សាកល​វិទ្យា​ល័យ​​ត្រា​វិញ​ចូល​​រួម​សកម្មភាព​ដើម្បី​សម​ភាព​យេន​ឌ័រ​និង​ទប់​ស្កាត់​អំពើ​ហិង្សា​ផ្អែក​លើ​មូលដ្ឋាន​យេន​ឌ័ឆ្នាំ ២០១៧

រសៀល​​​ថ្ងៃ​ទី​​១៤​​ ​ខែ​តុលា​​ ​​ឆ្នាំ​​២០១៧​ ​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​​សហការ​​ជា​​មួយគណៈ​​​ដើម្បី​​​ការ​​រីក​ចំ​​រើន​​​ស្រ្តី​ភេទ​ខេត្ត​ត្រា​វិញ​ ​​បាន​រៀប​​​ចំ​​ពិ​ធី​ផ្សព្វ​​​ផ្សាយ​​ខែ​​​សកម្ម​ភាព​ដើម្បី​សម​ភាព​យេន​ឌ័រ​និង​ទប់​ស្កាត់​អំពើ​ហិង្សា​ផ្អែក​លើ​មូលដ្ឋាន​យេន​ឌ័រ​ឆ្នាំ ២០១៧​នៅ​​​ទី​​ស្នាក់​ការ​កណ្ដាល​​នៃ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

pho-chu-tich-tinh-phat-dong

ពិធី​​ផ្សព្វ​​​ផ្សាយ​​បាន​​​រីក​​រាល​​​ដាល​​ជា​មួយ​​​សារ​ ​​​“រួម​ដៃ​​លុប​បំ​​បាត់​​អំ​​ពើ​ហិង្សា​​លើ​ស្រ្តី​​និង​​កុមារី​”។ ​ទាក់​ទាញ​​​បាន​​​សិស្ស​ ​និស្សិត​នៃ​​សាកល​​វិទ្យា​ល័យ​​ត្រា​វិញ​​ និង​​​បណ្ដា​សាលា​​​អនុវិទ្យា​ល័យ​ចំ​នួន​​ជាង​​​២៥​០រូប។

ថ្លែង​កថា​​​នៅ​​​ក្នុង​​​ពិធី​​​​ ​លោក​​​ ង្វៀន​ ត្រុង​​ ហ្វាង​ ​ស​មា​​ជិក​​​បក្ស​​ខេត្ត​​ អ​​នុ​​​ប្រ​ធាន​​​គ​ណៈ​​​កម្មា​​ធិ​​ការ​ប្រ​​ជា​​ជន​​ខេត្ត​ បាន​អំពាវ​នាវ​ដល់​គ្រប់​អាជីវ​កម្ម​  គ្រប់​ជាន់​ថ្នាក់​ ​​អង្គការ​  ​បុគ្គល​និង​សង្គម​ទាំង​មូល​ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្តន៍​ល្អ​សកម្មភាព​​​សមភាព​យេន​ឌ័រ​  ​រួម​​គ្នា​​បញ្ចេញ​​សំ​​​ដី​រួម​​គ្នា​​សមភាព​​យេន​ឌ័រ​​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ជា​ពិសេស​ចំ​ពោះ​​ស្ត្រី​និងកុមារី។ ​

ចូល​​​រួម​ពិធី​​​ផ្សព្វ​​ផ្សាយ​​  ​មិត្ត​​ ​ដង​ ​​ថាញ់​​ ដុង​​ ​និស្សិត​​សាលា​​មហាវិទ្យា​​​ឱ​សថ​ B ​វគ្គ​​សិក្សា​​ឆ្នាំ​​២០១៦​​បាន​​អោយ​ដឹង​ថា៖ ​ការ​​ផ្សព្វ​​​ផ្សាយ​នេះ​​​បាន​​ជួយ​អោយ​​ខ្លួន​​យល់​​ច្បាស់​បន្ថែម​ទៀត​​​អំ​​ពី​បណ្ដា​គោល​ការណ៍​ស្តី​ពី​សម​ភាព​យេន​ឌ័រ​ ដើម្បី​មាន​វិធី​ការ​ពារ​សាច់​ញាត្តិ​ពី​វិ​សម​ភាព​យេន​ឌ័រ​ហើយ​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត​ចំ​ពោះ​ សាច់​ញាតិ​និង​មិត្តភ​ក្តិ​របស់​ខ្លួន​។

ខែ​​ធ្វើ​​សកម្ម​​ភាព​​ដើម្បី​​​សមភាព​​យេន​ឌ័រ​​និង​​​ទប់​​ស្កាត់​អំ​ពើ​ហិង្សា​​​លើ​​មូល​ដ្ឋាន​​យេន​ឌ័រ​​​ត្រូវ​​​បាន​​បង្កើត​​ឡើង​​ដោយ​​​បំ​​ណងប្រ​​មូល​​ផ្ដុំ​​​​ការចូល​​​​​រួម​​នៃ​​​បណ្ដា​​​ស្ថា​នប័នអង្គការ​​ ​ព្រម​​​ទាំង​​ប្រ​​ជា​ជន​​ទាំង​​អស់​​ជា​ពិសេស​​គឺ​​​បុរសភេទ​​​ដើម្បី​​លុប​​បំ​​បាត់​​​វិសមភាព​​​យេន​ឌ័រ​​​និង​​អំ​​ពើ​ហិង្សា​​ចំ​​ណោះ​​ស្ត្រី​និង​​​កុមារី។​

ប្អូន​​ ​ត្រឿង​​ ងុក​ យ្វី​​​ ខ្វា​​ ​​សិស្ស​​ថ្នាក់​ទី​​ 9​​ សាលាអនុវទ្យាល័យ​ ​លី​​ តឺ​​ ​ត្រុង​និយាយ​ថា៖ ​​​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​​​អំ​​ពី​​សមភាព​​​យេន​ឌ័រ​​គឺ​​ពិត​ជា​សំ​ខាន់​​ណាស់​​​ដើម្បី​​​ជួយ​​ដល់​​​ស្រ្តី​​និង​​កុមារី​​ទាំង​អស់​ក្នុង​​​សមភាព​យេន​ឌ័រ​ ។ ​​ទន្ទឹម​នឹង​​នោះ​​​​​មិត្ត​​ក៏​​បាន​​​សន្យា​​​​​ថា​​​នឹង​​​ក្លាយ​​ជា​​អ្នក​​ផ្សព្វ​​ផ្សាយមួយ​​ក្នុង​​​សកម្មភាព​​​​​សមភាព​​យេន​ឌ័រ​។

សុខ ខើយ

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​ល័យ​​ត្រា​វិញ​ចូល​​រួម​សកម្មភាព​ដើម្បី​សម​ភាព​យេន​ឌ័រ​និង​ទប់​ស្កាត់​អំពើ​ហិង្សា​ផ្អែក​លើ​មូលដ្ឋាន​យេន​ឌ័ឆ្នាំ ២០១៧