​​​គ​ណៈ​​វាយ​​​តម្លៃ​​មូល​និធិ​អន្តរ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម​បំ​ពេញការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ថ្ងៃទី​៧​​ខែ​​វិច្ឆិកា​​ឆ្នាំ​​២០១៧​ ​​ ​លោក​​​បណ្ឌិត​​​ ​​ង្វៀន​​ ​តៀន​ ​យុង​ ដែល​​​ជា​​​សាកល​វិទ្យា​ធិការ​រង​​​នៃ​​​សាកល​​វិទ្យា​ល័យ​​ត្រា​វិញ​​​បាន​​​ជួប​និង​​​បំ​​ពេញ​​ការ​​​​ងារ​ជា​មួយ​​​គ​ណៈ​​វាយ​​​តម្លៃ​​មូល​និធិ​អន្តរ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម (IFAD)​និង​​គណៈ​​ចង្អុល​ការ​​គម្រោង​​បន្សាំ​​​ជា​​មួយ​​នឹង​​​ការ​​ប្រែ​​ប្រួល​​អា​កាស​​ធាតុ​​ ​(AMD ត្រា​វិញ​) ​នៅ​ទី​​ស្នាក់​​ការ​កណ្ដាល​​នៃ​​​សាកល​វិទ្យា​ល័យ​ត្រា​​វិញ​។

Ts-Nguyen-Tien-Dung

​នៅ​​ក្នុង​​អង្គ​​ជំ​នួប​ ​​ ​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​បាន​រាយ​​ការ​ណ៍​​​អំ​ពី​ការ​​អនុវត្ត​​​គម្រោង​​​​វិនិយោគ​​អភិវឌ្ឍន៍​​មជ្ឈមណ្ឌល​​វិភាគ​- ពិសោធន៍​​ជលផល​​​​បម្រើការ​​អោយ​ការ​​​លើក​កម្ពស់​​​តម្លៃ​​​​នៃ​​ការ​​ចិញ្ចឹម​​​​បង្កង​​​ទឹក​​សាប​​ខេត្ដ​​​ត្រា​វិញ​​ ​ហើយ​​​ក៏​​​រាយ​​​​ការណ៍​​​អំ​​​ពី​​​វឌ្ឍនភាព​​​​ចំ​​ពោះ​​​​​​​​​​​ប្រ​ធាន​​​បទ​​​ស្រាវ​​ជ្រាវ​​វិទ្យា​​សាស្ត្រ​​​​​​​ប្រ​​​ធាន​បទទាំង​​​​៣​​ ​ដែលបាន​​​ដាក់​​ចេញ​​​​ផ្សារ​​ភ្ជាប់​ជា​មួយ​​​កម្ម​វិធី​​ស្រាវ​ជ្រាវ​​​​​​បន្សាំ​​​​ជា​មួយ​​​នឹង​​​ការ​​​ប្រែ​​ប្រួល​​អាកាសធាតុ។​

គណៈ​​គ្រប់​​គ្រង​​​​​គម្រោង​​បាន​​អោយ​ដឹង​ថា៖​​ ​គម្រោង​វិនិយោគ​​​​អភិវឌ្ឍន៍​​មជ្ឈមណ្ឌល​​វិភាគ-​ពិសោធន៍​​ជលផល​​​​បម្រើការ​​អោយ​ការ​​​លើក​កម្ពស់​​​តម្លៃ​​​​នៃ​​ការ​​ចិញ្ចឹម​​​​បង្កង​​​ទឹក​​សាប​​ខេត្ដ​​​ត្រា​វិញ​​ត្រូវ​​​បាន​​​លើក​​ឡើង​​ចំ​​នួន​​​៤​សមសភាគ​​ ​​​៖ ​​សាងសង់​​អាគារ​​  ​​បន្ទប់​​ពិសោធន៍​​ ​​ ​​​វិនិយោគ​​​ហើយ​​​ទិញ​​​ថ្មី​​​​បណ្ដា​​​សម្ភារៈ​ ​​​ ​បណ្ដុះ​​បណ្ដា​​ធន​ធាន​មនុស្ស​ ​​​​​​ ​បង្កើត​​​សមត្ថភាព​​​ដោយ​​មាន​​ការ​​ទទួល​​ស្គាល់​។

​រហូត​មក​​ដល់​ពេល​​នេះ​​​​ ​​សមសភាគទាំង​អស់​​​ត្រូវ​​​បាន​អនុម័ត​​ផែន​ការ​​​ជ្រើស​​​រើស​​អ្នក​​ម៉ៅ​ការ​​ ​​កញ្ចប់​ម៉ៅការ​។ ​​ដោយ​​ឡែក​​សមសភាគ​​ទី​១​​​ត្រូវ​​​បាន​​​សម្រេច​​ ហើយ​​​សមសភាគ​ទី​២​​ ​បាន​​​សម្រេច​​ក្នុង​​​ការ​​ជម្រើស​​​អ្នក​​​ម៉ៅ​​ការ​​ ​​ចុះ​​កិច្ច​សន្យា​​​ជា​​មួយ​​អ្នក​​ម៉ៅ​ការដែល​​ទទួលបាន​​​ម៉ៅការ​​។

ម្យ៉ាង​​ទៀត​​ ​នៅ​​ក្នុង​​​​​​រយៈ​ពេល​បំ​ពេញ​​ការងារ​​​​​​អ្នក​​​ឯកទេស​​​ទាំង​អស់​​​​​មាន​​​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​​យ៉ាង​​​​ខ្លាំ​ង​​​ចំ​​ពោះ​​​ប្រ​​ធាន​​​បទ​​​ស្រាវ​​ជ្រាវ​​​វិទ្យា​​សាស្ត្រ​​ទាំង​​​៣​​​​ប្រ​​ធាន​​​​បទ​​​ដែល​​ផ្សារ​ភ្ជាប់​ជា​មួយ​​កម្ម​វិធី​​​​​​ស្រាវ​ជ្រាវ​​​បន្សាំ​​​នឹង​​​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ​​​ដោយបាន​​​​​​​គ្រូ​​បង្រៀន​​​មហាវិទ្យា​ល័យ​​កសិកម្ម​ - ជលវប្បកម្ម​​ នៃ​​​សាកល​វិទ្យា​​ល័យ​​​​ត្រា​វិញ​​​អនុវត្តន៍។

នៅ​​ក្នុង​រយៈពេល​​បំ​ពេញ​ការ​ងារ​ លោក​ Cornelis Hubrencht Blok ​សញ្ជាតិហូឡង់​ ​ប្រ​ធាន​គណៈ​ប្រ​តិ​ភូ​មាន​មតិ​យោ​បល់​វិជ្ជ​មាន​អំ​ពី​វ​ឌ្ឍន​ភាព​នៃ​ការ​អនុវត្ត​គម្រោង​។​ ​លោក​សង្ឃឹម​​​ថា​គណៈគ្រប់​គ្រង​​គម្រោង​​បន្ត​​​ការ​​​អនុវត្ត​​​ចំ​​ពោះ​​​សមសភាគ​​ដែល​​មិន​​​ទាន់​សម្រេច​​​អោយ​​ត្រូវ​​​ពេល​​វេលា​​កំ​​ណត់​ ​​​​​ដើម្បី​ ​​​មជ្ឈម​ណ្ឌល​បាន​​​​​ដំ​​ណើរ​​ការ​​ដើម្បី​​វិភាគ​​- ពិសោធន៍​​​ជល​​ផល​បម្រើ​ការ​​​​អោយ​​​ការ​​​លើក​កំ​ពស់​​តម្លៃ​​​​នៃ​​ការ​​ចិញ្ចឹម​​​បង្កង​ទឹក​​សាប​​ ​​នាំ​​​មក​​​​ផលិតផល​​​មាន​​​កិត្យា​​នុភាព​​និង​​គុណ​ភាព។

Mr-Roshan-Cooke

លោក​ Roshan Cooke​ អ្នក​ឯកទេស​ផ្លាស់​​ប្ដូរ​​អាកាសធាតុ​​និង​​​បរិស្ថាន​​ថ្នាក់​​តំ​បន់​​ ​IFAD ​បាន​អោយ​ដឹង​ថា​៖​​​ប្រ​ធាន​​បទ​​​ទាំង​​​អស់​​មាន​ភាព​​​ជាក់​​ស្ដែង​​ ​សម​ស្រប់​ជា​មួយស្ថាន​ភាព​​​ធម្ម​ជាតិ​​​នៅ​​ខេត្ត​ត្រា​វិញ​។​​ក្រោយ​​ពី​​​ទទួល​​​បាន​​​លទ្ធផល​​​​​​​ប្រ​​ធាន​​បទ​អាច​​ពង្រីក​​​នឹង​​​​ដាក់​​​ពង្រាយ​​ក្នុង​​​តំ​​បន់​​វាល​​រាប​​ទន្លេ​​គឺវ​​ឡុង​​​។

លោក​​បណ្ឌិត​​​​ង្វៀន​តៀន​យ៉ុង​​​​​សាកល​វិទ្យា​​ធិ​ការ​រងនៃ​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​​​​​​​អប់​​អរ​​សាទរ​​​​​ការ​ធ្វើ​ដំ​​​ណើ​​​រ​​មក​បំ​​​ពេញ​​ការ​​​ងា​​រ​នៃ​​អ្នក​​ឯកទេស​​​​កត់​​សំ​​​គាល់​​​និង​វាយ​​តម្លៃ​​​ខ្ពស់​ចំ​​​ពោះ​​លទ្ធ​ផល​​​មុន​​​ដំ​​បូង​​នៃ​​​គម្រោង​​ការ​។​​សាកល​វិទ្យា​ធិការ​ង​​សង្ឃឹម​​​ថានឹង​​​​បន្ត​ទទួល​បាន​​​ការ​ឧបត្ថម្ភ​​ពី​​​អង្គការ​​ IFAD  ​​ដើម្បី​​​ជំ​​រុញ​​សកម្មភាព​​​​ស្រាវ​​ជ្រាវ​​វិទ្យា​​សាស្ត្រ​​​របស់​​​សាលា​  ​​ជា​​ពិសេស​​​គឺ​​​បន្ត​​ការ​​​ដោះ​​​ដូរ​​ដើម្បី​​អនុវត្ត​​​​​បណ្ដា​​​លទ្ធផល​​​​​ទទួល​​​​បាន​​ពី​​​គម្រោង​ការ​​នេះ​។

​នៅ​​​ក្នុង​​ឱកាស​​នេះ​​​ ​​​​​គណៈ​​ប្រតិ​ភូ​​​​មាន​​​​​​ការ​​ធ្វើ​​​ទស្សនកិច្ច​​​​ចំ​​​ពោះ​​​សំ​​ណង់​​​ និ​ង​​គម្រោង​​ការ​ស្រាវ​​​ជ្រាវ​​ទាំង​អស់​​ដែល​​​​ស្ថិត​នៅ​​​ក្នុង​​​កម្ម​​វិធី​នៃ​​​គម្រោង។​

anh-luu-niem-tvu-IFAD

សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​​​គ​ណៈ​​វាយ​​​តម្លៃ​​មូល​និធិ​អន្តរ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម​បំ​ពេញការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ