និស្សិតសាកលវិទ្យាល័យត្រាវិញរីក​រាយជា​មួយ​សូរ​សំនៀង​ដឹងគុណទិវាគ្រូបង្រៀន​វៀត​ណាម​

រាត្រី ថ្ងៃទី១៩ វិច្ឆិកា និស្សិតជាង៥០០រូបបាន​ប្រមូល​ផ្តុំ​មក​សាល​ប្រជុំD5ទីស្នាក់​ការ​កណ្តាលនៃ​សាកលវិទ្យាល័យត្រាវិញ​ដើម្បីចូលរួម​កម្មពិធីសម្តែងសិល្បៈ​ អបអរសាទរខួបអនុស្សាវរីយ៍​ ៣៥ឆ្នាំ​ទិវាគ្រូបង្រៀនវៀតណាម ២០ វិច្ឆិកា។ សាស្ត្រាចារ្យ​បណ្ឌិតផាម ទៀក ខាញ់  សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ​ត្រាវិញ​បានអញ្ជើញចូលរួម។

Vannghe20112017 002

ថ្លែង​នៅអង្គ​កម្មពិធី លោកគ្រូ ត្រឹង វ៉ាន់​ទ្រុងសាកលវិទ្យាធិការរង បានផ្ញើសារ​ជូន​ពរដល់​លោកគ្រូ​អ្នក​គ្រូ​និង​សិស្សានុសិស្សទូទាំង​សាលានា​ថ្ងៃ​ទិវាគ្រូបង្រៀនវៀតណាម។ លោក​បាន​ស្ងើច​​សរសើរ ​លទ្ធផល​ទទួលបានរបស់​សម្ព័ន្ធយុវជន​​ក្នុង​បណ្តា​ខ្សែសកម្មភាព​អំណរ​ទិវាគ្រូបង្រៀន​វៀតណាមនៅ​ឆ្នាំនេះ។

សាកលវិទ្យាធិការរងរំពឹងថា ក្នុង​ពេលវេលាខាងមុខ បណ្តានិស្សិត អង្គភាពនៅ​តែ​​បន្តរួមចំណែក​អភិវឌ្ឍន៍​ចលនាសម្ព័ន្ធយុវជន សមាគមនិស្សិត​បាន​អភិវឌ្ឍន៍ថែម​ទៀត។

លោកគ្រូ ង្វៀន វ៉ាន់ វ៉ូ អាន អនុលេខាធិការ​នៃ​សម្ព័ន្ធយុវជននិង​ជា​នាយកនៃ​មជ្ឈមណ្ឌលជំនួយយុវជនផ្តើមអជីវកម្មឲ្យដឹងថា៖ សម័យ​ប្រឡងចម្រៀង និង​ប្រកួតបាល់ទាត់ឆ្នាំនេះបាន​រៀបចំឡើង​ពីថ្ងៃទី៤ដល់ថ្ងៃទី១១ វិច្ឆិកា មានការចូលរួម​របស់និស្សិតជាង១០០០រូប​ជាមួយ​នឹងឈុតសម្តែងជាង២០០ឈុត មកពីបណ្តាអង្គភាពប្រចាំសាលាមានគ្រប់ប្រភេទដូច៖ ចម្រៀង របាំ រាំក្បាច់សម័យ ច្រៀងបទ​ចម្រៀន​ជាតិ។

គណៈរៀបចំសម័យប្រឡងបាន​ជួន​វង្វាន់លេខ១ចំនួន​៦ចំ​ណែកលេខ២ចំនួន៦ចំ​ណែក និង​លើកទឹកចិត្តចំនួន៦ចំ​ណែក ម្យ៉ាង​វិញ​ទៀតជូនសមូហភាព ៨ អង្គ​ភាព​ និង​ឯកជន២រូប លើ​វិស័យ​កីឡា​បាល់ទាត់។ ក្រៅ​ពីនោះ​បណ្តា​អង្គភាព​ប្រចាំ​បាន​រៀបចំ​សកម្មភាពជាច្រើនទៀតនៅអង្គភាព​ដើម្បី​បង្កើត​ភាព​សប្បាយ​ឲ្យនិស្សិត​ទូទាំងសាលា។​

តាមការ​វាយតម្លៃ​របស់គណៈរៀបចំ ឆ្នាំនេះបណ្តា​ឈុតសម្តែងដែលបានចូលរួមមាន​ច្រើនប្រភេទ បាន​ជ្រើសរើស​អត្ថន័យ សម្លៀកបំពាក់ ឧបករណ៍សម្តែង និង​បង្ហាត់​យ៉ាងត្រឹមត្រូវ។ រាល់​ឈុត​សម្តែង​តែង​បាន​គាំទ្រអស់ពីចិត្ត។ រាត្រី​សម្តែង​បាន​ក្លាយ​ជា​រាត្រី​សម័យ​ប្រជុំដ៏មានន័យ  បង្កើតបរិយាកាសប្រកួតប្រឆែង​យ៉ាងសប្បាយរីករាយ សម្រាប់​និស្សិត​គ្រប់រូប។

មិត្ត ង្វៀន ង៉ុក ដាង និស្សិត​មហាវិទ្យាល័យ​បសុពេទ្យ ឆ្នាំ២០១៧ចែករំលែកថា៖ “ខ្ញុំ​មាន​អារម្មណ៍សប្បាយ​រីករាយ​ ពីព្រោះ​នេះ​ជា​លើក​ដំបូងដែលខ្ញុំ​​ចូលរួម​កម្មពិធី​សិល្បៈអបអរសាទរទិវាគ្រូបង្រៀនវៀតណាមនៅសាកលវិទ្យាល័យត្រាវិញ។ មាន​ឈុត​សម្តែងជា​ច្រើន​របស់បងៗនិស្សិត​ដ៏​ពិសេស​និងមិន​ខ្វះ​ភាព​​ចាប់​អារម្មណ៍​និង​រំភើប។​​

ឱកាសនេះ វិទ្យាស្ថាននាវាចរណ៍នៃសាកលវិទ្យាល័យ Memorial of Newfoundland បានជូន​អាហាររូបករណ៍៥ចំណែក មានតម្លៃសរុប​២០០CAD។ សាស្ត្រាចារ្យ វ៉័រ វ៉ាំង ត្រឿង និង​ អង្គការ Foundation De la Chenelière បានជូនអាហាររូបករណ៍​៨ចំណែក​ ក្នុងមួយ​ចំណែកៗ ចំនួន​ទឹក​ប្រាក់​ ៣០០CAD ដល់និស្សិត​ដែល​មានជីវភាពក្រីក្រតស៊ូក្នុង​សិក្សា។

Vannghe20112017 013

Vannghe20112017 018

ដា​ វី 

tieng-quan-ca

Vannghe20112017 032

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញរីក​រាយជា​មួយ​សូរ​សំនៀង​ដឹងគុណទិវាគ្រូបង្រៀន​វៀត​ណាម​