សាកលវិទ្យាល័យត្រាវិញ៖ បើកប្រកួតកីឡាអំណរទិវាគ្រូបង្រៀន ២០ វិច្ឆិកា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 17 វិច្ឆិកា 2017
- ចុចដង៖ 542
ថ្ងៃទី ១១ វិច្ឆិកា ២០១៧ នៅកីឡាដ្ឋានសាកលវិទ្យាល័យត្រាវិញ សហជីពមូលដ្ឋានបានបើកប្រកួតកីឡាសម្រាប់គ្រូបង្រៀនអំណរទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា។
មានប្រសាសន៍ បើកកម្មវិធី លោក ឌាំង យ៉េប មីញ តឹង អនុប្រធានសហជីពមូលដ្ឋានសាកលវិទ្យាល័យត្រាវិញឱ្យដឹងថា៖ ពិធីប្រកួតកីឡាបានរៀបចំឡើងនាឱកាសទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា ដើម្បីបង្កើតឡើងនូវសមិទ្ធិផលថ្មីៗចូលរួមអប់អរសារទរទិវាព្រឹត្តិការណ៍ដ៏មហោឡារិកនេះ ក៏បង្កើតបានទីលានដោះដូរ លត់ដំរាងកាយកីឡាស្វែងរកនូវកីឡាករដើម្បីចូលរួមសម័យប្រកួតកីឡានៅថ្នាក់ខេត្ត។
ពិធីប្រកួតកីឡាឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៩ វិច្ឆិកា រួមមានមុខវិជ្ជាប្រកួត ៥ បានទាក់ទាញដល់អ្នកចូលរួមពីសមាជិកនៅបណ្តាសហជីពមូលដ្ឋាន និងលោកគ្រូអ្នកគ្រូនៅបណ្តាការិយាល័យ មជ្ឈមណ្ឌល។
លោក ចូវ វ៉ាន់ ង៉្វានសមាជិកសហជីពមូលដ្ឋានប្តេជ្ញាចិត្តនឹងចូលរួមប្រកួតប្រណាំងអស់ពីសមត្ថភាពដោយស្មារតីរីករាយសាមគ្គី ដោះដូរ និងលើកកម្ពស់សុខភាព។
ហ្វិញ សាង