វគ្គ​​ផ្ដាច់​​ព្រ័ត្រ​​ពិធី​​​ប្រកួត​​​​គំនិតនៃការចាប់ផ្តើមអាជីវកម្មរបស់​​​និស្សិត​លើក​ទី​​១​- ឆ្នាំ​ ២០១៧​

​​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​​​២០១៧​ ​ពិធី​​​​ប្រកួត​​​​គំ​និត​នៃការ​ចាប់​ផ្តើម​អា​ជីវ​កម្ម​​របស់​​អតីតនិស្សិត​ ​និស្សិត​បាន​​រៀប​​ចំ​​ឡើ​ង​​នៅ​​ មហា​សាល​ ​E21.105​​នៃ​សាកលវិទ្យា​​ល័យ​​ត្រា​វិញ​។ ​គំនិតនៃការចាប់ផ្តើមអាជីវកម្មចំ​​នួន​​០៨​​ ​​បានគណៈ​មេ​ប្រ​យោគ​​​វាយ​តម្លៃ​ខ្ពស់។​ ​

anh-luu-niem

លោកង្វៀន ​​វ៉ាន់​​​ ​វូ​​ អាន​ ​នាយក​​មជ្ឈ​មណ្ឌល​​​ជំ​នួយ​ការ​យុវ​ជន​​ផ្តើម​អាជីវកម្ម​នៃ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​មានប្រសាសន៍ថា:​​ ​​​ក្រោយ​​​រយៈ​​ពេល​៤​​ខែ​​ផ្សព្វ​​​ផ្សាយ​​និង​​​ចលនា​​អំ​​ពី​​ពិធី​​​ប្រកួត​​​​គំនិតនៃការចាប់ផ្តើមអាជីវកម្មរបស់​​​និស្សិត​លើក​ទី​​១​- ឆ្នាំ​ ២០១៧​ ​​គណៈ​​កម្មការ​​​​ទទួល​បាន​​​​គំ​និតគម្រោង​ចង​ក្រងចំ​នួន ៤០ ​​ដែល​​មក​​ចុះ​​​ឈ្មោះ​​ចូល​រួម។ ​ក្រោយ​​ពេល​​​​ជម្រុះនៅ​​​​​វគ្គ​​ដំ​បូង​​​  ​គណៈកម្មការ​​​​​​​បាន​ជ្រើស​​​រើស​​យក​​គម្រោង​ ០៨ ដើម្បី​​ឈាន​​ចូល​​វគ្គ​​​ផ្ដាច់​​​ព្រ័ត្រ​​​​។​​

​អ្នក​និពន្ធ​លោក​ង្វៀន​ ​​ហៀន ដាត ​​ជា​មួយ​គម្រោង​​ ​"ហាង​​កា​​ហ្វេ​​គួប​​ផ្សំ​​​ជា​​មួយ​​ទេសចរណ៍​ម្ហូប​​អាហារ​​​ប្រ​​ពៃ​​ណី​ ​វប្បធម៌​​ខ្មែរ​ណាម​បូ​"​ត្រូវ​​បាន​ក្រុម​ប្រឹក្សា​​​វាយ​តម្លៃ​​​​​ខ្ពស់​​​និង​​​បានជាប់ចំ​​ណាត់​​ថ្នាក់​​លេខ​​ ១។

លេខ​២​​បាន​​ទៅ​​លើ​អ្នក​​និពន្ធ​ ​ថាច់​ ហ្វិញ​ ថឿន​ ​និង​ ងោ​ ហ្វាង​​ ផុក​ ជា​មួយ​នឹង​​គម្រោង​ “ផលិត​ផល​​សិប្បកម្ម​ប្រ​ពៃ​​ណី​​ខ្មែរ​​ផ្សារ​​ភ្ជាប់​​ជា​មួយ​​អភិវឌ្ឍន៍​​ផលិតផល​​កាដូ​​អនុស្សាវរីយ៍​​ខេត្ត​ត្រា​វិញ”។ ​លេខ​​៣​គឺគម្រោង​ ​​“គំ​រូ​​ចិញ្ចឹម​​មាន់​បួស”​របស់​​អ្នក​និពន្ធ​ ​ឡេ​ ​តឹន​ ​ផាត់​។

លោក​បណ្ឌិត​ ​​ផាម​ គឹម​ ឡុង​ ​ប្រ​ធាន​ការិយាល័យ​​វិទ្យា​សាស្ត្រ​​និង​​បច្ចេក​វិទ្យា​​​ ​ប្រ​​ធាន​​មេ​​ប្រ​​យោគ​​វាយ​​តម្លៃ​​យ៉ាង​​​ខ្ពស់​​ចំ​​ពោះ​​គំ​​និត​​​នៃ​ការ​​​ចាប់​ផ្ដើម​​អាជីវកម្ម​របស់​​​​និស្សិត​​​​​គ្រប់​​រូប​។​ ​លោក​​​ថ្លែង​ថា​ ​​​​​បណ្ដា​​គម្រោង​​ដែល​​បាន​​​ក្រុម​​ប្រឹក្សា​​​វាយ​​តម្លៃ​​ល្អ​​​​ ​អាចអនុវត្តន៍​​​ទៅ​​បាន​​ ​​គណៈកម្មការ​​​នឹង​​ប្រឹក្សា​​​អោយ​​​យោបល់​​ឧបត្ថម្ភ​​ថវិកាដើម្បី​​បន្ត​​គម្រោង​​ទៅ​ដំ​​ណាក់​​កាល​​​​បន្ត​។

ពិ​ធីប្រ​​ឡង​​​​បាន​​​ប​ញ្ញាក់​​​នូវ​​​​សេច​​ក្ដី​​ពេញ​​ចិត្ត​ស្រាវ​​ជ្រាវ​​វិទ្យា​សាស្រ្ត​​ ​​​  បង្កើត​​ទី​​លាន​​​​ថ្មី​​​សម្រាប់​និស្សិត​​ក្នុង​​​ការ​​​បញ្ចេញ​​សមត្ថភាព​​​ច្នៃ​​ប្រ​ឌិត​ ​​ព្រម​ទាំងអនុវត្តន៍​​បណ្ដា​​គំ​​និត​​នៃ​ការ​ចាប់​​ផ្ដើម​​អាជីវ​កម្ម​​ ​​ត្រៀម​​​សម្រាប់​​ការ​​​​បង្កើត​​អាជីព​​ក្រោយ​​​ពេលបញ្ចប់​ការ​សិក្សា។

ban-giam-khao

សុខ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វគ្គ​​ផ្ដាច់​​ព្រ័ត្រ​​ពិធី​​​ប្រកួត​​​​គំនិតនៃការចាប់ផ្តើមអាជីវកម្មរបស់​​​និស្សិត​លើក​ទី​​១​- ឆ្នាំ​ ២០១៧​