ថ្ងៃទី ៥ វិច្ឆិកា ក្រុមកីឡាបាល់ទាត់និស្សិតនៃសាកលវិទ្យាល័យត្រាវិញនឹងចូលរួមជុំផ្តាច់ព្រ័ត្រនៃរង្វាន់បាល់ទាត់និស្សិតទូទាំងប្រទេសឆ្នាំ២០១៧នៅរដ្ឋធានីហាណោយ។
លោក ទ្រឹម ក្វួក ណាម គ្រូបង្វឹកនៃក្រុមកីឡាបាល់ទាត់របស់សាកលវិទ្យាល័យត្រាវិញឱ្យដឹងថា ចូលរួមជុំផ្តាច់ព្រ័ត្រកីឡាបាល់ទាត់លើកនេះរួមមានក្រុមកីឡាបាល់ទាត់ចំនួន ១៦ ក្រុម មកពីបណ្តាសាកលវិទ្យាល័យលើទូទាំងប្រទេស។ សាកលវិទ្យាល័យត្រាវិញមានកិត្តិយសចូលរួមប្រកួតនិងជាក្រុមកីឡាបាល់ទាត់តំណាងឱ្យតំបន់វាលរាបទន្លេគឺវឡុង។
ប្រធានក្រុមកីឡា លោក ង្វៀន ហ្វិញ ខូវ ថ្លែងថា៖ នេះជាលើកដំបូងនិស្សិតសាកលវិទ្យាល័យត្រាវិញបានចូលរួមប្រកួតនៅទីលានថ្នាក់ជាតិក្នុងវិស័យកីឡាបាល់ទាត់ ក្នុងគោលបំណងដោះដូរបទពិសោធ រវាងបណ្តាសាកលវិទ្យាល័យ។ ឆ្លងកាត់ការប្រកួតនេះ លើកស្ទួយយើងខ្ញុំខិតខំសិក្សាហ្វឹកហាត់រាងកាយថែមទៀតនៃទេពកោសល្យរបស់ខ្លួន។
ក្រុមកីឡាបាល់ទាត់នៃនិស្សិតសាកលវិទ្យាល័យត្រាវិញនឹងចូលរួមប្រកួតអស់ពីសមត្ថភាព សាមគ្គីភាពនិងស្មារតីបន្សល់ទុកស្នាមញញឹមនៃសាកលវិទ្យាល័យត្រាវិញដល់គណៈកម្មការនិងក្រុមកីឡាបាល់ទាត់ក៏ដូចជាអ្នកគាំទ្រ។
កីឡាបាល់ទាត់នឹងចាប់ផ្តើមនៅថ្ងៃទី ៧ វិច្ឆិកា នៅកីឡាដ្ឋានសាកលវិទ្យាល័យពហុវិជ្ជាហាណោយ និងផ្សាយបន្តផ្តាល់លើកញ្ចក់ទូរទស្សន៍ជាតិវៀតណាម VTV6។
ហ្វិញ សាង