អង្គការស្មគ្រចិត្ត Teachers for Vietnam បំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ

(TVU) – ថ្ងៃ​ទី​ ២២ វិច្ឆិកា ២០១៧​ លោក John V.H Dipple នាយក​នៃ​អង្គ​ការ​ស្មគ្រ​ចិត្ត​Teachers for Vietnam ព្រម​ទាំង​គណៈប្រតិភូ​មាន​កិច្ច​ជួប​ពិភាក្សា​​ជា​មួយ​ដេប៉ាតឺម៉ង ភាសា​អង់គ្លេស ចំ​ណុះ​មហាវិទ្យាល័យ​ភាសា​បរទេស ស្តី​អំពី​កិច្ច​ ​សហការ​ផ្តល់​អ្នក​ស្មគ្រ​ចិត្ត​ផ្នែក​ភាសា​អង់គ្លេស​មក​បំ​ពេញ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក បណ្ដិត ង្វៀន ទៀន​ យុង​ សាកលវិទ្យាធិការរង​អញ្ជើញ​ចូល​រួម។

TVU-Teachers-for-Vietnam-01

 មាន​ប្រសាសន៍​អបអរ​សាទរ លោក​ បណ្ឌិត ង្វៀន ទៀន យុង ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​លោក​ John V.H Dipple និង​អង្គ​ការ​​ស្មគ្រ​ចិត្ត​ Teachers for Vietnam បាន​រួម​ដំ​ណើរ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​តាំងពី​បង្ក​បង្កើត​សាកលវិទ្យាល័យ​ត្រាវិញ​​មក​ទល់​ពេល​នេះ ផ្គត់​ផ្គង់​អ្នក​ស្មគ្រ​ចិត្ត​អន្តរជាតិ​ជា​ច្រើន​រូប​មក​បម្រើ​​ការ​ងារ​​បង្ហាត់​បង្រៀន​ភាសា​អង់គ្លេស​សម្រាប់​និស្សិត​ជំ​នាញ​ឯកទេស និង​ចូល​រួម​សកម្ម​ភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផ្សេងៗ សកម្មភាព​ទាំង​នោះ ​​ បាន​រួម​ចំ​ណែក​សំខាន់​ដល់​ការបណ្តុះ​បណ្តាល​និង​ការ​​រីក​ចំរើន​របស់​សាកលវិទ្យាល័យ​ត្រាវិញ។

លោក ខូវ​ ហ្វាង អញ់​ អនុប្រធាន​នៃដេប៉ាតឺម៉ង់ ភាសា​អង់​គ្លេស​បាន​ឱ្យ​ដឹង​ថា៖ នៅ​ដើម​ឆ្នាំ ២០១៧​ ដេប៉ាតឺម៉ង់​យើង​ខ្ញុំ​បាន​ទទួល​អ្នក​ស្មគ្រ​ចិត្ត​ឈ្មោះ Sachi Natalie Watase សញ្ជាតិសហរដ្ឋ​អាមេរិក​ដែល​មក​ពី​អង្គ​ការ​ស្មគ្រ​ចិត្ត​ Teachers for Vietnam។ អ្នក​ស្រី​ Sachi Natalie Watase បច្ចុប្បន្ន​កំពុង​បង្ហាត់​បង្រៀន​ភាសា​អង់​គ្លេស​សម្រាប់​និស្សិត​ឯកទេស​និង​ចូល​រួម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​ដេប៉ាតឺម៉ង់។

លោក​ John V.H Dipple នាយក​នៃ​អង្គ​ការ​​ស្មគ្រ​ចិត្ត​ Teachers for Vietnam គួស​បញ្ជាក់​ថា​សាកលវិទ្យាល័យ​ត្រាវិញ​រីក​ចំ​រើន​លឿន។ លោក​ថ្លែង​ថា​ យើង​ខ្ញុំ​ស្ងើច​សរ​សើរ​ការ​ខិត​ខំ​របស់​ថ្នាក់​ដឹក​នាំ​ សាស្ត្រាចារ្យ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ មក​ទល់​ពេល​នេះ​មាន​សម្ភាៈ​ឧបទ្ទេសទាន់​សម័យ និង​មាន​​អាគារស្កឹម​ស្កៃ។ ពិសេស​សាកលវិទ្យាល័យ​តែង​​យក​ចិត្ត​ទុក​ដាក់​ទាក់​ទាញ​ធន​ធាន​មនុស្ស​មាន​ជំ​នាញ​ខ្ពស់ យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ឯកទេស​ អ្នក​ស្មគ្រចិត្ត​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​លើ​គ្រប់​វិស័យ។

លោក​ បណ្ដិត ង្វៀន ទៀន យុង ថ្លែង​អំណរ​គុណ​និង​ទទួល​ស្គាល់​នៃ​ការ​រួម​ចំ​ណែក​របស់​អ្នក​ស្មគ្រ​ចិត្ត​ដល់​ការ​អភិវឌ្ឍ​សាកលវិទ្យាល័យ​ត្រាវិញ។​ លោក​មាន​ទំ​នុក​ចិត្ត​ថា​អង្គ​ការ​នឹង​បន្ត​ផ្សារ​ភ្ជាប់​និង​ផ្តល់​អ្នក​ស្មគ្រ​ចិត្ត​មក​កាន់​សាកលវិទ្យាល័យ​ត្រាវិញ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។

buoi-lam-viec

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គការស្មគ្រចិត្ត Teachers for Vietnam បំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ