សមាគម​មិត្ត​ភាព​វៀត​ណាម​​- កាណាដា​​​​ខេត្ត​​ត្រា​​វិញ​៖សម័យ​​ប្រ​ជុំ​​​លើក​ទី​៣​​អាណត្តិ​ ​២០១៧​ ​- ២០២២

 ថ្ងៃ​ទី​​​២៨​ ​ខែ​​វិច្ឆិកា​​ ​​ឆ្នាំ​​២០១៧​​ ​នៅ​​សាកល​​វិទ្យា​ល័យ​ត្រា​វិញ​ ​​សមាគម​មិត្ត​​​​ភាព​វៀតណាម​​ ​- កា​ណា​ដា​ខេត្ត​ត្រាវិញ​​​​បាន​​​រៀប​​​ចំ​​សម្រេច​​ជោគ​​ជ័យ​​​សម័យ​​​ប្រ​ជុំ​​លើក​ទី​​៣​​អាណត្តិ​​​២០១៧​ ​ - ២០២២។

BCH

មក​​ចូល​​រួម​​សម័យ​​​ប្រ​ជុំ​​មាន​​លោក​​ ផាម​ វ៉ាន់​​ រ៉េ​ ​- ប្រ​ធាន​​​សហព័ន្ធ​បណ្ដា​​អង្គ​​ការ​​​​​​​​មិត្ត​ភាព​​ខេត្ត​ត្រា​វិញ​ ​លោក​​ឡេ​ ​ថាញ់​​ ​ថាយ​ ​នាយក​រង​ក្រ​សួង​​មហា​ផ្ទៃ​ខេត្ត​ត្រា​វិញ​ ​​​រួម​​ជា​មួយ​ថ្នាក់​​ដឹក​​នាំ​​បណ្ដា​​ស្ថា​ប័ន​​នា​នា​​នៃ​​ខេត្ត​ត្រា​វិញ។

ថ្លែង​​​​កថា​​​បើក​សម័យ​​ប្រ​ជុំ​​ ​​លោកសាស្ត្រាចារ្យ ​​បណ្ឌិត​​​​ ​​ផាម​​ ទៀត​​ ខាញ់​ ​​​​ប្រ​​ធាន​​សមាគម​​មិត្ត​ភាព​​​​វៀតណាម​​​ ​- កាណាដា​ខេត្ត​ត្រា​វិញ​​​ ​(អាណត្តិ​​​២០១៧​ ​ - ២០២២)​ថ្លែង​ថា​៖ ​​ក្នុង​​​អាណត្តិ​កន្លង​​​ហើយ​​ ​​បក្ស​​​​និង​រដ្ឋ​​បាន​​​ដាក់​ចេញនូវ​​​គោល​ការណ៍​​ ​​នយោបាយ​ ​និង​​ឯកសារ​ច្បាប់​ជា​​ច្រើន​​បណ្ដា​​បញ្ហា​​​នេះ​​​​បាន​​​ជះ​​​ឥទ្ធិពល​​​យ៉ាង​​​ខ្លាំង​​ដល់​​​សកម្មភាព​​នៃ​​​​សមាគម​មិត្ត​ភាព​​​វៀត​ណាម​​ - កាណាដា​ខេត្ត​​ត្រា​វិញ​។ ​​សមា​ជិក​និមួយ​ៗ​និង​គណៈ​​ប្រ​តិ​បត្តិការ​​​បាន​​​​ខិត​ខំ​​​​រៀប​​​ចំ​​​​​ផ្សព្វ​​ផ្សាយ​​​​ដើម្បី​​​បណ្ដា​​​សកម្ម​ភាព​​​​របស់​​សមាគម​​​ទទួល​បាន​​​ប្រ​​សិទ្ធ​​ភាព​​។

ឆ្លង​​តាម​​​របាយ​ការណ៍​​​​សកម្ម​ភាព​​​សមាគម​មិត្ត​ភាព​វៀតណាម​​ ​- កាណាដា​​ អាណត្តិ​​​២០១២​ ​ - ២០១៧​​បាន​​អោយ​​ឃើញ​​​ថា​ ​​​សកម្មភាព​​​ជា​​ច្រើន​​​​​ត្រូវ​​បាន​ពង្រាយ​​​​ជាប់​និង​​​តម្រូវ​ការ​​​​តាម​​ដំ​​​ណើរ​​នៃ​​​សេច​​ក្តី​សម្រេច​ចិត្ត​ដែល​​​អង្គ​​ប្រ​ជុំ​បាន​​​ដាក់​ចេញ។

ជា​ពិសេស​​ សមាគម​​​បាន​អនុវត្តន៍​ល្អ​​​សកម្ម​ភាព​​​​ពង្រាយ​​ ​​​​សកម្ម​ភាព​​​អំ​​ពាវនាវ​​វ​ ​​ឧបត្ថម្ភ​ពី​​បណ្ដា​​​​អង្គ​ការ​​ ​​ស្រាវ​ជ្រាវ​​អំ​​ពី​វប្បធម៌ ​​អប់​រំ​និង​បណ្ដុះ​​​បណ្ដាល​ ​​​​ចាត់​​​តាំង​​និង​​​អភិវឌ្ឍន៍​​​សមាជិក​... ​​​​បណ្ដា​​សកម្មភាពនេះ​​​ជំនួយ​ក្នុង​​ការ​​ធ្វើ​​បេសកកម្ម​បរទេស​និង​​​ការ​​​អភិវឌ្ឍ​​​​​​​ខេត្ត​ត្រា​វិញ។

គណៈ​​ចាត់​តាំង​​សមាគម​អាណត្តិ​ ​​២០១២​ ​- ២០១៧​​ ​​ក៏​​បាន​ទទួល​ស្គាល់​​ចំ​​ណុច​​ខ្វះ​ខាត់​​​និង​​​លើក​​ឡើង​នូវ​ដំ​​ណោះ​​ស្រាយ​ ​ទន្ទឹម​​នឹង​នោះ​​ក៏​​​​​​​ដាក់​​​ចេញ​នូវ​​គោល​ដៅ​​​ក្នុង​​​អាណត្តិ​​ដល់ ​​ហើយ​​​ត្រូវ​បាន​​​អង្គ​ប្រ​ជុំ​​​ទាំង​មូល​​​​យល់​​​ស្រប់។

​​សម័យ​​ប្រ​​ជុំ​​​​បាន​​​តែង​​​តាំង​​​​​គណៈ​​ចាត់​តាំង​​​​ថ្មី​ ​​​ប្រ​ធាន​​និង​​អនុ​​ប្រធាន​។ ​​​​​លោក​​សាស្ត្រចារ្យ​បណ្ឌិត​ផាម​ទៀតខាញ់​ ​​សាកល​វិទ្យា​ធិកា​​នៃ​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​​​ជាប់​​តំ​ណែង​​​​​ប្រ​ធាន​​សមាគម​​​មិត្ត​ភាព​​​វៀត​ណា​ម​ - ​កាណាដា​​ខេត្ត​​ត្រាវិញ​​អាណត្តិ​​២០១៧​ - ២០២២ សារ​ជា​ថ្មី ​​​បណ្ដា​​អនុ​ប្រ​ធាន​​​រួម​មាន​​ ​​លោក​ ​​តូ​ ងុក​​ ​បិញ​ នាយក​​រង​​​​​មន្ទី​​រ​​​ផែន​​​​ការ​និង​​​វិនយោគ​​ ​-  នាយក​​​​គម្រោង​​​អភិ​​វឌ្ឍ​ន៍​​​​សហ​គ្រាស​ខ្នាត​តូច​និង​មធ្យម​​ខេត្ត​ត្រា​វិញ​ ​និង​​លោក​​ គឹម​ សាង​ អនុ​​ប្រ​ធាន​អចិន្ត្រៃ​គណៈ​​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​។

ថ្លែង​​​កថា​​​​ចង្អុល​​ការ​​​ក្នុង​​​សម័យ​​​ប្រ​ជុំ​​ ​​​​លោក​​​ ផាម​​ វ៉ាំង​​ រ៉េ​ ​ប្រ​ធាន​​​សហព័ន្ធ​​បណ្ដា​​អង្គ​ការ​​មិត្ត​ភាព​​​ខេត្ត​ត្រា​វិញ​​​សម្ដែង​​​ការ​​​ទុក​ចិត្ត​​ ​​​ការ​​ចាប់​អារម្ម​ណ៍​​ ​​ឧបត្ថម្ភ​​ ​​ការ​ផ្ដល់​​ឱកាស​​​​របស់​​​គណៈកម្មា​ធិការ​បក្ស​ខេត្ត​  ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ បណ្ដា​សកម្ម​ភាព​របស់​សមា​គម​នឹង​រួម​ចំ​ណែក​ដល់​ការ​​​ធ្វើ​​​បេសកកម្ម​​​បរទេស​របស់​ខេត្ត​ត្រា​វិញ​​បន្ត​អភិវឌ្ឍន៍​​​ជាង​ទៀត​នា​ពេល​អនា​គត​។​

នា​ឱកាស​នេះ​​ ​​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ​​ជូន​​​ប័​ណ្ណ​​សសើរ​​​ដល់​​​​បុគ្គល​​មួយ​ចំ​​នួន​​​និង​​​សមាជិក​​​នៃ​​សមាគម​​​​ដែល​​​​​​សម្រេច​​​សមិទ្ធ​ផល​​​​ល្អ​​ប្រ​​​សើរ​​ក្នុង​​អាណត្តិ​​​​​២០១២​- ២០១៧។​

សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សមាគម​មិត្ត​ភាព​វៀត​ណាម​​- កាណាដា​​​​ខេត្ត​​ត្រា​​វិញ​៖សម័យ​​ប្រ​ជុំ​​​លើក​ទី​៣​​អាណត្តិ​ ​២០១៧​ ​- ២០២២