ក្រុម​កីឡា​បាល់​ទាត់​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​ប្រ​កួត​រង្វាន់​បាល់​ទាត់​និស្សិត​ទូទាំង​ប្រ​ទេស​ឆ្នាំ​២០១៧

ថ្ងៃទី ៥ វិច្ឆិកា​ ក្រុម​កីឡា​បាល់​ទាត់​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​នឹង​ចូល​រួម​ជុំ​ផ្តាច់ព្រ័ត្រនៃ​រង្វាន់​បាល់​ទាត់​និស្សិត​ទូទាំង​ប្រ​ទេស​ឆ្នាំ​២០១៧​នៅ​រដ្ឋធានី​ហា​ណោយ។

TS Nguyen Tien DUng dong vien tinh than

លោក​ ទ្រឹម​ ក្វួក​ ណាម គ្រូ​បង្វឹក​នៃ​ក្រុម​កីឡា​បាល់​ទាត់​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ឱ្យ​ដឹង​ថា​ ចូល​រួម​ជុំ​ផ្តាច់​ព្រ័ត្រ​កីឡា​បាល់​ទាត់​លើក​នេះ​រួម​មានក្រុម​កីឡា​បាល់​ទាត់​ចំ​នួន ១៦ ក្រុម​ មក​ពី​បណ្តា​សាកលវិទ្យាល័យ​លើ​ទូទាំង​ប្រ​ទេស​។ សាកលវិទ្យាល័យ​ត្រាវិញ​មាន​កិត្តិយស​ចូល​រួម​ប្រ​កួត​និង​ជា​ក្រុម​កីឡាបាល់​ទាត់​​តំ​ណាង​ឱ្យ​តំ​បន់​វាលរាប​ទន្លេ​គឺវ​ឡុង។

ប្រ​ធាន​ក្រុម​កីឡា​ លោក ង្វៀន ហ្វិញ ខូវ ថ្លែង​ថា៖ នេះ​ជា​លើក​ដំ​បូង​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចូល​រួម​ប្រ​កួត​នៅ​ទី​លាន​ថ្នាក់​ជាតិ​ក្នុង​វិស័យ​កីឡា​បាល់​ទាត់ ក្នុង​គោល​បំ​ណង​ដោះ​ដូរ​បទ​ពិសោធ រវាង​បណ្តា​សាកលវិទ្យាល័យ។ ឆ្លង​កាត់​ការ​ប្រ​កួត​នេះ​ លើក​ស្ទួយ​យើង​ខ្ញុំ​ខិត​ខំ​សិក្សា​ហ្វឹក​ហាត់​រាង​កាយ​​ថែមទៀត​នៃ​ទេពកោសល្យ​របស់​ខ្លួន។​

ក្រុម​កីឡា​បាល់​ទាត់​នៃ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​នឹង​ចូល​រួម​ប្រកួត​អស់​ពី​សមត្ថ​ភាព​ សាមគ្គីភាព​និង​ស្មារតី​បន្សល់​ទុក​ស្នាម​​ញញឹម​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ដល់​គណៈ​កម្មការ​​និង​ក្រុម​កីឡា​បាល់​ទាត់​ក៏​ដូច​ជា​អ្នក​គាំ​ទ្រ។

កីឡា​បាល់​ទាត់​នឹង​​ចាប់​ផ្តើម​នៅ​ថ្ងៃទី ៧ វិច្ឆិកា​ នៅ​កីឡា​ដ្ឋាន​សាកលវិទ្យាល័យ​ពហុ​វិជ្ជា​ហាណោយ និង​ផ្សាយ​បន្ត​ផ្តាល់​លើ​កញ្ចក់​ទូរទស្សន៍ជាតិ​វៀត​ណាម VTV6។​

Doi bong TVU

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រុម​កីឡា​បាល់​ទាត់​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​ប្រ​កួត​រង្វាន់​បាល់​ទាត់​និស្សិត​ទូទាំង​ប្រ​ទេស​ឆ្នាំ​២០១៧