គណៈប្រតិភូនៃអតីតនិស្សិតកម្ពុជាមកទស្សនាសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 15 ធ្នូ 2017
- ចុចដង៖ 605
ព្រឹកថ្ងៃទី ១៤ ធ្នូ ២០១៧ លោកបណ្ឌិត សាស្ត្រាចារ្យរង ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញព្រមទាំងគណៈអភិបាលសាលាមានកិច្ចទទួលគណៈប្រតិភូនៃអតីតនិស្សិតកម្ពុជាមកទស្សនាសាកលវិទ្យាល័យត្រាវិញនាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំទិវាចំណងមិត្តភាពសហប្រតិបត្តការរវាងប្រទេសវៀតណាមនិងកម្ពុជា។ រួមដំណើរជាមួយនូវមានលោក ផាម ជី កឿង នាយករងនៃនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិនៃក្រសួងអប់រំនិងបណ្តុះបណ្តាលប្រទេសវៀតណាម។
គណៈប្រតិភូនៃអតីតនិស្សិតរួមមាន ៤៨ រូប ជាកងជួរបុគ្គលិកមានតួនាទីសំខាន់នៅបណ្តាក្រសួងរបស់ព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមកសិក្សានៅសាកលវិទ្យាល័យនានានៅវៀតណាម។
មានវត្តមាននៅសាកលវិទ្យាល័យត្រាវិញគណៈប្រតិភូបានទស្សនានៅបណ្តាអគារសិក្សា បន្ទប់ពិសោធន៍ បណ្ណាល័យ អន្តេវាសិកដ្ឋាន ជាពិសេសមានកិច្ចជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ និងទស្សនាបណ្តាឈុតសំដែងសិល្បៈដោយនិស្សិតសាកលវិទ្យាល័យត្រាវិញសម្តែងផ្ទាល់។
មានប្រសាសន៍នៅអង្គជំនួប លោក បណ្ឌិត Youk Ngoi រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាឱ្យដឹងថា៖ សាកលវិទ្យាល័យត្រាវិញមានទំហំបណ្តុះបណ្តាលពហុវិជ្ជា មានលក្ខណៈងាយស្រួលសម្រាប់ការសិក្សា និងស្នាក់នៅ សម្ភារៈឧបទេសគ្រប់គ្រាន់ ទំនើប។
លោកក៏គួសបញ្ជាក់អំពីការរីកចំរើននៃខឿនអប់រំបច្ចុប្បន្នរបស់វៀតណាម និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម និងសាកលវិទ្យាល័យនានាបានបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតស្រាវជ្រាវ សិក្សា លើកកម្ពស់សមត្ថភាពនិងទទួលបានសមិទ្ធផលដូចថ្ងៃនេះ។
លោក បណ្ឌិត Youk Ngoi ថ្លែងថា៖ បណ្តាអតីតនិស្សិតកម្ពុជាបាននិងកំពុងរួមចំណែកស្ថាបនាប្រទេសជាតិ និងសកម្មក្នុងការរឹតចំណងមិត្តភាពសហការយូរអង្វែងនៃប្រទេសទាំងពីរ។
លោកបណ្ឌិត សាស្ត្រាចារ្យរង ផាម ទៀត ខាញ់ សាកលវិទ្យាធិការបានរីករាយស្វាគមន៍គណៈប្រតិភូបានមកទស្សនានិងជួបសំណេះសំណាលជាមួយគ្រូបង្រៀន និស្សិតសាលា។ លោកថ្លែងថា៖ យើងខ្ញុំមានទំនុកចិត្តថា ក្រោយកិច្ចសំណេះសំណាលនេះនឹងសង្ឃឹមរឹតចំណងមិត្តភាពថែមទៀត និងបន្សល់ទុកស្នាមញញឹមអំពីលោកគ្រូអ្នកគ្រូ មិត្តភ័ក្តិ សាលារៀនដែលអស់លោកបានសិក្សានៅវៀតណាម។
លោកក៏បន្ថែមទៀតថា៖ ក្នុងរយៈពេលកន្លង សាកលវិទ្យាល័យត្រាវិញបានទទួលនិងធ្វើការជាមួយគណៈប្រតិភូមកពីប្រទេសកម្ពុជាក៏ដូចអ្នកឯកទេសរបស់កម្ពុជាសហការស្រាវជ្រាវនិងឧបត្ថម្ភចងក្រងវចនានុក្រមទ្វេភាសាវៀត-ខ្មែរ និងខ្មែរ-វៀត មកដល់ពេលនេះសម្រេចបានដំណាក់កាលដំបូងនិងកំពុងត្រួតពិនិត្យតៀមនឹងបោះពុម្ពផ្សាយ។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យត្រាវិញបានជូននិស្សិតជាង ៥០ រូប និង គ្រូបង្រៀនជាង ២០ រូបទៅសិក្សានៅព្រះរាជាណាចក្រកម្ពុជា នៅគ្រប់កម្មវិធីសិក្សាតាមបែបអាហារូបករណ៍នៃកិច្ចព្រមព្រៀងរដ្ឋាភិបាលទាំងពីរ អាហារូបករណ៍ TECHNO និងក៏មាននិស្សិតកម្ពុជាជាង ៥០ រូបកំពុងសិក្សានៅបណ្តាមុខជំនាញនៅសាកលវិទ្យាល័យត្រាវិញផងដែរ។
ហ្វិញ សាង