សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ ​រំ​​លឹក​ខួប​​អនុស្សាវរីយ៍​​លើក​ទី​​៣៥​​​ ​ទិវា​​គ្រូបង្រៀន​​វៀត​ណាម​​

រសៀល​​​ថ្ងៃ​ទី​​​ ​​២០​ ខែ​វិច្ឆិកា ​គ្រូ​និង​​​សិស្ស​​នៃ​សាកលវិទ្យា​ល័យ​​ត្រា​វិញ​​​បាន​​​​រៀប​ចំ​​អង្គ​ជំ​នួប​រំ​​លឹក​ខួប​​អនុស្សាវរីយ៍​​លើក​ទី​​៣៥​​​ ​ទិវា​​គ្រូបង្រៀន​​វៀត​ណាម​​​​(​20/11/​198​2​ - 20/11/2017)​ ​យ៉ាង​ឱ​ឡារិក។​ ​អ្នក​​​ចូល​​​រួម​​​ជាង​​​​១៥០០​​រូប​​​​​បាន​​ស្ដាប់​​លិខិត​អប​អរ​សាទរ​របស់​ប្រ​ធាន​​គណៈ​​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​​ត្រា​វិញ​​ផ្ញើ​ជូន​​លោក​​​​គ្រូ​​ អ្នក​​​គ្រូវ​​​ព្រម​ទាំង​​​ប្អូន​​​ៗ​​និស្សិតទាំង​​អស់​​។

ba-me-Viet-Nam

​​​អង្គ​​ជំ​​នួបរីក​រាយ​ទទួល​​​ស្វាគមន៍​​​ថ្នាក់​​​ដឹក​​​នាំ ​​​ ​​​អតី​ត​​ថ្នាក់​​​​ដឹក​​​នាំ​​​​គណៈ​​កម្មាធិការ​​បក្ស​​ខេត្ត​  ​​​​ក្រុម​​ប្រឹក្សា​​ប្រ​ជា​ជន​ ​ ​គណៈ​កម្មាធិការ​ប្រ​ជា​ជន​​​ខេត្ត​​​ត្រា​វិញ​​ អ្នក​ម្តាយ​វៀត​ណាម​​វីរភាព​​​ ​បណ្ដា​​ថ្នាក់​​​ដឹក​​​នាំ​​មន្ទីរ​​ ​​​អង្គភាព​​ ​​សហ​គ្រាស​  ​​ដៃ​​​គូ​​ ​​អ្នក​​​​​ឯក​ទេស​​​ ​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​អន្តរជាតិ​ ​​អតីត​​និស្សិត​​ ​រួម​​​ជា​​មួយ​​បុគ្គលិក​​រាជការ​​​ទាំង​អស់​និង​​​និស្សិត​តំ​ណាង​សាកលវិទ្យាល័យជាង​៣០០រូប​។

ក្នុង​ការ​ថ្លែង​​សុន្ទរកថា​​​រំ​​លឹក​​​​ប្រ​ពៃ​​ណី​ទិវា​​​គ្រូ​​​បង្រៀន​​វៀត​ណាម​​​ ​​លោក​​​បណ្ឌិត​​ ​ផាម​ ទៀត ខាញ់​ ​​​សាកលវិទ្យា​​ធិការ​​​នៃ​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​​​បាន​​អោយ​​ដឹង​ថា៖ ​​​​សង្គម​​សព្វ​​​ថ្ងៃ​​នេះ​​មាន​​​​ការ​​​អភិវឌ្ឍ​​ឥត​ឈប់​ឈរ​​  ​បណ្ដា​​បុគ្គលិក​និង​​អង្គភាព​គ្រូ​បង្រៀន​​នៅ​​​​សាកល​វិទ្យា​ល័យ​មាន​​លក្ខណៈ​អំ​ណោយ​​ផល​​ និង​​​ឱកាស​សិក្សា​​​ដើម្បី​​​​​លើក​​​ម្ពស់​​ចំ​​ណេះ​​​ដឹង​​​​ព្រម​​​ទាំង​​ជំ​​នាញ​​វិជ្ជា​​ជីវៈ​​ផ្ទាល់​​ខ្លួន​។

ទន្ទឹម​​នឹង​​នោះ​​ ​​​​តម្រូវ​​ការ​​​​​សង្គម​​​​ទាម​​ទារ​​ធន​ធាន​​មនុស្ស​​មួយ​​​ថ្ងៃ​​កាន់​​​តែ​​​ខ្ពស់​​ឡើង។​ ​​ដូច្នេះ​​​ ​ភារកិច្ច​ររបស់​​​គ្រូ​បង្រៀន​សាកល​វិទ្យ​ល័យ​​​កាន់​​តែ​​​ធ្ងន់​ទៅ​។ ​​គ្រូ​​បង្រៀន​​ក្នុង​​​សង្គម​​បច្ចុប្បន្ន​​នេះមិន​​​ត្រឹម​​​តែ​​ពូ​​កែ​​​អំ​ពី​​ជំ​​នាញ​​ផ្ទាល់​​ខ្លួន​​នោះ​​ទេ​ តែ​​ត្រូវ​​​មានឆន្ទៈ​ ​ ​ក្លា​ហាន​​ឆ្លង​​ផុត​​​​រាល់​​​ភាព​​​​អវិជ្ជមាន​​ ការ​​ល្បួង​​​ក្នុង​​ជីវិត​​​ប្រ​ចាំ​​ថ្ងៃ​ ​ត្រូវ​ការ​​ថាមវន្ត​​ នៅ​ក្នុង​វិជ្ជា​ជីវៈ​ ​ដើម្បី​​សិស្ស​និស្សិត​មាន​នូវ​ឱកាស​​​រៀន​សូត្រ​​ព្រម​​ទាំង​​​ទទួល​​សេច​ក្ដី​​គោ​រព​​ ...​

ក្នុង​​ពេល​​បច្ចុប្បន្ន​​ ​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​កំ​​ពុង​​ឈាន​​ចូល​​តំ​ណាក់​កាល​​​ថ្មី​ - ​សាលា​​ត្រូវ​​បាន​​នាយក​​​រដ្ឋ​មន្ត្រី​ប្រ​​គាល់​​​​​ផ្ដាច់​​សិទ្ធ​ក្នុង​​​ការ​​​អនុវត្ត​។ ទន្ទឹម​​​នឹង​​​​ឱ​កាស​​ជា​ច្រើន​​​នោះ​​​​សាកលវិទ្យា​​​ល័យ​​​ត្រា​​វិញ​​​ក៏​​ត្រូវ​​ជួប​​បញ្ហា​​លំ​​​បាក​​ជា​​​​ច្រើន​​​ដែរ។​ ​​នា​​ឱកាស​​នេះ​​ ​​ថ្នាក់​​​ដឹក​​នាំ​​សាលា​​សង្ឃឹម​​ថា​​​​គ្រូ​​បង្រៀន​​ទាំង​​​អស់​នឹង​​​យល់​ច្បាស់​​​ពី​តួនាទីហើយ​​​​រួម​​​ដៃ​​​​​ចែក​​រំ​លែក​​​ជា​​​មួយថ្នាក់​​ដឹក​​នាំ​សាលា​​​​ដើម្បី​​បោះ​​​ជំ​​​ហាន​​​​ឈាន​​​ទៅ​​កាន់​តំ​​ណាក់​កាល​​​អភិវឌ្ឍន៍​​ថ្មី​​ទៀត។

សាកល​វិទ្យា​ធិការ​​សង្ឃឹម​​ថា​​​ថ្នាក់​ដឹក​នាំ​​នៃ​​​មហាវិទ្យា​ល័យ​​​​ទាំង​អស់​​ត្រូវ​​​​កែ​​លម្អ​​ឡើង​ទាំង​ពី​អង្គ​​ភាព​​​គ្រូ​​​បង្រៀន​​ ​គ្រប់​​គ្រង​​ល្អ​បណ្ដា​​ថ្នាក់​​បណ្ដុះ​​បណ្ដា​​នៅ​​​​មហា​វិ​ទ្យា​​ល័យ​; ចូល​​រួម​ចុះ​​​ឈ្មោះ​​និង​​​ពិនិត្យ​​គុណ​ភាព​​​​នៃ​​ការ​​បណ្ដុះ​​បណ្ដាល​​  ​​ស្រាវ​​​ជ្រាវ​​ត្រួត​​​ពិនិត្យ​និង​លើក​ឡើង​នៅ​​មុខ​​វិជ្ជា​ណា​​ដែល​​សម​​ស្រប់​ទៅ​​​នឹង​​តម្រូវ​​​ការ​​​របស់​​​សង្គម​​​ហើយ​ស្រប​ទៅ​នឹង​លក្ខណៈ​​ជាក់​​ស្ដែង​​​នៃ​​​​សាលា​ផង​​ដែរ។

បណ្ដា​​អង្គភាព​​ត្រូវ​​កែ​​លម្អ​​របៀប​​ធ្វើ​ការ​​ ​​ ត្រូវ​​ធ្វើ​ការតាម​​​វិទ្យា​សាស្ត្រ​និង​​​ប្រ​សិទ្ធ​ភាព​​ជាងនេះ​។​ ​ ​សហការ​​​យ៉ាង​ជិត​​ស្និទ្ធ​ជា​​មួយ​​​បណ្ដា​​មហា​វិទ្យា​ល័យ​​ ​​អង្គភាព​​ចំ​​ណុះ​និង​​​ផ្ដល់​យោ​បល់​​​​​ប្រឹក្សា​​​ឆាប់​រហ័ស​​ទៅ​កាន់​​​ថ្នាក់​ដឹក​នាំ​​សាលា​​ដើម្បី​អនុវត្ត​​​ន៍​ល្អ​​ប្រ​​ព័ន្ធ​​បណ្ដុះ​​បណ្ដាល​​និង​​ធានា​​គុណ​​ភាពសិក្សា​។​

រាល់​​​គ្រូ​បង្រៀន​​ ​​បុគ្គលិក​រាជការ​ ​​​ ​និយោជិត​​ទាំង​អស់​​ត្រូវ​​​អនុវត្តន៍​​ល្អ​​​​ភារកិច្ច​និង​​​តួនាទី​​​របស់​​ខ្លួន​​ ​​ ​ជំ​​នួយ​​​​ការ​និស្សិត​​​ក្នុង​​​ការ​​សិក្សា​​​យ៉ាង​​​សកម្ម​ ​​ចូល​​រួម​​ការ​​ស្រាវ​​ជ្រាវ​​វិទ្យា​​​សាស្ត្រ​​ ​​​បម្រើ​​ការ​​អោយ​​និស្សិត​​​ ​សិក្ខា​កម្ម​អស់​​ពី​ចិត្ត​​....​ ​តាម​​​សាកល​វិទ្យា​ធិ​ការ​​ ​គ្រប់​​ផ្នែក​​​គ្រាប់​​អង្គ​​ភាព​​សុទ្ធ​​តែ​​មាន​​សារៈ​សំ​​ខាន់​ក្នុង​​​ការ​​​​ជំ​​នួយ​​បង្កើត​​រូប​​​ភាព​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ជិត​​​ស្និទ្ធ​​ ​អរិយធម៌​ ​ស្រស់​ -ស្អាត​ -ល្អ​។

ថ្នាក់​ដឹក​នាំ​ក៏​បាន​ថ្លែង​អំ​ណរ​គុណ​និង​​កត់​សំ​គាល់​ចំ​ពោះ​ការ​ខិត​ខំប្រឹង​ប្រែង​​ ​ការ​លះ​បង់​របស់​កម្មា​ភិ​បាល​ ​បុគ្គលិក​ ​និង​គ្រូ​បង្រៀន​បាន​រួម​ចំណែក​ជា​វិជ្ជមាន​ដល់​សាកលវិទ្យាល័យ​​ក្នុង​​រយៈ​​​ពេល​កន្លង​មក​។​

ថ្លែង​កថា​ក្នុង​អង្គ​​ជំ​​នួប​​ ​បណ្ឌិត​ ​​​ង្វៀន​​ វ៉ាន់​​ ​ង្វៀន​ ​នា​យកនៃ​​វិទ្យា​ស្ថាន​អភិវឌ្ឍន៍​ធន​ធានមនុស្ស ចំណុះសាកល​វិទ្យា​ល័យ​ត្រាវិញ​បាន​អះ​អាង​ថា​៖​ ​ជាង​១៧ ឆ្នាំ​កន្លង​មក​ ​​​រួម​ជា​មួយ​ការ​អភិវឌ្ឍ​​សា​កល​វិ​ទ្យា​ល័យ​ត្រាវិញ​  ​បុគ្គលិករាជការ​ ​​ ​​សាស្ត្រា​ចារ​ ​និង​និ​យោ​ជិត​​ទាំង​អស់​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​​តែង​​​មាន​​ការ​សាមគ្គី​ ​ រួម​គ្នា​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​​ បេសកម្ម​របស់​សាកល​វិទ្យាល័យ​ត្រា​វិញ​។

ដំណាងឲ្យបុគ្គលិកគ្រូបង្រៀននិងអ្នកធ្វើការជាង៨០០រូបរបស់សាលា បណ្ឌិត ង្វៀន វ៉ាន់ ង្វ៉ៀន អំពាវ​នាវ​បុគ្គលិក​គ្រូ​បង្រៀន​ទូ​ទាំង​សាលា​ឲ្យបន្ត​ពង្រីក​រាល់​ស្នា​ដៃ​ដែល​ទទួល​​បាន​ក្នុងពេលវេលាកន្លង។ ទន្ទឹមនឹងនោះ សន្យា​ថា​នឹង​បន្ត​ពង្រីក​រាល់​គំនិត​ផ្តួចផ្តើម​ ការងារល្អ និង​ប្រឹងប្រែងយកជំនះ​​រាល់​​ការ​លំ​​បាក​ព្រម​​ទាំង​ ភាព​​អវិជ្ជមាន​​ដើម្បីសម្រេចភារកិច្ចដែល​ខ្លួន​​​ទទួល។

នាឱកាស​នេះ​ ​ផាម​​ ហុង​ ​ស្វៀន​ ​​និស្សិត​មហាវិទ្យា​ល័យ​​ច្បាប់​​ឆ្នាំ​ ​​២០១៥​ ​​តំ​ណាង​​អោយ​និស្សិត​សាលា​ជាង​​២០.០០០​រូប​​​ថ្លែង​​ក​​​អំ​​ណរ​គុណ​​​ចំ​​​ពោះ​​​គ្រូ​​បង្រៀន​​ទាំង​អស់។​​ ទន្ទឹម​​នឹង​នោះ​ក៏​​បាន​​អំ​​ពាវ​​នាដល់​​និស្សិត​​​គ្រប់​​រូប​​​ខិត​​ខំ​​​សិក្សា​​រៀន​​សូត្រ​ ​ស្រាវ​​ជ្រាវ​​ ​ហ្វឹក​​ហាត់​​ជំ​​នាញ​​ផ្សេង​​​ៗ​ ​​ ​យក​​​ចំ​​ណេះ​​​ដឹង​​​ដែល​​មាន​​ទៅ​​​អនុវត្ត​​ក្នុង​​​ការ​ជាក់​​ស្ដែង​ ​​ចូល​​រួម​​​យ៉ាង​សកម្ម​ក្នុង​ចលនា​យុវជន​សម្ព័ន្ធ​យុវជន​និស្សិត​ដើម្បី​ក្លាយ​ទៅ​ជា​សិស្ស​ប្រកប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​ផង​ ​ល្អ​​ផង​ ​ពូកែ​ផង​​ហើយ​​ដើម្បី​ ក្រោយ​បញ្ចប់​ការ​សិក្សា​បាន​បន្ត​រួម​ចំ​ណែក​ក្នុង​ការ​កសាង​​ប្រ​ទេស​​ជាតិ។ ​នៅ​​ក្នុង​​​អង្គ​ជំ​​នួប​​ ​ ​​និស្សិតជាច្រើន​ក៏​បាន​​​ផ្ញើ​​ជូន​​​​ថ្នាក់ដឹក​នាំ​សា​លា​នូវ​បាច់​ផ្កា​ដ៏​ស្រស់បំ​​ព្រោង​គោរព​​ដឹងគុណដល់លោកគ្រូ អ្នក​គ្រូ​នា​ឱកាស​ទិវា​គ្រូបង្រៀន​។

មក​​ចូល​រួម​និង​​​ថ្លែង​កថា​ក្នុង​​អង្គ​ជំ​​នួប​ ​​លោក​​​ ​ត្រឹន​ អាញ់​​ យុង​ ​អនុ​ប្រ​ធាន​​គណៈ​​កម្ម​ធិការ​​​ប្រ​ជា​ជន​ខេត្ត​​ត្រា​វិញ​​បាន​​​ផ្ញើកថា​អបអរសាទរ​​ទិវា​​​គ្រូ​​បង្រៀន​​​ដល់​​​លោក​​គ្រូ​​ អ្នក​​គ្រូ​។ ​លោក​​មាន​​​ការ​​កត់​​សំ​គាល់​និង​​ស្ងើច​​​សសើរ​​ចំ​​ពោះ​​លទ្ធផល​​ដែល​​​​គ្រូ​​​និង​​សិស្ស​​នៃ​​សាកល​វិទ្យា​​ល័យ​​ត្រា​វិញ​​ទទួល​បាន​​ក្នុង​​​ឆ្នាំ​​សិក្សា​​កន្លង​ហើយ​។​

អនុ​ប្រ​ធាន​​ខេត្ត​បាន​មាន​ប្រសាសន៍​ថា:​ ថ្នាក់ដឹក​នាំ​​ខេត្ត​វាយ​​តម្លៃ​​ខ្ពស់​​ទៅ​​លើ​​ការ​​ដឹក​នាំ​​ ​និង​ចង្អុល​ការ​​ របស់​​ថ្នាក់​ដឹក​​នាំ​សាលា​; ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ របស់​គ្រូ​បង្រៀន​​គ្រប់​ជំ​នាន់​ក្នុង​កា​រសិក្សា​រៀន​សូត្រ​​ ​លើក​​កំ​​ពស់​​ចំ​ណេះ​ដឹង​​ដោយ​​​ខ្លួន​ឯង​ ​ការ​​ខិត​ខំ​​​កែ​លម្អ​វិធី​សាស្រ្ត​បង្រៀន​និង​ការ​វិ​និ​យោគ​ ក្នុង​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​…​​ សម្មភាព​នេះ​​​បាន​រួម​ចំ​ណែក​ក្នុងវិស័យ​អប់រំ​​​​​របស់​ខេត្តទាំង​​​មូល​​យ៉ាង​​​មាន​ប្រ​សិទ្ធិ​ភាព​។

លោក​​ក៏​​បាន​​លើក​ឡើងនូវ​​​ ភា​រកិច្ច​សំ​ខាន់​ៗ​មួយ​ចំ​នួន​នៅ​ក្នុង​ឆ្នាំ​សិក្សា​នេះ​ហើយ​បាន​ស្នើ​ឱ្យ​បុគ្គលិក​​​គ្រូ​បង្រៀន​និង​និស្សិត​បន្ត​ការ​​អនុវត្តន៍​​ដើម្បី​ទទួល​លទ្ធ​ផល​​ជោគ​​ជ័យ​ ដើម្បី​ជំ​រុញ​​សា​​កល​វិទ្យា​ល័យ​ត្រាវិញ​រីក​ចំ​​រើន​​​សម​​នឹង​ភារកិច្ច​​ថ្មី​​ ​ស្រប​​នឹង​​តម្រូវ​​ការ​ឧស្សា​ហូប​នី​យ​កម្ម​និង​ទំ​នើប​ភាវូប​នីយ​កម្ម​​ផ្សារ​ភ្ជាប់​ ជា​មួយ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​​ សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​នៃប្រ​ទេស​ជាតិ​និយាយ​រួម​ និង​​ខេត្ត​ត្រាវិញ​និយាយ​ដោយ​​​ឡែក​។​

ពិធី​​ជួប​​ជុំ​​​នេះ​ ក៏​បាន​បង្ហាញ​ឃើញ​នូវ​គំ​រូ​​បុគ្គលិក​​រាជ​ការ​ សា​ស្រ្តា​ចារ្យ​នៃ​សា​លា​ ដែល​បាន​ទ​ទួល​ប័ណ្ណ​សរសើរ​​របស់​​រដ្ឋា​ភិ​បាល​  ​ប័ណ្ណ​សរសើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ដែល​បាន​បំ​ពេញ​ភារកិច្ច​ឆ្នើម​ក្នុង​ការ​បណ្តុះ​បណ្តាល​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ក៏​​ដូច​ជា​ការ​​​​រួម​​ចំ​ណែក​​​នៃ​ការ​អភិវឌ្ឍ​វិស័យ​អប់រំប្រទេសជាតិ​។

dai-bieu-tham-du

giang-vien-dhtv

4

bang-khen-chinh-phu

bang-khen-chu-tich-tinh-tap-the

chay-yam-khmer

lanh-dao-truong-don-vi

le-dang-hoa

សុខ​ ខើយ​​

​​