គណៈប្រតិភូ​នៃ​អតីត​និស្សិត​កម្ពុជា​មក​ទស្សនាសាកលវិទ្យាល័យ​ត្រាវិញ

ព្រឹក​ថ្ងៃទី ១៤ ធ្នូ ២០១៧ លោក​បណ្ឌិត សាស្ត្រាចារ្យ​រង​ ផាម​ ទៀត ខាញ់ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញព្រម​ទាំង​គណៈ​អភិបាល​សាលា​​មានកិច្ច​ទទួល​គណៈប្រតិភូ​នៃ​អតីត​និស្សិត​កម្ពុជា​មក​ទស្សនា​សាកលវិទ្យាល័យ​ត្រាវិញ​នា​ខួប​អនុស្សាវរីយ៍​ ៥០ ឆ្នាំ​ទិវា​ចំ​ណង​មិត្ត​ភាព​សហប្រតិបត្តការ​រវាងប្រ​ទេស​​វៀត​ណាម​និង​កម្ពុជា​។ រួម​ដំ​ណើរ​ជា​មួយ​នូវ​មាន​លោក​ ផាម ជី កឿង នាយក​រង​នៃ​នាយក​ដ្ឋាន​សហប្រតិបត្តការ​អន្តរជាតិ​នៃក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ប្រទេស​វៀត​ណាម។

IMG 8486 copy TVU

គណៈប្រតិភូ​នៃ​អតីត​និស្សិត​រួម​មាន​ ៤៨ រូប​ ជា​កង​ជួរ​បុគ្គលិក​មាន​តួ​នាទី​សំ​ខាន់​នៅ​បណ្តា​ក្រ​សួង​​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ធ្លាប់​បាន​មក​សិក្សា​នៅ​​សាកលវិទ្យាល័យ​នានា​នៅ​វៀត​ណាម។

មាន​វត្ត​មាន​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​គណៈ​ប្រតិភូ​បាន​ទស្សនា​នៅ​បណ្តា​អគារ​សិក្សា​ បន្ទប់​ពិសោធន៍ បណ្ណាល័យ​ អន្តេវាសិកដ្ឋាន​ ជា​ពិសេស​មាន​កិច្ច​​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ និង​ទស្សនា​បណ្តា​ឈុត​សំ​ដែង​សិល្បៈ​ដោយ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​សម្តែង​ផ្ទាល់។

មាន​ប្រសាសន៍​នៅ​អង្គ​ជំ​នួប លោក​ បណ្ឌិត Youk Ngoi រដ្ឋលេខាធិការនៃ​ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​កម្ពុជា​ឱ្យ​ដឹង​ថា៖ សាកលវិទ្យាល័យ​ត្រាវិញ​មាន​ទំ​ហំបណ្តុះ​បណ្តាល​ពហុវិជ្ជា មាន​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​សិក្សា​ និង​ស្នាក់​នៅ​ សម្ភារៈ​ឧបទេស​គ្រប់​គ្រាន់ ទំ​នើប។

លោក​ក៏​គួស​បញ្ជាក់​អំពី​ការ​រីក​ចំ​រើន​នៃ​ខឿន​អប់រំ​បច្ចុប្បន្ន​របស់​វៀត​ណាម និង​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​វៀត​ណាម និង​សាកលវិទ្យាល័យ​នានា​​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​និស្សិត​ស្រាវជ្រាវ​ សិក្សា​ លើក​កម្ពស់​សមត្ថភាព​និង​ទទួល​បាន​សមិទ្ធផលដូច​ថ្ងៃ​នេះ។

លោក បណ្ឌិត​ Youk Ngoi ថ្លែង​ថា៖​ បណ្តា​អតីត​និស្សិត​កម្ពុជា​បាន​និង​កំពុង​រួម​ចំ​ណែកស្ថាបនា​ប្រ​ទេស​ជាតិ​ និង​សកម្ម​ក្នុង​ការ​រឹត​ចំ​ណង​មិត្ត​ភាព​សហការ​យូរ​អង្វែង​នៃ​ប្រ​ទេស​ទាំង​ពីរ។

លោក​បណ្ឌិត សាស្ត្រាចារ្យរង ផាម ទៀត ខាញ់ សាកលវិទ្យាធិការ​​បាន​រីក​រាយ​ស្វាគមន៍​​​គណៈ​ប្រតិភូ​បាន​មក​ទស្សនា​និង​ជួប​សំ​ណេះ​សំណាល​ជា​មួយ​គ្រូ​បង្រៀន និស្សិត​សាលា។ លោក​ថ្លែង​ថា​៖ យើង​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​ថា ក្រោយ​កិច្ច​សំ​ណេះ​សំ​ណាល​នេះ​នឹង​សង្ឃឹម​រឹត​ចំ​ណង​មិត្ត​ភាព​ថែម​ទៀត​ និង​បន្សល់​​ទុក​ស្នាម​ញញឹម​អំពី​លោក​គ្រូ​អ្នក​គ្រូ មិត្ត​ភ័ក្តិ សាលា​រៀន​ដែល​អស់​លោក​បាន​សិក្សា​​នៅ​វៀត​ណាម។

លោក​ក៏​បន្ថែម​ទៀត​ថា៖ ក្នុង​រយៈពេល​កន្លង​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ទទួល​និង​ធ្វើ​ការ​ជា​មួយ​គណៈប្រតិភូ​មក​ពី​ប្រ​ទេស​កម្ពុជា​ក៏​ដូច​អ្នក​ឯកទេស​​របស់​កម្ពុជា​សហការ​ស្រាវជ្រាវ​និង​ឧបត្ថម្ភ​ចង​ក្រង​វចនានុក្រម​ទ្វេ​ភាសា​វៀត​-ខ្មែរ និង​ខ្មែរ-​វៀត មក​ដល់​ពេល​នេះ​សម្រេច​បាន​ដំ​ណាក់​កាល​​ដំ​បូង​​និង​កំពុង​ត្រួត​ពិនិត្យ​តៀម​នឹង​បោះ​ពុម្ពផ្សាយ។

បច្ចុប្បន្ន​នេះ  សាកលវិទ្យាល័យ​ត្រាវិញ​បាន​ជូន​និស្សិត​ជាង ៥០ រូប​ និង គ្រូប​ង្រៀន​ជាង ២០ រូប​​ទៅ​សិក្សា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​គ្រប់​​កម្មវិធី​សិក្សា​តាមបែប​​អាហារូបករណ៍នៃ​កិច្ច​ព្រម​ព្រៀង​​រដ្ឋាភិបាល​ទាំងពីរ អាហារូបករណ៍ TECHNO និងក៏​មាន​និស្សិត​កម្ពុជា​ជាង ៥០ រូប​កំពុង​សិក្សា​នៅ​បណ្តា​មុខ​ជំ​នាញ​នៅ​សាកលវិទ្យាល័យ​ត្រាវិញផង​ដែរ។

IMG 8498 TVU

IMG 8536  TVU

IMG 8552 TVU

IMG 8561 TVU

tham-hoi-sinh-vien-du-hoc-sinh-cpc

tham-quan-khoa-khmer-nam-bo

tham-quan-ky-tuc-xa

tham-quan-phong-kham-da-khoa

van-nghe-chao-mung-khmer

van-nghe-chao-mung-viet-nam

ហ្វិញ​ សាង