សាកលវិទ្យាល័យត្រាវិញ៖ បើក​ប្រ​កួត​កីឡា​អំណរ​ទិវា​គ្រូ​បង្រៀន​ ២០ វិច្ឆិកា

ថ្ងៃទី ១១ វិច្ឆិកា ២០១៧ នៅ​កីឡា​ដ្ឋាន​សាកលវិទ្យាល័យ​ត្រាវិញ សហជីព​មូល​ដ្ឋាន​បាន​បើក​ប្រកួត​កីឡា​សម្រាប់​គ្រូ​បង្រៀន​អំណរ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម ២០ វិច្ឆិកា។

viet-da

មាន​ប្រ​សាសន៍ បើក​កម្មវិធី លោក​ ឌាំង​ យ៉េប មីញ តឹង អនុ​ប្រធាន​សហជីព​មូល​ដ្ឋាន​សាកលវិទ្យាល័យ​ត្រា​វិញ​ឱ្យ​ដឹង​ថា៖ ពិធី​ប្រ​កួត​កីឡា​បាន​រៀប​ចំ​ឡើង​នា​ឱកាស​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​​ ២០ វិច្ឆិកា​ ដើម្បី​បង្កើតឡើង​នូវ​​សមិទ្ធិផល​​ថ្មីៗ​ចូ​ល​រួម​អប់​អរសារទរ​​ទិវា​ព្រឹត្តិការណ៍​ដ៏​មហោឡារិកនេះ ក៏​បង្កើត​បាន​ទីលានដោះ​ដូរ​ លត់​ដំ​រាង​​​កាយ​​កីឡា​​ស្វែង​រក​នូវ​កីឡា​ករ​ដើម្បី​ចូល​រួម​សម័យ​ប្រ​កួត​កីឡា​​នៅ​ថ្នាក់​ខេត្ត។

ពិធី​ប្រកួត​កីឡា​ឆ្នាំ​នេះ ចាប់​ផ្តើម​ពីថ្ងៃទី ១១ ដល់​ថ្ងៃទី ​១៩ វិច្ឆិកា រួម​មាន​មុខវិជ្ជា​ប្រ​កួត​ ៥ បាន​​ទាក់​ទាញ​ដល់​អ្នក​ចូល​រួម​ពី​សមាជិក​នៅ​បណ្តា​សហជីព​មូល​ដ្ឋាន​ និង​លោក​គ្រូ​អ្នក​គ្រូ​នៅ​បណ្តា​ការិយាល័យ មជ្ឈមណ្ឌល។

លោក​ ចូវ វ៉ាន់ ង៉្វាន​សមាជិក​សហជីព​មូលដ្ឋាន​ប្តេជ្ញាចិត្ត​នឹង​ចូល​រួម​ប្រ​កួត​ប្រ​ណាំង​អស់​ពី​សមត្ថភាព​ដោយ​ស្មារតី​រីក​រាយសាមគ្គី​ ​​ដោះ​ដូរ និង​លើក​កម្ពស់​សុខភាព​​។

hoi-thao

 

ហ្វិញ សាង