និស្សិតកម្ពុជាទទួលអាហាររូបករណ៍ពីសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្តត្រាវិញ

ថ្ងៃទី១៣ វិច្ឆិកា ២០១៧ លោក គីម ហុង យ៉ាញ់ អនុប្រធានប្រចាំសមាគមមិត្តភាពវៀតណាម - កម្ពុជា​ខេត្តត្រាវិញព្រម​ទាំង​សម្ព័ន្ធបេសកកម្មមាន​​វត្តមាននិងជូនអាហារូបករណ៍ចំនួន១៥ចំណែកដល់​និស្សិតកម្ពុជា​ដែល​កំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញនាខួបអនុស្សាវរីយ៍៥០ឆ្នាំថ្ងៃបង្កើតទំនាក់ទំនងការបរទេស​ វៀតណាម - កម្ពុជា។ លោក ត្រឹង វ៉ាំង ត្រុង សាកលវិទ្យាធិការរងអញ្ជើញចូលរួម ។

Hoi-HN-Viet-Nam-CPC

នៅកិច្ចប្រជុំ លោក គីម ហុង យ៉ាញ់ អនុប្រធានប្រចាំសមាគមមិត្តភាព វៀតណាម - កម្ពុជា ខេត្តត្រាវិញ​ថ្លែងថា វៀតណាម - កម្ពុជា ជា​ប្រទេសជិតខាងនិង​មាន​ខឿន​វប្បធម៌ស្រដៀង​គ្នា។ ៥០ឆ្នាំកន្លងទៅ ប្រទេសទាំង២​បានបង្កើតទំនាក់ទំនងការបរទេស បណ្តាជំនាន់មេដឹកនាំនិងប្រជាជនរបស់ប្រទេសទាំង២បានរួមដំណើរ គាំទ្រនិងជួយគ្នាទៅវិញទៅមកក្នុង​ការតស៊ូដើម្បីទទួលបានឯករាជ្យ​ ក៏ដូចជាសាងសង់និងអភិវឌ្ឍន៍ប្រទេសជាតិ។ ភាពសាមគ្គី មិត្តភាពប្រពៃណីនោះបាន​ក្លាយ​ជាទ្រពសម្បត្តិ​ដ៏មានតម្លៃនិងភាពជ្រះថ្លានៃប្រទេសទាំងពីរ។

នាឱកាសនេះ សមាគមមិត្តភាព វៀតណាម - កម្ពុជាខេត្តត្រាវិញ ជូនអាហាររូបករណ៍១៥ចំណែកមានតម្លៃសរុប១៥លានដុងឲ្យនិស្សិតកម្ពុជា ដែល​កំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ។ ជាមួយបំណងថា កាត់​បន្ថយ​បាន​ភាព​កង្វះ​ខាត់​របស់​និស្សិត ព្យាយាម​តស៊ូសិក្សាឲ្យមានលទ្ធផលល្អ តាមក្តីរំពឹងរបស់ថ្នាក់​ដឹកនាំសមាគម គណៈកម្មការ​សាលា​និងឱពុកម្តាយ។

ប្អូន នុត​ ផេង និស្សិតកម្ពុជាឆ្នាំទី៣ មុខជំនាញថែទាំសុខភាពមានប្រសាសន៍ដោយក្តីរីករាយថា “ប្អូនៗជានិស្សិតដែលសិក្សាឆ្ងាយពីផ្ទះ ស្ថានភាព​និងលក្ខណៈផ្សេងៗគ្នា ប៉ុន្តែប្អូនៗមាន​ក្តីស្រមៃតែមួយគឺបានសិក្សា លត់​ដំ​បំ​ណិន​​និង​មានការយល់ដឹង។ ពួកប្អូន​សូមអរគុណ​យ៉ាងជ្រាវជ្រៅនូវការយកចិត្តទុកដាក់​របស់​សមាគមមិត្តភាពវៀតណាម​ - កម្ពុជាខេត្តត្រាវិញនិងសាកលវិទ្យាល័យត្រាវិញតែងផ្តល់ឱកាស ជំនួយអស់ពីចិត្តនិងទាន់​ពេលដល់​និស្សិតបរទេសដែលមានស្ថានភាពក្រលំបាក”។

លោក ត្រឹង វ៉ាំង ត្រុង សាកលវិទ្យាធិការរងថ្លៃងអរគុណ​ដល់​គណៈដឹកនាំ សមាគមមិត្តភាព វៀតណាំម កម្ពុជាខេត្តត្រាវិញនិង​សម្ព័ន្ធបេសកកម្មបានយកចិត្តទុកដាក់ សួរសុខទុក្ខនិងជូន​អាហាររូបករណ៍​ដ៏មានតម្លៃដល់និស្សិតបរទេសមានកម្លាំងចិត្តសិក្សានិងដោះស្រាយបញ្ហាក្នុងការរស់នៅ។ សាកលវិទ្យាធិការរងសង្ឃឹមនឹងទទួលបាន​ការយកចិត្តទុកដាក់របស់ថ្នាក់​ដឹក​នាំ​សមាគមនិងបណ្តាអង្គភាព ស្ថាប័ននានា​ របស់ខេត្តជាបន្តទៀត ព្រមជាមួយនឹងសាលាអនុវត្ត​ជោគ​ជ័យ​ក្នុង​ភារកិច្ចនយោបាយ។

ដា​ វិ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតកម្ពុជាទទួលអាហាររូបករណ៍ពីសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្តត្រាវិញ