អង្គការស្មគ្រចិត្ត Teachers for Vietnam បំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 27 វិច្ឆិកា 2017
- ចុចដង៖ 759
(TVU) – ថ្ងៃទី ២២ វិច្ឆិកា ២០១៧ លោក John V.H Dipple នាយកនៃអង្គការស្មគ្រចិត្តTeachers for Vietnam ព្រមទាំងគណៈប្រតិភូមានកិច្ចជួបពិភាក្សាជាមួយដេប៉ាតឺម៉ង ភាសាអង់គ្លេស ចំណុះមហាវិទ្យាល័យភាសាបរទេស ស្តីអំពីកិច្ច សហការផ្តល់អ្នកស្មគ្រចិត្តផ្នែកភាសាអង់គ្លេសមកបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ។ លោក បណ្ដិត ង្វៀន ទៀន យុង សាកលវិទ្យាធិការរងអញ្ជើញចូលរួម។
មានប្រសាសន៍អបអរសាទរ លោក បណ្ឌិត ង្វៀន ទៀន យុង ថ្លែងអំណរគុណចំពោះលោក John V.H Dipple និងអង្គការស្មគ្រចិត្ត Teachers for Vietnam បានរួមដំណើរជាមួយសាកលវិទ្យាល័យត្រាវិញតាំងពីបង្កបង្កើតសាកលវិទ្យាល័យត្រាវិញមកទល់ពេលនេះ ផ្គត់ផ្គង់អ្នកស្មគ្រចិត្តអន្តរជាតិជាច្រើនរូបមកបម្រើការងារបង្ហាត់បង្រៀនភាសាអង់គ្លេសសម្រាប់និស្សិតជំនាញឯកទេស និងចូលរួមសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងៗ សកម្មភាពទាំងនោះ បានរួមចំណែកសំខាន់ដល់ការបណ្តុះបណ្តាលនិងការរីកចំរើនរបស់សាកលវិទ្យាល័យត្រាវិញ។
លោក ខូវ ហ្វាង អញ់ អនុប្រធាននៃដេប៉ាតឺម៉ង់ ភាសាអង់គ្លេសបានឱ្យដឹងថា៖ នៅដើមឆ្នាំ ២០១៧ ដេប៉ាតឺម៉ង់យើងខ្ញុំបានទទួលអ្នកស្មគ្រចិត្តឈ្មោះ Sachi Natalie Watase សញ្ជាតិសហរដ្ឋអាមេរិកដែលមកពីអង្គការស្មគ្រចិត្ត Teachers for Vietnam។ អ្នកស្រី Sachi Natalie Watase បច្ចុប្បន្នកំពុងបង្ហាត់បង្រៀនភាសាអង់គ្លេសសម្រាប់និស្សិតឯកទេសនិងចូលរួមស្រាវជ្រាវវិទ្យាសាស្ត្រនៅដេប៉ាតឺម៉ង់។
លោក John V.H Dipple នាយកនៃអង្គការស្មគ្រចិត្ត Teachers for Vietnam គួសបញ្ជាក់ថាសាកលវិទ្យាល័យត្រាវិញរីកចំរើនលឿន។ លោកថ្លែងថា យើងខ្ញុំស្ងើចសរសើរការខិតខំរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យត្រាវិញ មកទល់ពេលនេះមានសម្ភាៈឧបទ្ទេសទាន់សម័យ និងមានអាគារស្កឹមស្កៃ។ ពិសេសសាកលវិទ្យាល័យតែងយកចិត្តទុកដាក់ទាក់ទាញធនធានមនុស្សមានជំនាញខ្ពស់ យកចិត្តទុកដាក់ដល់អ្នកឯកទេស អ្នកស្មគ្រចិត្តនៅក្នុងនិងក្រៅប្រទេសលើគ្រប់វិស័យ។
លោក បណ្ដិត ង្វៀន ទៀន យុង ថ្លែងអំណរគុណនិងទទួលស្គាល់នៃការរួមចំណែករបស់អ្នកស្មគ្រចិត្តដល់ការអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញ។ លោកមានទំនុកចិត្តថាអង្គការនឹងបន្តផ្សារភ្ជាប់និងផ្តល់អ្នកស្មគ្រចិត្តមកកាន់សាកលវិទ្យាល័យត្រាវិញនៅឆ្នាំក្រោយៗទៀត។
ហ្វិញ សាង