ប្រឹក្សាផ្តល់​​​យោបល់ចិត្ត​សាស្ត្រ​ ​​​​និង​​​តម្រង់​ទិស​ដៅ​អាជីព​​អោយ​​សិស្ស​សាលា​​វិទ្យា​ល័យ​​​ខេត្ត​សុក​ត្រាំង​

មហា​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​​មូល​​ដ្ឋាន​និង​​​​មហា​វិទ្យា​ល័យ​​គី​មី​អនុវត្ត​នៃ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ទើបបាន​​​​​រៀប​​ចំ​​ពិធី​​ប្រឹក្សា​​​ផ្ដល់​យោបល់​ចិត្ត​សាស្ត្រ​​​និង​​តម្រង់​ទិស​ដៅ​​​អាជីព​​​​អោយ​​សិស្ស​សាលា​​​វិទ្យា​ល័យ​​ភូ​តឹម​, ​​សាលា​​​អនុ​វិទ្យា​ល័យ​ ​វ៉ុង​​ធើម​ ​​និង​​​​សាលា​អនុវិទ្យា​ល័យ​​ភូ​តឹន​​​​នៅ​​ស្រុក​​ចូវ​​ថាញ់​​​ខេត្ត​​សុក​ត្រាំង​​កាល​​​ពី​​​ថ្ងៃ​ទី​​២៥​​​ខែ​​​វិច្ឆិកា​​កន្លង​​ហើយ​នេះ។

Tu van tai soc trang

ក្នុង​​រយៈ​​ពេល​​​​​ជួប​​​ជុំ​​​សិស្ស​​នៅ​​តាម​​​​សាលា​ ប្អូន​​ៗ​​ទាំង​​អស់​​ត្រូវ​​បាន​​លោក​​គ្រូ​ អ្នក​​គ្រូ​នៃ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​ប្រឹក្សា​​​ផ្ដល់​​យោ​បល់​​​អំ​​ពី​​​បញ្ហា​​ចិត្ត​​សាស្ត្រ​​ ​​​ដោះ​​ស្រាយ​​ចំ​​​ងល់​​​អោយ​ប្អូន​​ៗ​អំ​ពី​បញ្ហា​​​ក្នុងរឿង​​ស្នេហា​​​ ​​ក្នុង​ការ​​សិក្សា​ ​​​ក្នុង​​ទំ​​នាក់​ទំ​​នង​មិត្ត​ភក្ដិ​ ​​សេចក្ដី​​​សេហា​​រវាង​​គ្រូ​និង​​​សិស្ស​ ​ហើយ​​នឹង​បណ្ដា​​បញ្ហា​​ចិត្ត​សាស្ត្រ​​​នៃ​​វ័យ​​​ ​​និង​​​ភេទ​។ ​ជា​ពិ​សេស​​​គណៈ​​ប្រ​តិភូ​បាន​​​​​ណែនាំ​​​ចង្អុល​​ផ្លូវ​​ប្អូន​​​ៗ​​ ​​​ដោយ​​​ការ​​​​ឧទ្ទេសនាម​​បណ្ដា​​​​មុខ​​ជំ​​នាញ​​​ដែល​​​សង្គម​​​កំ​​ពុង​មាន​​តម្រូវ​​ការ​​ក៏​​ដូច​​ សក្ដា​​នុភាព​​និង​​​​ឱកាស​​ការ​ងារ​​​នៅ​​​ថ្ងៃ​​អនាគត​។

លោក​​​ ​ង្វៀន​​ ​វ៉ាន់​​ ​សៅរ៍​ ​ព្រឹទ្ធ​បុរស​​នៃ​មហា​វិទ្យា​​ល័យ​​វិទ្យា​សាស្ត្រ​​មូល​​ដ្ឋាន​​​​បាន​អោយ​​ដឹង​​​ថា​៖ ​ឆ្លង​​កាត់​​ការ​​​ប្រឹក្សា​​​ផ្ដល់​យោបល់​និង​​តម្រង់ទិស​ដៅ​​អាជីព​នេះ​​បាន​ចូល​រួម​​ការ​​រម្ងប់​​ស្មារតី​និង​អារម្មណ៍​ប្អូន​ៗ​​ជួយ​ សិស្ស​ឱ្យ​សំ​រេច​បាន​ក្តី​សុបិន្ត​និង​ប្រាថ្នា​របស់​ពួក​គេ​និង​ជួយ​អោយ​​​ប្អូន​​​ៗ​មាន​​​ការ​​​ជម្រើស​​ល្អ​​​ប្រ​​សើរ​​សម្រាប់​​អាជីព​​របស់​​ខ្លួន​​នា​ពេល​អនាគត។​

នៅ​​សាលា​​វិទ្យាល័យ​​ ភូ​​តឹម​ ​បណ្ដា​​គ្រូ​បង្រៀន​ទាំង​​​អស់​​ត្រូវ​​​បាន​​គណៈ​​ប្រ​​តិភូ​​ចែក​រំ​លែក​អំ​​ពី​​វិធី​សាស្ត្រ​​​បង្រៀន​ល្អ​​ប្រ​​​សើរ​​​និង​សិល្បៈ​​បង្រៀន​​​អោយ​​​សិស្ស​​មាន​​​​ដក​ពិសោធន៍​​​ក្នុង​ជី​វិត​  លើក​​​កម្ពស់​​គុណ​​​ភាព​​​បង្រៀន​ ​ដោះ​​​ស្រាយ​​រាល់​ការ​លំ​បាករបស់​​និស្សិត​​​ក្នុង​​​រយៈ​​កាល​សិក្សា។​ ​ឆ្លង​​​តាម​​នោះ​​ ក៏​បាន​ជួយ​អោយ​​​គ្រូ​​បង្រៀន​​ទាំង​​​អស់​​ក្ដាប់​​យក​បាន​​ចិត្ត​​​គំ​និត្យ​​របស់​​​សិស្ស​​​ម្នាក់ៗ​ដើម្បី​​​ទប់​​ស្កាត់​​ទាន់​ពេល​​​​រាល់​​​សកម្ម​ភាព​​​អវិជ្ជមាន​​​ឥទ្ធិពល​​ដល់​ការ​​សិក្សា​​​និង​​​ការ​​រស់​នៅ​​ប្រ​ចាំ​​ថ្ងៃ​​​របស់​​​ប្អូន​ៗ។

តាម​​ការប​​ញ្ជាក់​នៃ​​គណៈ​​ប្រ​​តិភូ ​ការ​​ជួប​​​ជុំ​​នេះ​​​ត្រូវ​​ទទួល​បាន​​ការ​​​ចាប់​​អារម្មណ៍​របស់​​​សិស្ស​​និស្សិត​​និងកង​ជួ​​​​​គ្រូ​​​បង្រៀន​  ​ជួយ​​អោយ​​ប្អូនៗ​​យល់​​បន្ថែម​​អំ​​ពី​​បញ្ហា​​​ផ្លូវ​​​ចិត្ត​​ ​​តម្រង់​ទិស​​ដៅ​អាជីព​​អោយ​​​​​ប្អូនៗ​​ជួយ​​​ប្អូនៗ​មាន​​​បន្ថែម​នូវ​​កម្លាំង​ចិត្ត​​​​ដើម្បី​​សិក្សា​​បាន​​ល្អ​​ជាង​​​នេះ។ ​​ចំណែក​​ខាង​​គ្រូ​​បង្រៀន​​វិញ​​នឹងជួយ​បន្ថែម​​បទ​ពិសោធន៍​​អំ​​ពី​​វិធី​​សាស្ត្រ​​បង្រៀន​​អោយ​ល្អ​​ប្រ​​សើរ​​និង​​​ផ្ដល់​នៅ​​បំ​​ណិន​ក្នុង​ការ​​​រស់​​នៅ​​​អោយ​​សិស្ស​សាលា។

ម៉្យាង​វិញ​ទៀតន​នេះ​​ជា​​សកម្មភាព​​​ដើម្បី​​ផ្សារ​​ភ្ជាប់​​​រវាង​បណ្ដា​​​មហាវិទ្យា​​​ល័យ​​​ជាមួយ​​នឹង​​សាលា​វិទ្យា​ល័យ​ក្នុង​និង​​ក្រៅ​ខេត្ត​ ​​ផ្ដល់​ពត៌មាន​អំ​ពី​​​សាកល​វិទ្យា​ល័យ​​ត្រា​វិញ​ដល់​ប្អូន​ៗ​​​ក៏​​ដូច​​ជា​គោល​​នយោបាយ​​សិក្សា​​ កម្ម​វិធី​​​បណ្ដុះ​​បណ្ដា​និង​សកម្ម​ភាព​​​ជម្រើស​​និស្សិត​​របស់​​សាលា​​​ក្នុង​​​ឆ្នាំ​​សិក្សា​​ខាង​មុខ។

ឱកាស​​នេះ​ ​​គណៈ​​ប្រ​តិភូ​​​បាន​​ជូន​​អាហារូបករណ៍​​ចំ​​​នួន​​៦​​ចំ​ណែក​​ដល់​​​​សិស្ស​សាលា​វិទ្យា​ល័យ​ភូ​តឹម​ ​សាលា​អនុវិទ្យា​ល័យ​​​វ៉ុង​​ ​ធើម​ ​សាលា​​អនុវិទ្យា​ល័យ​ ភូ​​តឹន​ ​​ដែល​​​ស្ថាន​ភាព​​​គ្រួសារ​​​ក្រ​លំ​​បាក់​​​តែ​​​មាន​​ការ​​​ខិត​ខំ​​ក្នុង​ការ​​​សិក្សា​។

Tu van tai soc trang hs

សុខ​ ខើយ