និស្សិតសាកលវិទ្យាល័យត្រាវិញរីករាយជាមួយសូរសំនៀងដឹងគុណទិវាគ្រូបង្រៀនវៀតណាម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 វិច្ឆិកា 2017
- ចុចដង៖ 649
រាត្រី ថ្ងៃទី១៩ វិច្ឆិកា និស្សិតជាង៥០០រូបបានប្រមូលផ្តុំមកសាលប្រជុំD5ទីស្នាក់ការកណ្តាលនៃសាកលវិទ្យាល័យត្រាវិញដើម្បីចូលរួមកម្មពិធីសម្តែងសិល្បៈ អបអរសាទរខួបអនុស្សាវរីយ៍ ៣៥ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា។ សាស្ត្រាចារ្យបណ្ឌិតផាម ទៀក ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានអញ្ជើញចូលរួម។
ថ្លែងនៅអង្គកម្មពិធី លោកគ្រូ ត្រឹង វ៉ាន់ ទ្រុងសាកលវិទ្យាធិការរង បានផ្ញើសារជូនពរដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទូទាំងសាលានាថ្ងៃទិវាគ្រូបង្រៀនវៀតណាម។ លោកបានស្ងើចសរសើរ លទ្ធផលទទួលបានរបស់សម្ព័ន្ធយុវជនក្នុងបណ្តាខ្សែសកម្មភាពអំណរទិវាគ្រូបង្រៀនវៀតណាមនៅឆ្នាំនេះ។
សាកលវិទ្យាធិការរងរំពឹងថា ក្នុងពេលវេលាខាងមុខ បណ្តានិស្សិត អង្គភាពនៅតែបន្តរួមចំណែកអភិវឌ្ឍន៍ចលនាសម្ព័ន្ធយុវជន សមាគមនិស្សិតបានអភិវឌ្ឍន៍ថែមទៀត។
លោកគ្រូ ង្វៀន វ៉ាន់ វ៉ូ អាន អនុលេខាធិការនៃសម្ព័ន្ធយុវជននិងជានាយកនៃមជ្ឈមណ្ឌលជំនួយយុវជនផ្តើមអជីវកម្មឲ្យដឹងថា៖ សម័យប្រឡងចម្រៀង និងប្រកួតបាល់ទាត់ឆ្នាំនេះបានរៀបចំឡើងពីថ្ងៃទី៤ដល់ថ្ងៃទី១១ វិច្ឆិកា មានការចូលរួមរបស់និស្សិតជាង១០០០រូបជាមួយនឹងឈុតសម្តែងជាង២០០ឈុត មកពីបណ្តាអង្គភាពប្រចាំសាលាមានគ្រប់ប្រភេទដូច៖ ចម្រៀង របាំ រាំក្បាច់សម័យ ច្រៀងបទចម្រៀនជាតិ។
គណៈរៀបចំសម័យប្រឡងបានជួនវង្វាន់លេខ១ចំនួន៦ចំណែកលេខ២ចំនួន៦ចំណែក និងលើកទឹកចិត្តចំនួន៦ចំណែក ម្យ៉ាងវិញទៀតជូនសមូហភាព ៨ អង្គភាព និងឯកជន២រូប លើវិស័យកីឡាបាល់ទាត់។ ក្រៅពីនោះបណ្តាអង្គភាពប្រចាំបានរៀបចំសកម្មភាពជាច្រើនទៀតនៅអង្គភាពដើម្បីបង្កើតភាពសប្បាយឲ្យនិស្សិតទូទាំងសាលា។
តាមការវាយតម្លៃរបស់គណៈរៀបចំ ឆ្នាំនេះបណ្តាឈុតសម្តែងដែលបានចូលរួមមានច្រើនប្រភេទ បានជ្រើសរើសអត្ថន័យ សម្លៀកបំពាក់ ឧបករណ៍សម្តែង និងបង្ហាត់យ៉ាងត្រឹមត្រូវ។ រាល់ឈុតសម្តែងតែងបានគាំទ្រអស់ពីចិត្ត។ រាត្រីសម្តែងបានក្លាយជារាត្រីសម័យប្រជុំដ៏មានន័យ បង្កើតបរិយាកាសប្រកួតប្រឆែងយ៉ាងសប្បាយរីករាយ សម្រាប់និស្សិតគ្រប់រូប។
មិត្ត ង្វៀន ង៉ុក ដាង និស្សិតមហាវិទ្យាល័យបសុពេទ្យ ឆ្នាំ២០១៧ចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ពីព្រោះនេះជាលើកដំបូងដែលខ្ញុំចូលរួមកម្មពិធីសិល្បៈអបអរសាទរទិវាគ្រូបង្រៀនវៀតណាមនៅសាកលវិទ្យាល័យត្រាវិញ។ មានឈុតសម្តែងជាច្រើនរបស់បងៗនិស្សិតដ៏ពិសេសនិងមិនខ្វះភាពចាប់អារម្មណ៍និងរំភើប។”
ឱកាសនេះ វិទ្យាស្ថាននាវាចរណ៍នៃសាកលវិទ្យាល័យ Memorial of Newfoundland បានជូនអាហាររូបករណ៍៥ចំណែក មានតម្លៃសរុប២០០CAD។ សាស្ត្រាចារ្យ វ៉័រ វ៉ាំង ត្រឿង និង អង្គការ Foundation De la Chenelière បានជូនអាហាររូបករណ៍៨ចំណែក ក្នុងមួយចំណែកៗ ចំនួនទឹកប្រាក់ ៣០០CAD ដល់និស្សិតដែលមានជីវភាពក្រីក្រតស៊ូក្នុងសិក្សា។
ដា វី