ពង្រីកការយល់​ដឹង​នៃបំណងប្រាថ្នា របស់​និស្សិត

រាត្រីថ្ងៃទី ២៩ វិច្ឆកា ២០១៧ សាកលវិទ្យាល័យត្រាវិញ​បាន​រៀបចំ​សន្និសីទសំណេះសំណាល​ចំពោះ​និស្សិត​ស្នាក់នៅអន្តេវាសិកដ្ឋាន​នៅ​មហាសាល B71.102 នៃសាកលវិទ្យាល័យត្រាវិញ។ លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង​អញ្ជើញ​ចូលរួមធ្វើ​ជាអធិបតីអង្គសន្និសីទ។

dien-gia

លោក ផាន ហឺវ ភុក ប្រធាន​គ្រប់គ្រង​អន្តេវាសិកដ្ឋាន​

 អង្គសន្និសីទ​មាន​ការ​​ទាក់​ទាញ​និស្សិត​ចាប់​អារម្មណ៍​ច្រើន ​មាន​ចំ​នួននិស្សិត​​ចូល​រួម​ជាង ៣០០​រូប​ និង​ការ​​ចូលរួម​រពី​​គណៈគ្រប់គ្រង​អន្តេវាសិកដ្ឋាន អ្នក​ដឹកនាំ​បណ្តា​ការិយាល័យ អង្គ​ភាព​ដែល​មានតួ​នា​ទី​បម្រើ​សេវា​កម្ម​សម្រាប់​​និស្សិត។​

លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង​បាន​បញ្ជាក់ថា៖ “សាលា​តែង​​តែ​ផ្តល់​ទីកន្លែងសិក្សា​ដ៏ស្និទ្ធស្នាល ​បរិស្ថាន“សាលាពណ៌ប៉ៃតង”​ គួរ​ជា​ទី​ទុក​ចិត្ត​សម្រាប់​ការ​សិក្សា​ ​និងស្រាវជ្រាវ​​របស់​និស្សិត​ រួម​កម្លាំង​ស្ថាបនាខឿន​សិក្សា​សម្រាប់​សហគមន៍។»

 នៅអង្គ​សន្និសីទ​ មាន​សំនួរ​​ ចម្ងល់ គំនិត បំណងប្រាថ្នារបស់​​និស្សិត​បាន​លើក​ឡើង​ជា​ច្រើន​ និងទទួល​បានការ​​ឆ្លើយតប​ដោយអស់ពីចិត្ត​របស់​អ្នក​គ្រប់​គ្រង អង្គ​ភាព​នានា​ដែល​ជាប់​ពាក់ព័ន្ធ។

កិច្ចសំណេះសំណាល​​ផ្តោត​ទៅ​លើ​បញ្ហា​ជុំ​វិញ​អំពី​បរិស្ថាន គុណភាព​បន្ទប់ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​ គុណភាព​សន្តិសុខ ដំណោះស្រាយជាក់​ស្តែង​និង​​មធ្យោបាយ ​ដែល​បាន​លើកឡើង​ដើម្បី​ធានា​បរិស្ថានស្នាក់​នៅ​កែ​លម្អ​ឡើងថែម​ទៀត ​សម្រាប់​និស្សិត​។

មិត្ត ឡេ ធី ហៀន និស្សិត​មុខជំនាញ​ឱសថ​ឆ្នាំទី​២ មានប្រសាសន៍ថា៖ “កិច្ចសំណេះសំណាល​បាន​ផ្តល់​ឱកាស​ឲ្យនិស្សិត​​មាន​យោបល់​ គំនិតស្ថាបនា​និង​លើក​ឡើង​នូវ​ការ​កង្វះ​ខាត់​ដែល​សាកលវិទ្យាល័យ​ត្រាវិញ​​ទំ​នុក​បំ​រុង​បន្ថែម​ទៀត។ ម្យ៉ាង​វិញ​ទៀត​​គណៈគ្រប់គ្រង​អន្តេវាសិកដ្ឋាន​​បាន​ស្តាប់​នូវ​ មតិ​យោបល់​របស់​និស្សិត​ ដើម្បី​មាន​វិធានការ​ ទិសដៅ​​សមស្រប  ទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់របស់​និស្សិត​ ក៏​ដូច​​ផ្គត់ផ្គងបណ្តាសេវាកម្ម​ដ៏ល្អ​សម្រាប់និស្សិត។”

អង្គ​សន្និសីទ​បាន​ការ​យកចិត្តទុកដាក់ខ្ពស់​ពី​គណៈ​កម្មការ​សាកលវិទ្យាល័យ​ត្រាវិញ​​ដើម្បី​យល់ដឹង​ពីបំណងប្រាថ្នា​​​​របស់​និស្សិត។ ឆ្លង​តាម​ការ​ស្នើ​នោះ​ ទើប​មាន​យន្តការ​ផ្លាស់ប្តូរ កែលម្អ​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បីធានានិស្សិត​មួយ​ថ្ងៃ​កាន់​តែ​ទទួល​បាន​​សេវាអប់រំ​ល្អ​ត្រឹម​ត្រូវ​និង​ទំ​នើប​សុខ​សន្តិភាព។

y-kien-sinh-vien-01

y-kien-sinh-vien

sinh-vien-DHTV

Tran-Thi-Cuc-phat-bieu

 

ដា​ វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពង្រីកការយល់​ដឹង​នៃបំណងប្រាថ្នា របស់​និស្សិត