TW ថ្ងៃ​ទី​១៦ ខែ​ ឧសភា​​ ឆ្នាំ​២០១៦​ របស់​ក្រ​សួង​នយោបាយ​ពី​ការ​ រៀន​សូត្រ​និង​អនុវត្ត​សតិ​អារម្មណ៍​ សីលធម៌​ ឥរិយាបថ​​ហូ​ជីមិញ​ និង​បណ្ដាអត្ថបទ​ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ។

Thi sinh d1

Ban Giam khao hoi thi

ដា វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើក​សម័យ​ប្រ​ឡង សិក្សា​​ស្វែង​យល់ពី​​​សតិ​អារម្មណ៍ សីលធម៌ ឥរិយាបថ​ហូ​ជីមិញ