អ្នកឯក​ទេស​ហូឡង់ Ilse Berber Schenk បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ថ្ងៃទី ៦ វិច្ឆិកា ២០១៧ លោក​ស្រី​ Ilse Berber Schenk ជា​អ្នក​ឯកទេស​នៃ​ប្រទេស​​ហូ​ឡង់​​មាន​កិច្ច​ជួប​ពិភាក្សា​ជា​មួយ​គណៈកម្មការ​សាលា​និង​ការិយាល័យ​សហប្រតិបត្តិការ​អន្តរជាតិ​-​​ជំ​រុញ​គម្រោង​ការ។​ លោក​បណ្ឌិត ង្វៀន ទៀន យុង សាកលវិទ្យាលធិការ​រង​អញ្ជើញ​ចូល​រួម។

anh-luu-niem

ក្នុង​អង្គ​ជំ​នួប​ លោកបណ្ឌិត ង្វៀន ទៀន យុង រីក​រាយ​ស្វាគមន៍​លោក​ស្រី​ Ilse Berber Schenk និង​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​លោក​ស្រី​ព្រម​ទាំង​ក្រុម​គ្រួ​សារ​មាន​ការ​ចាប់​អារម្មណ៍​ចំ​​ពោះ​​ខឿន​អប់រំ​នៃ​​សាកលវិទ្យាល័យ​ត្រាវិញ។

លោក​ថ្លែង​ថា «យើង​ខ្ញុំ​លើក​កម្ពស់​តួ​នាទី​របស់​អ្នក​ឯកទេស​មក​ពី​បណ្តា​ប្រ​ទេស​ និង​បណ្តា​ដៃ​គូអន្តរជាតិ។ ក្នុង​នោះ​ ប្រទេស​ហូ​ឡង់​ជា​ប្រ​ទេស​ដ៏​ស្រស់​ថ្លា និង​មាន​ខឿន​អប់រំ​រីក​ចម្រើន ហើយ​សាកលវិទ្យាល័យ​ត្រាវិញ​​មាន​សាស្ត្រាចារ្យ​មួយ​ចំ​នួន​​បាន​ទៅ​សិក្សា​នៅ​ទី​នោះ​ផង​ដែរ។ ដំ​ណើរ​បំពេញ​ការ​ងារ​អូស​បន្លាយ​ ៣ សប្តាហ៍ យើង​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ថា​នេះ​ជា​ចំ​ណុច​​ចាប់​ផ្តើម​មួយ​នៃ​ការ​ផ្សារ​ភ្ជាប់​ទំ​នាក់​ទំ​នង​យូរ​អង្វែង និង​បើក​ចេញ​នូវ​ឱកាស​សហការ​ បង្កើត​គម្រោង​អភិវឌ្ឍ​នៅ​ថ្ងៃ​អនាគត។​»

មាន​ប្រសាសន៍​នៅ​អង្គ​ជំ​នួប​ លោក​ស្រី Ilse Berber Schenk ថ្លែង​​ថា៖ សាកលវិទ្យាល័យ​ត្រាវិញ​ជា​គ្រឹះ​សា្ថន​អប់រំ​​មួយ​យ៉ាង​សកម្ម តាម​ទាន់​និន្នាការអភិវឌ្ឍ​នៃ​ពិភព​លោក។ យើង​ខ្ញុំ​ខិត​ខំ​រួម​ជា​មួយ​ការិយាល័យ​សហប្រតិបត្តិការ​អន្តរជាតិ​-​ជំ​រុញ​គម្រោង​ការ​​ស្វែង​រក​ទិស​ដៅ​អភិវឌ្ឍ​សម​ស្រប​ រួម​សហការ និង​ឧបត្ថម្ភ​កិច្ច​ការ​ស្វែង​រក​អាហារូបការ កសាង​គម្រោង​ការ​រួម​ដែល​ភាគី​ទាំង​ពីរ​មាន​លទ្ថភាព។

ក្នុង​រយៈ​ពេល​បំ​ពេញ​ការ​ងារ​នៅ​ទី​នេះ លោក​ស្រី​ Ilse Berber Schenk  នឹង​បម្រើ​ការ​ងារ​បើក​វគ្គ​លត់​​ដំ​បំ​ណិន​និយាយ​ភាសា​អង្គ​គ្លេស​ និង​បែប​បទ​ស្វែង​រក​អាហារូបករណ៍​ហូឡង់ អាហារូបការណ៍​ Nuffic កម្មវិធី Erasmus Mundus និងកម្មវិធី​​ស្រាជ្រាវនៅ​​​អឺរុប សម្រាប់​និស្សិត​និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

buoi-gap-go

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អ្នកឯក​ទេស​ហូឡង់ Ilse Berber Schenk បំពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ