ចុះ​កិច្ច​ព្រម​ព្រៀង​​រវាង​មហាវិទ្យាល័យ​កសិកម្ម​-​ជលវប្បកម្ម​ជា​មួយ​នឹង​មហាវិទ្យាល័យ​ចញ្ចឹម​សត្វ​នៃ​សាកលវិទ្យាល័យ​ Gadjah Mada, Indonesia

កាល​ពី​ដើម​ខែ វិច្ឆិកា ២០១៧ នៅ​​សាកលវិទ្យាល័យ​ Gadjah Mada, Indonesia (UGM) លោក បណ្ឌិត ឡឹម ថាយ ហុង ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​កសិកម្ម-ជលវប្បកម្ម​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ព្រម​ជា​មួយ​សាស្ត្រាចារ្យ​បណ្ឌិត Ali Agus ព្រឹទ្ធបុរស​មហាវិទ្យាល័យចញ្ចឹម​សត្វ​ UGM បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​បណ្តុះ​បណ្តាល​មាន​វត្ត​មាន​របស់ សាស្ត្រាចារ្យ​ Panut Mulyono សាកលវិទ្យាល័យ​ UGM។

tien-si-Lam-Thai-Hung-tvu

ដំណើរ​ទស្សនកិច្ច​នេះ លោក​បណ្ឌិត​ ឡឹម ថាយ ហុង​ មាន​កិច្ច​ជួប​សំ​ណេះ​សំណាល​ជា​មួយ​មហាវិទ្យាល័យ​ចញ្ចឹម​សត្វ​របស់ UGM។ លទ្ធផលគឺ​​ភាគី​ទាំង​ពិរ​បាន​ឯក​ភាព​គ្នា​ចុះ​កិច្ច​ព្រម​ព្រៀង​​លើ​វិស័យ​ដោះ​ដូរ​និស្សិត សាស្ត្រាចារ្យ កិច្ច​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ចែក​រំ​លែកពត៌មាន​ដែល​ភាគីទាំង​ពីរ​មាន​លទ្ធភាព។

ទន្ទឹម​នឹង​នោះ លោក​បណ្ឌិត ឡឹម ថាយ ហុង ក៏​បាន​ចូល​រួម​ខួប​អនុស្សាវរីយ៍​បង្កើត​មហាវិទ្យាល័យ​ចញ្ចឹម​សត្វ​របស់ UGM និង​ទស្សនា​នូវ​កសិដ្ឋាន​ កន្លែង​ផលិត​ ពាណិជ្ជកម្ម​នូវ​ផលិតផល​នានា​របស់ UGM ដោយ​និស្សិត​គ្រប់​គ្រង​ផ្ទាល់។

សាស្ត្រាចារ្យ បណ្ឌិត Ali Agus បាន​ពត៌មាន​ដល់​ បណ្ឌិត ឡឹម ថាយ ហុង ក្នុង​ទី​ប្រ​ជុំ​ខែ សីហា ២០១៨ របស់​ប្រព័ន្ធបណ្តុះ​បណ្តាល​មុខ​ជំ​នាញ​ចញ្ចឹម​សត្វ​នៃ​បណ្តា​ប្រ​ទេស​អាស៊ី​អាគ្នេហ៍ បណ្តា​សមាជិក​នឹង​ទទួល​សមាជិក​ថ្មី​គឺ​សាកលវិទ្យាល័យ​ត្រាវិញ។

ឱកាស​នេះ​  ក្រៅ​ពី​ចូល​រួម​ខួប​អនុស្សាវរីយ៍​ថ្ងៃបង្កើត​មហាវិទ្យាល័យ​ចញ្ចឹម​សត្វ​ របស់ UGM លោក​បណ្ឌិត ឡឹម​ ថាយ ហុង បាន​ពិភាក្សាជាមួយ​ សាស្ត្រាចារ្យ បណ្ឌិត Aera Jang ប្រធាន​ទទួល​បន្ទុក​ផ្នែក​ចញ្ចឹម​សត្វ​ នៃ​សាកលវិទ្យាល័យ​ជាតិ​ Kangwon ប្រ​ទេស​កូរេខាង​ត្បូង ជំហានមុនដំបូង​បាន​ឯក​ភាព​នឹង​សហការ​បណ្តុះ​បណ្តាល ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​ដោះ​ដូរ​និស្សិត បន្ត​ពិភាក្សា​ពិស្តារតាម​ អីម៉ែវ និង​បំ​រុង​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ឆ្នាំ ២០១៨។

ហ្វិញ សាង